ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើ “ការសាកល្បងថាមពលនៃក្បាលគ្រាប់ដ៏ធំអស្ចារ្យ” សម្រាប់មីស៊ីលនាំផ្លូវ និងការបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះថ្មីរបស់ខ្លួននៅក្នុងសមុទ្រលឿង។ រដ្ឋបាលកាំជ្រួចរបស់ប្រទេសបាននិយាយថា ការសាកល្បងក្បាលគ្រាប់សម្រាប់មីស៊ីលនាំផ្លូវយុទ្ធសាស្រ្ដ Hwasal-1 Ra-3 និងការបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះប្រភេទថ្មី Pyoljji-1-2 ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ជា “ផ្នែកនៃសកម្មភាពទៀងទាត់ សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទាក់ទងនឹងប្រព័ន្ធអាវុធប្រភេទថ្មី។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឱ្យដឹងថា ការធ្វើតេស្តមិនមានជាប់ពាក់ព័ន្ធជាមួយស្ថានភាពជុំវិញនោះទេ របាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមដូចជាជួរហោះហើរនោះទេ ដោយគ្រាន់តែថា “គោលដៅជាក់លាក់មួយត្រូវបានសម្រេច”...
បរទេស៖ មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងកំពុងជំទាស់ចំពោះ ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាលើកដំបូងចាប់តាំងពីសង្គ្រាមត្រជាក់មក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន “សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង” និង “ប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក …ការពង្រឹងការដាក់ពង្រាយទៅមុខនៅមាត់ទ្វាររបស់ប្រទេសចិន ដើម្បីស្វែងរកផលប្រយោជន៍យោធាឯកតោភាគី»។ យោធាអាមេរិកកាលពីថ្ងៃចន្ទបានអះអាងថា ខ្លួនកាលពីថ្ងៃទី១១...
បរទេស៖ កាសែត New York Times បានអះអាងកាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពអនាមិកថា ការផ្ទុះនៅជិតទីក្រុង Isfahan កាលពីព្រឹកថ្ងៃសុក្រ គឺជាការវាយប្រហាររបស់អ៊ីស្រាអែល នៅលើអាកាសយានដ្ឋានយោធាមូ។ ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើឧប្បត្តិហេតុនេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាថានឹង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាជាន់ខ្ពស់បំផុតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា ក្រុងគៀវរំពឹងថានឹងមានការកើនឡើងនៃការផ្គត់ផ្គង់ អាវុធលោកខាងលិចនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ដែលសន្មតថាបានបង្ហាញពីឧត្តមភាពខាងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ទីក្រុងតេហរ៉ង់បានបាញ់បង្ហោះដ្រូន និងមីស៊ីលរាប់រយគ្រឿងនៅអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន ក្នុងអ្វីដែលខ្លួនបាននិយាយថាជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាសកាលពីដើមខែនេះ។ យោងតាមបញ្ជាក់ដោយអ៊ីស្រាអែល ការរារាំងនោះបានបង្កឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតបានជួយខ្លួនក្នុងការបាញ់ស្ទាក់ចាប់អាវុធភាគច្រើនរបស់អ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក្តីមុនពេលមានការវាយប្រហារ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបាននិយាយថា អ៊ីរ៉ង់កំពុងធ្វើការកែតម្រូវប្រតិបត្តិការរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន...
ភ្នំពេញ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលេីកឡេីងថា រហូតមកទល់ពេលនេះនៅតែមានអ្នកបកស្រាយអំពីសេរីភាពបញ្ចេញមតិដោយលាក់បាំងមិនព្រមនិយាយអំពីការទទួលខុសត្រូវ និងព្រំដែននៃសេរីភាពដែលកំណត់ដោយច្បាប់ជាតិក៏ដូចជាកតិកាសញ្ញាអន្តរជាតិដែលបង្កើតឱ្យមានការភាន់ច្រឡំដ៏ធំមួយក្នុងសង្គម។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២១ មេសា នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ដើម្បីកុំឱ្យមានអ្នកបន្តកេងចំណេញលើបញ្ហានេះ ក៏ដូចជាដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំបន្តទៀត លោកសូមបង្ហាញជូននូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ...
ប៉ារីស៖ នៅថ្ងៃសុក្រនេះ ប៉ូលិសបារាំង បានចាប់ខ្លួនបុរសម្នាក់ ដែលបានគម្រាមបំផ្ទុះគ្រាប់បែកខ្លួនឯង នៅឯស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងប៉ារីស ។ ប្រភពពីប៉ូលិសបានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា បុរសនោះត្រូវបានគេឃើញនៅម៉ោងប្រហែល១១ព្រឹក ម៉ោងក្នុងស្រុក បានចូលទៅក្នុងស្ថានកុងស៊ុល ដោយកាន់របស់ដែលហាក់ដូចជាគ្រឿងផ្ទុះ ។ ប្រភពពីសន្តិសុខក៏បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា បេសកកម្មនោះបានអំពាវនាវដល់សមត្ថកិច្ចបន្ទាប់ពីសាក្សីម្នាក់បានឃើញ “បុរសម្នាក់ចូលកាន់គ្រាប់បែកដៃ ឬខ្សែក្រវាត់បំផ្ទុះ”...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអះអាងកាលពីថ្ងៃសុក្រ ថា មេដឹកនាំសហភាពអឺរ៉ុប និងអង្គការណាតូ មានសក្តានុពលក្នុងការដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបានព្រមានទៀតថា ទីក្រុងប្រ៊ុសែល មើលឃើញជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវជា កម្មសិទ្ធិ របស់ខ្លួន ហើយនៅពេលនេះ ហើយកំពុងខកខានក្នុងការពិចារណាលើហានិភ័យដែលកើតចេញពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនោះផងដែរ។ លោក Orban បានបន្តថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើ អ្នកតាំងទីលំនៅជ្រុលនិយម ចំនួនបួន និង អង្គភាពចំនួនពីរ ជុំវិញការរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្ម លើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ។ អង្គការដាក់ទណ្ឌកម្មទាំងពីរត្រូវបានគេដាក់ឈ្មោះថា Lehava ដែលជា ក្រុមជ្រុលនិយមជ្វីហ្វស្តាំនិយមជ្រុល និងkjrum Hilltop Youth ដែលត្រូវបាន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សី បានរាយការណ៍កាលពីថ្ងៃសុក្រថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tupolev Tu-22M3 ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសរុស្ស៊ីបានធ្លាក់នៅតំបន់ Stavropol ភាគខាងត្បូងរបស់ប្រទេស។ ឧបទ្ទវហេតុនេះ ត្រូវបានគេមើលឃើញថា គឺបណ្តាលមកពីការគាំងនៃផ្នែកបច្ចេកទេស បានកើតឡើង ខណៈដែលយន្តហោះកំពុងត្រឡប់ ទៅមូលដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីបេសកកម្មប្រយុទ្ធ មួយដែរទោះបីជាយ៉ាងណា វាមិនបានមានផ្ទុកអាវុធនៅពេលធ្លាក់នោះទេ។ យោងតាមការបញ្ជាក់ដោយអភិបាលក្រុង លោក Vladimir...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា ការចោទប្រកាន់ថា បុរសជនជាតិប៉ូឡូញម្នាក់កំពុងរៀបចំផែនការជាមួយ ទីក្រុងមូស្គូ ដើម្បីធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គឺជាសញ្ញាមួយបង្ហាញថា ក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវកំពុង ចង់ រំលាយ មេដឹកនាំអ៊ុយក្រែន និងបក្សពួកហើយ។ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីប៉ូឡូញបានរាយការណ៍ពីការចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានព្យាយាមផ្តល់...