បរទេស៖រដ្ឋមន្ត្រីការបរទេសបារាំងថ្មីបានព្យាករណ៍កាលពីថ្ងៃសៅរ៍ នៅក្នុងបទសម្ភាសន៍ជាមួយ នឹងកាសែត Le Parisien ថាប្រទេសរុស្ស៊ីអាចគ្រប់គ្រង លើជិតមួយភាគបីនៃការនាំចេញស្រូវសាលីសកល ប្រសិនបើខ្លួនឈ្នះជម្លោះយោធាជាមួយអ៊ុយក្រែន។ នៅក្នុងសេណារីយ៉ូបែបនេះ ប្រទេសបារាំងនឹងទទួលរងនូវវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរ និងអតិផរណាដែលកំពុងកើនឡើង នេះបើយោងតាមលោក Stephane Sejourne ដែលបានព្យាយាមក្នុងការសុំជំនួយហិរញ្ញវត្ថុបន្ថែមទៀតដល់ទីក្រុងគៀវ។ លោកបានមានប្រសាសន៍ថា៖ប្រសិនបើអ៊ុយក្រែនខាតបង់៣០ភាគរយនៃការនាំចេញពិភពលោកនឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ដោយដាក់ស្រូវសាលីរបស់បារាំងនៅក្រោមការគំរាមកំហែងលើទីផ្សារអន្តរជាតិហើយជំនួយហិរញ្ញវត្ថុមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ខណៈដែលគាត់ កំពុងប្រឆាំងរុស្សី។ គួរឲ្យដឹងដែរថាបន្ទាប់ពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិបានធ្លាក់ចុះអ្នកផលិតអ៊ុយក្រែនត្រូវនាំចេញគ្រាប់ធញ្ញជាតិតាមរយៈទឹកដីនៃរដ្ឋជិតខាង៕...
កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តកែលម្អការសម្តែងរបស់កម្មវិធីគ្រប់ប្រភេទ និងដើរតួនាទីនៃឧត្តមភាពចម្រុះរបស់សាខាឆាកសម្តែងនិងឆាកសម្តែងសំខាន់ ដើម្បីរួមជាមួយជនជាតិចិននៅទូទាំងពិភពលោកអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមរយៈកម្មវិធីប្រកបដោយភាពទាក់ទាញដែលពោរពេញទៅដោយភាពរស់រវើកក្នុងជីវភាពរស់នៅនិងមនោសញ្ចេតនាដ៏ស្មោះត្រង់ ៕ អត្ថបទ និងរូបភាពវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ៖លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីបានលើកឡើងថាជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីបានចាប់អារម្មណ៍លើជំនាញសម្អាងកាយជាងគេក្នុងចំណោមជំនាញទាំង៥របស់មជ្ឈមណ្ឌល វិជ្ជាជីវៈបានដាក់ចេញសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាល។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅបានបើកបវេសនកាលជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ បើតាមលោក សែម ប៉ាត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីទទួលបានយុវជនដែលជាជនជាតិដើមភាគតិចចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រមាណ៦១នាក់ ភាគច្រើនបងប្អូនជនជាតិទាំងនោះមកពីជនជាតិព្រៅ កាវ៉ែត ទំពួន...
ភ្នំពេញ៖លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តរតនគីរី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល គឺជាឱកាសល្អសម្រាប់ខ្មែរជនជាតិដើមភាគតិចដើម្បីប្រែក្លាយពីការប្រកបរបរបែបប្រពៃណីមកជារបរបែបបច្ចេកទេសវិជ្ជាជីវៈដែលមានចំណូលខ្ពស់និងមានភាពឋិតថេរ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅបានបើកបវេសនកាលជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ លោកថា៖«យើងដឹងហើយថាបងប្អូនជនជាតិដើមរបស់យើងគាត់ចូលព្រៃអាស្រ័យផលដែលជាមុខរបរចិញ្ចឹមជីវិតជាប្រពៃណីរបស់ពួកគេ ប៉ុន្តែចាប់តាំងពីបើកឱ្យមានការចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាល យើងឃើញមានជនជាតិភាគតិចរបស់យើងមកចុះឈ្មោះចូលរៀនដែរ»។ បើតាមលោក សែម ប៉ាត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអាមេរិកនឹងបន្តធ្វើការវាយប្រហារយោធាលើគោលដៅក្រុម Houthi បើទោះបីជាយុទ្ធនាការនេះ មិនទាន់អាចបញ្ឈប់ក្រុមសកម្មប្រយុទ្ធយេមែនពីការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហមក៏ដោយ។ នាវាចម្បាំង និងនាវាមុជទឹករបស់អាមេរិក ដែលឈរជើងនៅសមុទ្រក្រហម បានបាញ់មីស៊ីល ទៅកាន់ទីតាំងបាញ់បង្ហោះរបស់ Houthi រាប់សិបកន្លែង ក្នុងប្រទេសយេមែន កាលពីយប់ថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមឧទ្ទាម បានវាយប្រហារលើនាវាដឹកទំនិញរបស់សហរដ្ឋអាមេរិក ជាមួយនឹងយន្តហោះគ្មានមនុស្សបើក។...
បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥០ឆ្នាំសម្រាប់ការរិះគន់របបរាជានិយម ដែលជាការជាប់ពន្ធនាគារយូរបំផុតមិនធ្លាប់មានស្ថិតក្រោមច្បាប់ប្រមាថដល់អង្គព្រះមហាក្សត្រដ៏តឹងរឹងរបស់ព្រះរាជាណាចក្រមួយនេះ ។ ចំពោះការកាត់ទោសនេះដែរ បានបំបែកនៅកំណត់ត្រានេះដែលបានកើតឡើង ក្រោយពីអស់រយៈពេលជាច្រើនឆ្នាំដែលប្រទេសថៃឡង់ដ៏ បានបង្កើនការប្រើប្រាស់ច្បាប់ដ៏ចម្រូងចម្រាសប្រឆាំងនឹងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងអ្វីដែលអ្នករិះគន់លើកឡើងថា ជាយុទ្ធសាស្ត្រដើម្បីបំបិទមាត់អ្នកប្រឆាំងតែប៉ុណ្ណោះ។ តុលាការឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃ បានកាត់ទោសលោក Mongkol Thirakot វ័យ៣០ឆ្នាំជាអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យឱ្យជាប់ពន្ធនាគារចំនួន៥០ឆ្នាំពីបទបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ។...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងាររាយការណ៍កាលពីថ្ងៃពុធដោយបានដកស្រង់ប្រភពពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ចំនួនពលករវៀតណាមដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេសស្ថិតក្រោមកិច្ចសន្យាបានឈានដល់កម្រិតខ្ពស់បំផុត ដែលមានមនុស្សចំនួន១៥៥.០០០នាក់គិតកាលពីឆ្នាំមុន ពោលគឺបានកើនឡើង២៩ភាគរយ បើធៀបនឹងផែនការឆ្នាំ និងកើនឡើង៨,៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ របាយការណ៍បានបន្តឲ្យដឹងថា បច្ចុប្បន្ននេះមានពលករវៀតណាមប្រមាណ៦៥ម៉ឺននាក់នៅក្នុងប្រទេស និងដែនដីចំនួន៤០ នៅក្នុងពិភពលោក ។ ក្រសួងខាងលើបានឱ្យដឹងថា...
ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីចេញពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយកញញួរ វាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧និង១៥នាទី មានករណីឃាតកម្ម “ប្រើញញួរ វាយក្បាលសម្លាប់” ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ បានអះអាងថា នឹងបន្តជួយដោះស្រាយទុក្ខលំបាក របស់កម្មករនិយោជិត ជាជនរងគ្រោះ ដោយសារឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ រោងចក្រ យីដា ហ្គាមេន ដែលកំពុងសម្រាកព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល និង ក្រុមគ្រួសារ ស្របតាមច្បាប់ស្ដីពី របបសន្តិសុខសង្គម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឱ្យដឹងថា ឧបទ្ទវហេតុអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមី...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ប្រធានអង្គការជួយសង្គ្រោះ Kyal Sin Myittar លោកស្រី Daw Khin Aye Phyu បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា កម្មកររោងចក្រចំនួន៣២នាក់បានរងរបួសនៅក្នុងពេលដែលរថយន្តមានការប៉ះទង្គិចគ្នារវាងរថយន្តដឹកកម្មកររោងចក្រ និងរថយន្តដឹកទំនិញ១គ្រឿង នៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។ លោកស្រីបានបញ្ជាក់ថា...