ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងថា បន្ទាប់ពីមានការប្រកាសដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង ។ ការថ្លែងរបស់លោក ម៉ាង ស៊ីណេត ធ្វើឡើងនារសៀលថ្ងៃទី២៩ ខែកក្កដា...
វ៉ាស៊ីនតោន៖ បំណុលសាធារណៈសរុបរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក បានកើនលើស ៣៥ ទ្រីលានដុល្លារជាលើកដំបូង ដែលបណ្តាលឱ្យមានការព្រួយបារម្ភជាថ្មីម្តងទៀតអំពីបញ្ហាបំណុលដែលកើនឡើងរបស់ណាតូ និងផលប៉ះពាល់របស់វាចំពោះសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ បំណុលសាធារណៈសរុបបានកើនឡើងដល់ ៣៥ ទ្រីលានដុល្លារកាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍រតនាគារប្រចាំថ្ងៃដែលបានចេញផ្សាយថ្មី ដែលចេញផ្សាយដោយនាយកដ្ឋានរតនាគារកាលពីថ្ងៃចន្ទ។ ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងបញ្ចប់នៃថ្ងៃធ្វើការនីមួយៗជាមួយនឹងទិន្នន័យពីថ្ងៃធ្វើការមុន។ កាលពី ៧ខែមុន បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣៥ពាន់ពាន់លានដុល្លារនៅចុងខែធ្នូ ឆ្នាំ២០២៣ ។ បីខែមុននោះ សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមគំនិតផ្តូចផ្តើមការហោះហើរផ្ទាល់ពី កោះសេប៊ូហ្វីពីលីន មកកាន់ទីក្រុងភ្នំពេញ ដែលការផ្តួចផ្តើមនេះ នឹងជំរុញឲ្យមានកំណើនផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគីលើវិស័យផ្សេងៗទៀតផងដែរ។ នេះជាការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា ក្នុងជំនួបជាមួយលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣០ កក្កដា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្តេជ្ញាពង្រឹងបន្ថែមទៀតនូវសមត្ថភាពទប់ស្កាត់ និងការឆ្លើយតបនៃសម្ព័ន្ធមិត្តសន្តិសុខរបស់ប្រទេសជប៉ុន ជាមួយសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សារបស់លោក ជាមួយប្រមុខការពារជាតិអាមេរិក និងប្រមុខការបរទេសនៅទីក្រុងតូក្យូ។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin លោក គីស៊ីដា បានឲ្យដឹងថា លោកសង្ឃឹមថា នឹងមានការពិភាក្សា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅកម្រិត...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ កក្កដា បានទទួលជួបពិភាក្សាការងារ ជាមួយលោក LEUNG Chun Ying ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លើគម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ។ នាឱកាសនៃជំនួប លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាលកាលពីថ្ងៃ២៦ កក្កដា បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង នៅមន្ទីរសុខាភិបាលខេត្ត។ ក្នុងឱកាសសំណេះសំណាលជាលក្ខណៈគ្រួសារធំ នៃវិស័យសុខាភិបាល រួមជាមួយវត្តមានជាពិសេសពីអាជ្ញាធរមូលដ្ឋាន សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរការខិតខំប្រឹងប្រែងចាប់ពីបុគ្គលិកសុខាភិបាល រហូតដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តស្វាយរៀង ដែលចូលរួមលើកកម្ពស់គុណភាពសេវាថែទាំព្យាបាល ផ្តោតសំខាន់លើអនាម័យ សោភណ្ឌ័ភាពទីតាំងផ្តល់សេវា...
នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។ ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានផ្ញើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់លោក Bach...