ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៣ មេសានេះ ក្នុងសម័យប្រជុំលើកបូងសម្រាប់នីតិកាលទី៥ ត្រូវបានសមាជិក-សមាជិកា ព្រឹទ្ធសភាបោះឆ្នោតឲ្យជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង ។ ក្នុងពេលជាមួយគ្នានេះដែរ ទាំងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ក៏ត្រូវបានសមាជិកព្រឹទ្ធសភាទាំង៦២រូបបោះឆ្នោតឲ្យជាប់ជាអនុប្រធានទី១...
ភ្នំពេញ៖ អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់ និងជួយសម្រួលជីវភាពពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់...
ភ្នំពេញ ៖ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ និងដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១ មេសា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ២ មេសានេះ បានសម្រេចដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាទៅសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា រួចរាល់ហើយ ដើម្បីទៅកាន់តំណែងប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។ចំពោះការដាក់លិខិតលាឈប់របស់សម្តេចតេជោនេះ ក៏ត្រូវបានសម្តេច ឃួន សុដារី ចារត្រឡប់មកវិញដោយយល់ព្រមផងដែរ ៕ មុនដាក់ពាក្យលាឈប់របស់សម្ដេចតេជោនេះ កាលពីថ្ងៃ១...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេតជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយនៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony Albanese។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃចន្ទម៉ោងក្នុងស្រុកថា ពលរដ្ឋអូស្ត្រាលី ម្នាក់ស្ថិតក្នុងចំណោមបុគ្គលិកនៃអង្គការជំនួយ World Central Kitchen (WCK) ដែលត្រូវបានសម្លាប់នៅពេលដែលក្បួនរថយន្ត ដែលពួកគេកំពុងធ្វើដំណើរត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃតំបន់ Deir al-Balah នៅកណ្តាលហ្គាហ្សា។ ឆ្លើយតបទៅនឹងរបាយការណ៍នេះ...
ដាម៉ាស៖ អ៊ីស្រាអែល នៅរសៀលថ្ងៃចន្ទម្សិលមិញនេះ បានបើកការវាយប្រហារដោយមីស៊ីល ទៅលើអគារស្ថានកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស ដោយបានសម្លាប់មន្ត្រីយ៉ាងហោចណាស់ ៧នាក់។ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរី លោក Hossein Akbari បានប្តេជ្ញាថា អ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលដោយកម្លាំងស្មើគ្នា។ លោកបានលើកឡើងថា យន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែល បានបាញ់មីស៊ីលចំនួន ៦គ្រាប់ចេញពីតំបន់...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នឹងបន្តផ្តល់មូលនិធិរបស់ខ្លួនសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន។ ប្រទេសនេះមានគម្រោងបរិច្ចាគ ៣៥លានដុល្លារដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ឬ UNRWA ប៉ុន្តែការផ្តល់មូលនិធិត្រូវបានផ្អាកនៅក្នុងខែមករា បន្ទាប់ពីការចោទប្រកាន់ថា បុគ្គលិកនៅទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីឆ្នាំមុនលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស៕ ប្រែសម្រួល ឈូក បូរ៉ា
សេអ៊ូល៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចផ្លោងឆ្ពោះទៅសមុទ្រជប៉ុននៅព្រឹកថ្ងៃអង្គារនេះ ដោយគ្រាប់មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ យោងតាមក្រសួងបានឱ្យដឹងថា មីស៊ីលនេះត្រូវបានបាញ់ក្នុងទិសដៅភាគឦសានពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង នៅម៉ោង ៦ និង៥២នាទីព្រឹក ដោយហោះបានចម្ងាយជាង ៦៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាប្រហែល ១០០ គីឡូម៉ែត្រ និងមិនមានរបាយការណ៍ពីការខូចខាតយន្តហោះ ឬកប៉ាល់នោះទេ។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់អ្វីដែលមើលទៅដូចជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមចូលទៅក្នុងសមុទ្រជប៉ុន។ ខ្លួនបានរកឃើញមីស៊ីល ដែលបាញ់ចេញពីជិតក្រុងព្យុងយ៉ាងនៅម៉ោង ៦...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានរងរបួសកាលពីថ្ងៃចន្ទដោយការវាយប្រហារ ចុងក្រោយបង្អស់របស់អ៊ុយក្រែនទៅលើតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ីដែលក្នុងនោះ គោលដៅពីលើអាកាសជាង ៣៦ ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងរុស្ស៊ី។ អភិបាលខេត្ត Vyacheslav Gladkov បានសរសេរក្នុងសារ Telegram ថា បុរសម្នាក់បានទទួលរបួសទ្រូងយ៉ាងធ្ងន់ធ្ងរ ខណៈដែលកូនស្រីរបស់គាត់ត្រូវរង គ្រោះហើយទោះបីជាយ់ាងណាក្តី អ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានរួចរាល់ហើយ។ ការវាយប្រហារនេះបានបំផ្លាញផ្ទះជាច្រើនខ្នង ដោយបង្អួចបានបែកខ្ទេចខ្ទីនៅក្នុងអគារខ្ពស់ចំនួនប្រាំបីនៅក្នុងទីក្រុង...