ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌល ត្រូវប្តេជ្ញាសម្រេចឲ្យបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។ លោករដ្ឋមន្រ្តីបានឲ្យដឹងបន្តថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT តុលាការស្រុក Basmanny បានប្រកាសកាលពីថ្ងៃច័ន្ទថា ជនសង្ស័យទី១០ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការចាប់ខ្លួន ពាក់ព័ន្ធ នឹងការវាយប្រហារភេរវ កម្មកាលពីថ្ងៃទី ២៣ ខែមីនា លើសាលតន្ត្រី Crocus City ក្បែរទីក្រុងមូស្គូ។ បុរសដែលមានឈ្មោះថាYusufzoda Yakubjoni ដែលជាជនជាតិ Tajikistani ត្រូវបន្តឃុំខ្លួនរហូតដល់ថ្ងៃទី២២ឧសភា ហើយប្រឈមមុខនឹងការចោទប្រកាន់...
បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មនៅលើដីរុស្ស៊ី។ ទាំងនេះត្រូវបានគាំទ្រដោយសមាជិកសភា និងឥស្សរជនសាធារណៈមួយចំនួនកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ថាប័នអនុវត្តច្បាប់បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងឆ្ពោះទៅមុខជាមួយនឹងការស៊ើបអង្កេតតាមនីតិវិធី បន្ទាប់ពីបានពិនិត្យលើការអះអាងនេះ។ ពាក្យបណ្តឹងដំបូងដែលគណៈកម្មាធិការបានបញ្ជាក់ថា បានទទួលកាលពីថ្ងៃពុធសប្តាហ៍មុនបានកំណត់អត្តសញ្ញាណសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បានជំរុញឱ្យមានការវាយប្រហារជាច្រើនលើដីរុស្ស៊ី។ ទីភ្នាក់ងារនេះកំពុងស្វែងរក “អង្គការ ការផ្តល់ហិរញ្ញប្បទាន និងការប្រព្រឹត្តអំពើភេរវកម្ម”...
បរទេស៖ មន្ត្រីធនាគារពិភពលោកបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនអាចនឹងក្ស័យធននៅដើមឆ្នាំក្រោយ លុះត្រាតែបណ្តាប្រទេសលោកខាងលិចយល់ព្រមកាត់ចេញ ឬរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ប៉ុន្តែការគាំទ្រពីបរទេសបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលកញ្ចប់ជំនួយចំនួន ៦០ ពាន់លានដុល្លារអាមេរិកនៅតែជាប់គាំងនៅក្នុងសភាអាមេរិកនៅឡើយ។ មន្ត្រីរូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបានធ្វើអត្ថាធិប្បាយលើការផ្តល់មូលនិធិចុងក្រោយបំផុតចំនួន ១,៥...
បរទេស៖ វ៉ាស៊ីនតោនបានផ្ញើសារយ៉ាងច្បាស់ មួយទៅសមាជិកអង្គការណាតូនៅអឺរ៉ុបថា ពួកគេមិនអាចពឹងផ្អែកលើការការពារយោធារបស់ខ្លួនបានទៀតទេ។ នេះបើតាម ប្រមុខក្រុមហ៊ុនការពារជាតិយក្សរបស់អាល្លឺម៉ង់ Rheinmetall បានអះអាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនគឺលោក Armin Papperger បានប្រាប់កាសែត Financial Times ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសហភាពអឺរ៉ុបបានទទួលយកវាសម្រាប់ការយល់ព្រមថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមហ៊ុននៅសាខាប្រទេសអាល្លឺម៉ង់នៃក្រុមហ៊ុនផលិតសព្វាវុធ អឺរ៉ុប MBDA បាននិយាយថា ការផលិត មីស៊ីលត្រកូល Taurus ទាំងអស់ដែលទីក្រុងកៀវបាននិងកំពុងដាក់សម្ពាធលើ ទីក្រុងប៊ែរឡាំង ដើម្បីផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី បច្ចុប្បន្នត្រូវ បានផ្អាកទាំងស្រុង។ លោក Thomas Gottschild បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Augsburger Allgemeine ថា មីស៊ីលប្រហែល...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២ ខែមេសា ២០២៤។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី៣០ មីនា បានចេញសេចក្ដីណែនាំស្ដីពីការសម្រួលដំណើរ ចូល-ចេញ ប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។ តាមរយៈសេចក្ដីណែនាំ បានឱ្យដឹងថា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពស្មារតីសេចក្តីប្រកាសរបស់ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា ថៃ ស្តីពីការសម្រួលការធ្វើដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសផ្ដល់រង្វាន់សម្រាប់រាជធានី-ខេត្តណា មិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ ក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យរាជធានី...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងពោធិ៍សែនជ័យឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀតទៅតាមស្មារតីរបស់គណបក្សដែលតែងតែយកចិត្តទុកដាក់ បម្រើ និងដោះស្រាយតម្រូវការចំពោះពលរដ្ឋជាចម្បង។ ការលើកឡើងដូចនេះ គឺនៅក្នុងពេលដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យដែលប្រារព្ឋនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ លោក បានជំរុញឱ្យក្រុមការងារទាំងអស់ដែលចុះមូលដ្ឋាន បន្តក្តាប់សំណូមពររបស់ប្រជាពលរដ្ឋ...