បរទេស៖ ប្រធានាធិបតីវៀតណាម លោក To Lam បានប្រកាសផ្តល់អំណោយជារថយន្តចំនួន ២០ គ្រឿងដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត VinFast ដល់ប្រទេសឡាវ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lam បាននិយាយនៅពេលលោកបានជួបជាមួយអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP)...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកអ្នកជំនួសលោក Vladimir Zelensky ក្នុងស្ថានភាពបច្ចុប្បន្ននេះ។ យោងតាមប្រតិបត្តិការសំងាត់បានរកឃើ្ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយ ការមិនសប្បាយចិត្តកើនឡើង ក្នុងចំណោមប្រជាជនអ៊ុយក្រែនជុំវិញជម្លោះអូសបន្លាយ និងអសមត្ថភាពរបស់ថ្នាក់ដឹកនាំបច្ចុប្បន្នក្នុងការបញ្ចប់វា ជាពិសេសបន្ទាប់ពីការ ផុតអាណត្តិប្រធានាធិបតីរបស់ Zelensky ចុងក្រោយ។ ខណៈពេលដែលមហាអំណាចលោកខាងលិចនឹងអត់ធ្មត់ចំពោះ Zelensky នៅពេលនេះ ចាប់តាំងពីគាត់ត្រូវបាន...
ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី បានគូសបញ្ជាក់ជាថ្មី នូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាព នៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈយន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ។ ការប្ដេជ្ញារបស់ភាគីកម្ពុជា-រុស្ស៊ី ធ្វើឡើងក្នុងជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃ១១ កក្កដា។ ដោយផ្អែកលើមូលដ្ឋានគ្រឹះ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស បានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត ចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% នៃសំណុំរឿងសរុប ចំនួន ១២១...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅវិមានសន្តិភាព៕
ហាណូយៈ ក្រសួងផែនការរបស់ប្រទេសវៀតណាមបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាចយកឈ្នះលើការព្យាករណ៍ទាំងអស់ក្នុងកំណើន៧ភាគរយសម្រាប់រយៈពេលពេញ១ឆ្នាំជាមួយនឹងអត្រាកំណើន៧,៤ភាគរយ និងចំនួន៧,៦ភាគរយគិតនៅក្នុងត្រីមាសចុងក្រោយ ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទថា ការផ្តល់ព័ត៌មានថ្មីៗសម្រាប់សេណារីយ៉ូកំណើនសេដ្ឋកិច្ចនៅក្នុងឆមាសទី២នៃឆ្នាំនេះ ក្រសួងបានជ្រើសរើសសេណារីយ៉ូទីចំនួន២ ស្តីពីកំណើនវិជ្ជមាននៃវិស័យសេដ្ឋកិច្ច ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃការវិនិយោគឯកជន និងសហគ្រាសរដ្ឋ ដែលជាសន្ទុះកំណើនវិជ្ជមាននៃការវិនិយោគផ្ទាល់ពីបរទេស ។ ការនាំចេញដ៏រឹងមាំ ការកែលម្អទេសចរណ៍ និងការប្រើប្រាស់ និងគោលនយោបាយថ្មីផងដែរ ។ លោក Nguyen Chi Dung...
ហ្សាការតា៖ ក្រុមអ្នកជួយសង្គ្រោះជាន់ខ្ពស់មួយរូបបានលើកឡើងកាលពីថ្ងៃចន្ទថា មានមនុស្សចំនួន ៤៦នាក់បានបាត់ខ្លួន ក្រោយពីមានគ្រោះបាក់ដី និងទឹកជំនន់កើតឡើងភ្លាមៗនៅឯអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ី ។ លោក Heriyanto ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តខាងលើ បានរាយការណ៍ពីការកើនឡើងនៃចំនួនអ្នកស្រុកដែលប្រកាសថា សមាជិកគ្រួសាររបស់ពួកគេបានបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងខេត្ត Bone Bolango បានកើតឡើង ។ លោក Heriyanto បានប្រាប់ដល់ទីភ្នាក់ងារ...
លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់គូសបញ្ជាក់ថា ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិន មិនអាចកាត់ផ្ដាច់ពីការគាំទ្រផ្នែកយុទ្ធសាស្ត្រ នៃវិស័យបច្ចេកវិទ្យា អប់រំ និងធនធានមនុស្សបានទេ។ តំបន់ត្រីកោណទន្លេយ៉ង់សេជាប្រភពកម្លាំងចលករដែលកើនឡើងយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលដ៏ខ្លាំងមួយរបស់ប្រទេសចិន។ លោក Xi Jinping ប្រកាន់ខ្ជាប់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍក្នុងតំបន់នេះ លោកធ្លាប់ចុះត្រួតពិនិត្យការងារក្នុងតំបន់ត្រីកោណនេះជាច្រើនលើក ហើយបានតាមដានរៀបចំផែនការ បន្តជំរុញការអភវឌ្ឍរួមបញ្ចូលគ្នានៃតំបន់ត្រីកោណទន្លេយ៉ង់សេ។ តើតំណាងនៃវិស័យបច្ចេកវិទ្យានៃតំបន់ត្រីកោណទន្លេយ៉ង់សេស្ថិតនៅទីណា?ចម្លើយគឺ ក្រុងរណបបច្ចេកវិទ្យា Zhangjiang នៃទីក្រុងសៀងហៃ...
កាលពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៤ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិចិន បន្ទប់ពិសោធន៍គម្រោងជាតិផ្នែកបច្ចេកវិទ្យាបង្ការនិងគ្រប់គ្រងវីរុសកុំព្យូទ័រនិងក្រុមហ៊ុនសន្តិសុខឌីជីថល 360 បានរួមគ្នាប្រកាសពីរបាយការណ៍ពិសេសដោយបានលាតត្រដាងនូវប្រតិបត្តិការ”VoltTyphoon” ដែលគ្រោងផែនការនិងអនុវត្តដោយស្ថាប័នជាច្រើនរបស់អាមេរិក។ ប្រតិបត្តិការនេះមានគោលបំណងញុះញង់ពីអ្វីដែលហៅថា “ការវាយប្រហារនិងការគំរាមកំហែងតាមបណ្តាញអ៊ីនធើណិតពីប្រទេសចិន” ដើម្បីបន្តសុពលភាពនៃមាត្រាទី ៧០២ នៃ «សេចក្តីព្រាងច្បាប់ស្តីពី ការឃ្លាំមើលការណ៍សម្ងាត់របស់បរទេស»របស់អាមេរិក ក្នុងន័យពង្រឹងការឃ្លាំមើលតាមបណ្តាញអ៊ីន ធើណិត របស់ស្ថាប័នស៊ើបការណ៍អាមេរិកទាំងក្នុងនិងក្រៅប្រទេស។ នៅក្នុងការស្ទង់មតិរបស់បណ្តាញ CGTN ចំពោះអ្នកប្រើបណ្តាញអ៊ីនធើណិតលើសកលលោក...
ឡុងដ៍៖ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សរាប់លាននាក់ក្នុងប្រទេសអង់គ្លេស បានចាប់ផ្តើមបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតសកល ខណៈដែលការិយាល័យបោះឆ្នោតប្រមាណ៤០.០០០ នៅទូទាំងប្រទេសបានបើកទ្វារនៅម៉ោង៧ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង០០នាទីម៉ោងសកល ។ អ្នកបោះឆ្នោតក្នុងមណ្ឌលចំនួន៦៥០ នឹងជ្រើសរើសសមាជិកសភា ដែលជាសភាជាន់ទាប ។ គណបក្សមួយត្រូវតែយកឈ្នះយ៉ាងហោចណាស់៣២៦អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើន ហើយត្រូវបានស្នើសុំដោយព្រះមហាក្សត្រ Charles III ដើម្បីបង្កើតរដ្ឋាភិបាល ។ តាមការស្ទង់មតិនៅមុនពេលបោះឆ្នោតបានផ្តល់ឱ្យគណបក្សការងារដែលជាគណបក្សប្រឆាំងដ៏សំខាន់នាំមុខ២០ពិន្ទុលើគណបក្សអភិរក្សដែលបានកាន់អំណាចអស់រយៈពេល១៤ឆ្នាំ ។...