ភ្នំពេញ៖ ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។ យោងតាមសេចក្តីជូនដំណឹង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់...
កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ទាំងអស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត ជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ៕
ម៉ូស្គូ៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយអំពើភេរវកម្មនៅក្នុងក្រុងម៉ូស្គូ បានកើនឡើងដល់១៤៣នាក់ហើយ ។ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។ ក្រសួងសង្គ្រោះស្ថានការណ៍របស់ប្រទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារកាលពីថ្ងៃសុក្រ បានកើនឡើងដល់១៤៣នាក់ ក្រោយពីខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅសាលប្រគំតន្ត្រីមួយកន្លែងនៅជាយក្រុងម៉ូស្គូ ។ ក្រោយការស្លាប់ពលរដ្ឋនៅក្នុងពេលវាយប្រហារនេះដែរ មេដឹកនាំរុស្ស៊ី លោក ពូទីន បានប្តេជ្ញាថា នឹងធ្វើការស៊ើបអង្កេត...
បរទេស: ហ្វីលីពីនបាននិយាយថា ខ្លួននឹងចាត់វិធានការសងសឹកប្រឆាំងនឹងអ្វីដែលប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍បានហៅថា “ការវាយប្រហារដ៏គ្រោះថ្នាក់” ដោយនាវារបស់ប្រទេសចិនមកលើនាវារបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដែលជាករណីចុងក្រោយបំផុតនៃភាពតានតឹងរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងពេលដែលហ្វីលីពីនចាត់ទុកជម្លោះរបស់ខ្លួនជាមួយចិនថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន, ទីក្រុងប៉េកាំងបានចោទប្រកាន់នាវាហ្វីលីពីនថាបានឈ្លានពានចូលទៅក្នុងដែនទឹករបស់ចិន ហើយបានព្រមានក្រុងម៉ានីលថា ចិននឹងការពារអធិបតេយ្យភាពរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X...
ភ្នំពេញ៖កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ទាំងអស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត ជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូរពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ។ លោកស្រី ទី សុភ័ណ្ឌ ដែលជាកម្មកររោងចក្រ...
ហាណូយ៖ អត្រាការប្រាក់បញ្ញើរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងនៅទាបរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ ជាមួយនឹងការកើនឡើងបន្តិចបន្តួចដែលត្រូវបានរំពឹងទុកដោយសារតែតម្រូវការឥណទានកើនឡើង នេះបើយោងតាមសារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីអ្នកវិភាគ។ អត្រាបច្ចុប្បន្នសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេល ១២ខែស្ថិតក្រោម ៥ភាគរយក្នុងមួយឆ្នាំ ធ្លាក់ចុះ ០,៥ភាគរយធៀបនឹងខែមុន នេះបើយោងតាមរបាយការណ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រាក់បញ្ញើរយៈពេលខ្លីដូចជា ប្រាំបួនខែ ឃើញអត្រាចាប់ពី ៣ ទៅ ៤ភាគរយក្នុងមួយឆ្នាំ ខណៈដែលអត្រានៃការដាក់ប្រាក់រយៈពេល ៦ខែប្រែប្រួលចន្លោះពី ២...
កង់បេរ៉ា៖ ប្រមុខនៃកងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានសុំទោសដល់អតីតយុទ្ធជន ចំពោះកង្វះប្រព័ន្ធគាំទ្រ និងការថែទាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការផ្តល់ភ័ស្តុតាងនៅថ្ងៃចុងក្រោយនៃសវនាការសាធារណៈ សម្រាប់គណៈកម្មការ Royal Commission into Defense and Veteran Suicide នៅថ្ងៃព្រហស្បតិ៍នេះ ប្រធាន ADF លោក Angus Campbell...
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សកម្មភាពរបស់អង្គការណាតូនៅអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅ គឺផ្តោតលើការរៀបចំសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នាដ៏មានសក្តានុពលជាមួយរុស្ស៊ី ដោយលើកឡើងពីសកម្មភាពយោធានៅក្នុងតំបន់។ កន្លងមកអាជ្ញាធររ៉ូម៉ានី បានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេក្នុងការវិនិយោគ ២,៥ពាន់លានអឺរ៉ូ (២,៧ពាន់លានដុល្លារអាមេរិក) ក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu ក្នុងតំបន់ Constanta County។ ក្រសួងបានឲ្យដឆងថា មូលដ្ឋាននេះគ្រោងនឹងពង្រីកទៅជាទីក្រុងយោធា ដែលមានសមត្ថភាពផ្ទុកក្រុមគ្រួសាររបស់បុគ្គលិកយោធាចំនួន ១០,០០០នាក់ ជាមួយនឹងផែនការបង្កើតហេដ្ឋារចនាសម្ព័ន្ធទីក្រុង។...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅរសៀលថ្ងៃ២៨ មីនា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំប្រចាំខែនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង និងកោតសរសើរនូវថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទូទាំងប្រទេស ជាពិសេសខេត្តមណ្ឌលគិរី ដោយបានទប់ស្កាត់សង្គ្រោះទាន់ពេលវេលា នូវបញ្ហាជំងឺពុលសាច់ឆៅទៅលើម្តាយ និងកូនដែលមានរោគសញ្ញាឈានដល់សង្គ្រោះបន្ទាន់។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនទៅថ្នាក់ដឹកនាំធ្វើសេចក្តីរាយការណ៍សង្ខេបនូវការងារដែលខ្លួនទទួលបន្ទុក និងផែនការបន្ទាប់...
យូអិន៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យអ៊ីស្រាអែល ធ្វើអ្វីដែលចាំបាច់ ដើម្បីធានាថា ជំនួយជាមូលដ្ឋានទៅដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ ICJ បានឲ្យដឹងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា “អ៊ីស្រាអែលគួរតែចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាពទាំងអស់ ដើម្បីធានាថា ដោយគ្មានការបង្អង់យូរ ក្នុងកិច្ចសហប្រតិបត្តិការពេញលេញជាមួយអង្គការសហប្រជាជាតិ ការផ្តល់គ្មានការរារាំងក្នុងទំហំដោយរាល់ការពាក់ព័ន្ធនៃសេវាមូលដ្ឋាន និងជំនួយមនុស្សធម៌ដែលត្រូវការជាបន្ទាន់” ។ ជំនួយទាំងនេះរួមមាន “អាហារ ទឹក...