ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅខេត្តហៃណាន នឹងជំរុញអ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជាបន្ថែមទៀត នៅលើវិស័យជាច្រើន។ ក្នុងជំនួបនេះដែរ លោក ចាវ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋាភិបាលចិន គាំទ្រលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងជាតិកម្ពុជា។ សំណើររបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជា មួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅខេត្តហៃណាន ប្រទេសចិន...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨នេះ បានធ្វើការអំពាវនាវ ដល់សាធារណៈជន ៧ចំណុច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែមីនា លោក David Ranibok Adeang ប្រធានាធិបតីណូរូបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីណូរូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីប្រទេសទាំងពីរចិននិងណូរូស្ដារទំនាក់ទំនងការទូតឡើងវិញកាលពីខែមករាឆ្នាំនេះ ។ នៅរសៀលថ្ងៃទី២៥ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងនៅពេលជួបពិភាក្សាការងារជាមួយលោក David Ranibok Adeang ប្រធានាធិបតីណូរូថា មិនថាចំណងមិត្តភាពមកមុនឬយឺត ឱ្យតែចាប់ផ្តើម ក៏នឹងមានអនាគតដ៏ភ្លឺស្វាង ។...
ដើម្បីសម្រេចបាននូវបំណងទុច្ចរិតដែលទន្រ្ទានកាន់កាប់កោះនិងថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីនកំពុងដឹកនាំសម្ដែង”រឿង”មួយហើយមួយទៀតនៅសមុទ្រចិនខាងត្បូង។ ចាប់តាំងពីខែមីនាឆ្នាំនេះមក ហ្វីលីពីនបានចាត់បញ្ជូននាវាដឹកសម្ភារៈនិងនាវាឆ្មាំសមុទ្រជាច្រើនលើកមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកRen’ai ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់និងសម្ភារៈចូលនូបត្ថម្ភចំពោះនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់របស់ខ្លួន ហើយប៉ុនប៉ងបង្កើតប៉ុស្ដិ៍ប្រចាំការនៅលើថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅរបស់ប្រទេសចិន។ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដោយអនុលោមតាមផ្លូវច្បាប់ ហើយផ្ចាញ់ការប៉ុនប៉ងរំលោភសិទ្ធិនិងការបង្កហេតុរបស់ភាគីហ្វីលីពីន។បន្ទាប់មកលោកGilberto Teodoroរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានព្រលយសម្ដីថា នឹងដាក់ពាក្យបណ្តឹងឱ្យធ្វើមជ្ឈត្តកម្មអន្តរជាតិអំពីការទាមទារខាងអធិបតេយ្យភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។ តើមនុស្សមួយចំនួនរបស់ភាគីហ្វីលីពីនចង់សម្តែងរឿងគួរឱ្យអស់សំណើចនៃរឿងមជ្ឈត្តកម្មនៅសមុទ្រចិនខាងត្បូង”ម្តងទៀតមែនឬ? ភាគីហ្វីលីពីនបានបង្កហេតុនៅសមុទ្រចិនខាងត្បូងជាញឹកញយនាពេលថ្មីៗនេះ តើមានបំណងអ្វី?ឥស្សរជនវិភាគបានលើកឡើងថា ហ្វីលីពីនបង្កប់ឧបាយកលបីចំណុចនៅពីក្រោយរឿងនេះ។ ទីមួយ ប៉ុនប៉ងបង្កាច់បង្ខូចកិត្តិយសប្រទេស ចិននៅលើផ្ទៃអន្តរជាតិ តាមរយៈការប្រឌិតបញ្ហានិងធ្វើពុតគួឱ្យអាណិតអាសូរ ដើម្បីពង្រឹងគោលគំនិតខុសច្បាប់របស់ហ្វីលីពីនលើសមុទ្រចិនខាងត្បូងថែមទៀត។ ទីពីរ ធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងឡើងកម្តៅ ហើយផ្តល់លេសសម្រាប់ឱ្យអាមេរិកលូកដៃចូលកិច្ចការក្នុងតំបន់។ មុនពេលហេតុការណ៍ដែលភាគីហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកRen’aiនៅថ្ងៃទី២៣ខែមីនា...
កាលពីថ្ងៃទី២៧ខែមីនា លោក Fukuda Yasuo ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់នៃវេទិកា Boao សម្រាប់អាស៊ីនិងជាអតីតនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា សេដ្ឋកិច្ចចិនមានឥទ្ធិពលយ៉ាងធំធេងចំពោះសេដ្ឋកិច្ចពិភពលោក លោករំពឹងពីការខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដើម្បីបន្តរួមចំណែកជាកម្លាំងក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឱ្យអភិវឌ្ឍដោយនឹងនរ ។ លោក Fukuda Yasuo យល់ឃើញថា វេទិកា Boao សម្រាប់អាស៊ីជាវេទិកាដ៏សំខាន់សម្រាប់ឥស្សរជននៃប្រទេសជាច្រើនពិភាក្សានិងផ្លាស់ប្តូរអំពីការដំណើរការនៃគោលនយោបាយដ៏សំខាន់និងបញ្ហាអភិវឌ្ឍន៍សកល ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ បញ្ហាពិភាក្សាដែលលោកយកចិត្តទុកដាក់បំផុតគឺ “ការអភិវឌ្ឍបច្ចេកវិទ្យា”...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីពីមូសខ្លា (Aedes Albopictus) ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ដែលបានសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ...
ភ្នំពេញ ៖ ក្នុងវេទិកាបូអាវប្រចាំអាស៊ី នៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ការទទួលខុសត្រូវរួមគា្នក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខ ក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយក្រោយ។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវប្រចាំអាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅថ្ងៃទី២៨...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃ២៨ មីនានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង ប្រទេសវៀតណាម ។ ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ២៨-៣០ ខែមីនា។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន ៤.៤០០.០០០ ដុល្លារសម្រាប់ឆ្នាំ២០២៤ ដែលបានអនុម័តផ្តល់ជំនួយនេះជាផ្លូវការនៅចុងខែមីនា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ មីនា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC...