ភ្នំពេញ ៖ កងកម្លាំងជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ចំនួន១នាក់ រួមនិងជនក្លែងបន្លំជាប្រជាការពារចំនួន២នាក់ទៀត ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពីបទគំរាមកំហែង យកប្រាក់ពីប្រជាពលរដ្ឋកាលពីថ្ងៃ២៥ មករា នៅចំណុចស្ថាននីយ៍ប្រេងឥន្ធនៈតេលា លូប្រាំ លើផ្លូវវេងស្រេង៕
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ ចាប់ពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៣១ មករា បានឲ្យដឹងថា ការអញ្ជើញចូលរួមនេះ តបតាមការអញ្ជើញរបស់លោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវគិតគូរឲ្យបានខ្ពស់ លើបញ្ហាសន្តិសុខ ព្រោះបើគ្មានសន្តិសុខទៅមិនរួចទេ ខណៈសន្តិសុខជាកត្តាចំបង សម្រាប់តំបន់ទេសចរណ៍ដាច់ខាតត្រូវតែធ្វើឲ្យបាន ធានាឲ្យបានខេត្តព្រះសីហនុមានសន្តិសុខ និងសណ្តាប់ធ្នាប់ ។ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” សម្តេចធិបតីមានប្រសាសន៍ថា “ពីមុនអត់ដែលស្គាល់កោះសង្សារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាឲ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បិទក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុទាំងអស់ ព្រោះភ្ញៀវទេសចរណ៍មកលេងខេត្តនេះ មកទស្សនាកោះ និងទំបន់ទេសចរណ៍នានា មិនមែនមានរៀនបាញ់កាំភ្លើងឡើយ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ មករា សម្តេចធិបតី មានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានកំណត់យកប៉ូលសេដ្ឋកិច្ចសំខាន់ៗ ចំនួន២ គឺខេត្តសៀមរាប និងព្រះសីហនុ សម្រាប់ការប្រើវិធានការពិសេស ដើម្បីជំរុញ និងពន្លឿនសកម្មភាពការអភិវឌ្ឍកាន់តែខ្លាំងក្លា ធ្វើយ៉ាងណាទាញការអភិវឌ្ឍនៅទូទាំងប្រទេស។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សម្ដេចធិបតីមានប្រសាសន៍ថា ឆ្នាំ២០២៤នេះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអង់គ្លេសកំពុងពិចារណាថាតើត្រូវទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការឬអត់ នេះបើយោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron ដោយគាត់ជឿថាកាយវិការបែបនេះនឹងបង្កើត វឌ្ឍនភាពដែលមិនអាចផ្លាស់ប្តូរបានឆ្ពោះទៅរកសន្តិភាពនៅមជ្ឈិមបូព៌ា។ ថ្លែងនៅក្នុងពិធីទទួលអ្នកការទូតអារ៉ាប់នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ លោក Cameron បានអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលកាន់កាប់ដោយក្រុមហាម៉ាស និងសម្រាប់ប្រជាជនប៉ាឡេស្ទីនត្រូវបានផ្តល់ ភាពទំលាយនៃនយោបាយឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ។ យើងមានទំនួលខុសត្រូវនៅទីនោះ ពីព្រោះយើងគួរតែចាប់ផ្តើមកំណត់ថាតើរដ្ឋប៉ាឡេស្ទីននឹងទៅជាយ៉ាងណា។ អ្វីដែលវានឹងរួមបញ្ចូល; របៀបដែលវានឹងដំណើរការនេះជាអ្វីដែលលោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែម។ គួរឲ្យដឹងដែរថាការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីននឹងក្លាយជាចលនាការទូតដ៏សំខាន់សម្រាប់ចក្រភពអង់គ្លេសដោយសាររដ្ឋាភិបាលអង់គ្លេសធ្លាប់បាននិយាយកាលពីឆ្នាំ ២០១១ កន្លងមកថាខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបមួយទៀតនៅថ្ងៃអង្គារនេះ យោធារបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា ការពង្រីកការសាកល្បងអាវុធថ្មីៗដែលអ្នកវិភាគបានព្រមានថា អាចជាគោលដៅសម្រាប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ។ នៅក្នុងខែនេះ ក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងនូវអ្វីដែលខ្លួនហៅថា “ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក” ជាគ្រាប់មីស៊ីលផ្លោងដែលមានថាមពលលឿនជាងសំឡេង និងមីស៊ីល Cruise យុទ្ធសាស្ត្រជំនាន់ថ្មី ។...
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគក ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើធៀបនឹងរយៈពេលមុននៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានច្រានចោលថា ជាការគំរាមកំហែងនាពេលថ្មីៗនេះពីអ្នកនយោបាយអាមេរិកមួយចំនួនក្នុងការបិទព្រំដែនរវាងប្រទេសម៉ិកស៊ិក-អាមេរិក។ លោក Lopez Obrador បាន នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកថា ការបិទព្រំដែនរវាងប្រទេសទាំងពីរ នឹងមិនដោះស្រាយបញ្ហាអន្តោប្រវេសន៍ ដូចដែលអ្នកនយោបាយទាំងនេះលើកឡើងនោះទេ។ លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាននៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួបលោក LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នាថ្ងៃ២៩ មករា បានលើកឡើងថា កន្លងមកមូលនិធិនេះ បានសហការរួមចំណែកគាំទ្រលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ឲ្យប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦២០៨...