ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គ្រោងស្នើទៅរាជរដ្ឋាភិបាល ដើម្បីដាក់ឈ្មោះស្ពានអាកាសថ្មីទី៦ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ថាជាស្ពានអាកាស “មរតកតេជោ” ។ ការបញ្ជាក់របស់លោក ឃួង ស្រេង អំពីការប្រើឈ្មោះថ្មីនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញភ្ជាប់ស្ពានអាកាសថ្មីទី៦...
បរទេស៖ ប្រធានាធិបតី Joe Biden បានប្រកាសថា ទាហានអាមេរិក ៣នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅពេលយប់ នៅក្នុងប្រទេសហ្ស៊កដានី។ ការវាយប្រហារលើប៉ុស្តិ៍កងទ័ពអាមេរិក គឺតំណាងឱ្យការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃអាទិត្យ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ហុងគ្រីគួរតែដណ្តើមយកតំបន់ Transcarpathia ភាគខាងលិចបំផុតរបស់អ៊ុយក្រែន ក្នុងករណីដែលប្រទេសនេះលែងមានភាពជាប្រទេសឯករាជ្យនៅក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ។ ការលើកឡើងនិងស្នើដោយ សមាជិកសភាស្តាំនិយមលោក Laszlo Toroczkai ដែលជាមេដឹកនាំគណបក្សនយោបាយ ‘ចលនាមាតុភូមិរបស់យើង’ ។លោកបានធ្វើការលើកឡើងនេះសំដៅលើទឹកដីដែលធ្លាប់ជាផ្នែកនៃចក្រភពអូទ្រីស-ហុងគ្រី ហើយបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់សូវៀត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ Transcarpathia នៅតែជាផ្នែកមួយនៃអ៊ុយក្រែនសម័យទំនើបបន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ដោយរក្សាបាននូវជនជាតិភាគតិចហុងគ្រីជាច្រើនដែលកន្លងមករដ្ឋាភិបាល ទីក្រុង Budapest បានរិះគន់ទីក្រុងគៀវម្តងហើយម្តងទៀត...
បរទេស៖កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តីមនុស្សបីនាក់ដែលមិនបញ្ចេញឈ្មោះដែលដឹងអំពីផែនការនេះ ថាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើការដាក់ពន្ធដល់ទៅ៦០ភាគរយលើការនាំចូលទាំងអស់ពីប្រទេសចិនប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅឆ្នាំនេះ។ អ្នកសេដ្ឋកិច្ចមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋបានប្រាប់កាសែតថា វិធានការនេះនឹងបង្កឱ្យមានការរំខានធំៗដល់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចជុំវិញពិភពលោក ដែលនឹងលើសពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មដែលផ្តួចផ្តើមដោយលោក Trump ក្នុងអំឡុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក។ ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីបច្ចុប្បន្នរបស់គាត់ លោក Trump បានសន្យាថានឹងដកហូតឋានៈរបស់ប្រទេសចិនជាប្រទេសដែលពេញចិត្តបំផុតឬMost favored nationសម្រាប់ពាណិជ្ជកម្ម។គួរឲ្យដឹងដែរថាប្រទេសចិនជាប់ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីដៃគូពាណិជ្ជកម្មរបស់អាមេរិកច្រើនបំផុតបន្ទាប់ពីម៉ិកស៊ិក និងកាណាដាហើយកាលពីនៅក្នុងខែវិច្ឆិកា...
ភ្នំពេញ៖ “ទិន្នន័យដែលអាចរកបានបង្ហាញថា ការសាងសង់ “ព្រែកជីកហ្វូណនតេជោ” របស់កម្ពុជា គឺមិនប៉ះពាល់ខ្លាំងដល់លំហូរទឹករបស់ទន្លេហាវ នៅក្នុងប្រទេសវៀតណាមនោះទេ។ ព័ត៌មានមួយចំនួនអំពីការព្រួយបារម្ភនេះគ្រាន់តែជាការព្រួយបារម្ភទូទៅដែលគ្មានមូលដ្ឋានតែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Sputnik ជាភាសាវៀតណាម បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា អ្នកដែលនិយាយបំផ្លើសអ្វីដែលគេហៅថាប្រថុយប្រថាន គឺមានចេតនានយោបាយគឺចង់បំបែកវៀតណាម-កម្ពុជា បែងចែកវៀតណាម-ចិន។ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣...
ភ្នំពេញ ៖ យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ក្នុងថ្ងៃទី១ ពោលយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទាំង១៤ បានរកឃើញអ្នកបើកបរមានជាតិស្រវឹងសរុបចំនួន ២៣គ្រឿង ក្នុងនោះកម្រិតជាតិអាល់កុលចាប់ពី ០,២៥ ទៅ ០,៣៩ ចំនួន ៧គ្រឿង អ្នកបើកបរម៉ូតូចំនួន ៤នាក់...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅថ្ងៃទី១០ ខែមេសា រួមទាំងអាហារពេលល្ងាចថ្នាក់រដ្ឋ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមដែលប្រឈមមុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងសង្កត់ធ្ងន់លើ “ភាពរឹងមាំយូរអង្វែងនៃភាពជាដៃគូសម្ព័ន្ធមិត្តរបស់យើង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ខេត្តព្រះសីហនុ បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសត ល្អបំផុតនៅលើពិភពលោក។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៦...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស Sergey Lavrov បានលើកឡើងថា ប្រទេសស្វីសលែងជាប្រទេសអព្យាក្រឹត ហើយនិងថែមទាំងបានបន្តយុទ្ធសាស្ត្រសន្តិសុខជាតិប្រឆាំងរុស្ស៊ីដោយបើកចំហទៀតផង។ អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូរូបនេះបានថ្លែងបែបនេះក្នុងពេលដែលលោកកំពុងចូលរួមកិច្ចប្រជុំនៅទីក្រុងញូវយ៉កជាមួយសមភាគីស្វីសគឺលោក Ignazio Cassis ដែលបានស្នើឱ្យធ្វើជាអ្នកសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។ រុស្ស៊ីបានទទូចម្តងហើយម្តងទៀតថាខ្លួននៅតែបើកចំហសម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន ដរាបណាផលប្រយោជន៍ជាតិរបស់ខ្លួនត្រូវបានពិចារណា ហើយក្រុងកៀវទទួលស្គាល់ ការពិតថ្មីនៅលើដីហើយទីក្រុងមូស្គូទទូចឱ្យទីក្រុងគៀវទទួលស្គាល់តំបន់ចំនួនបួនដែលបានចូលរួមជាមួយប្រទេសរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រជាមតិជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២២ ។ យ៉ាងណាក៏ដោយ ក្រុងគៀវ មានការស្ទាក់ស្ទើរក្នុងការចូលរួមកិច្ចចរចាសន្តិភាព...