ភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបំពាក់បច្ចេកវិទ្យាចុងក្រោយសម្រាប់ម៉ាស៊ីន MRI 3 Tesla ដែលជាម៉ាស៊ីនទំនើបជាងគេបង្អស់នៅកម្ពុជា ក្នុងការធ្វើរោគវិនិច្ឆ័យចំពោះជំងឺបានច្រើនផ្នែក មានភាពច្បាស់លាស់ និងគុណភាព សុវត្ថិភាព ដោយធ្វើឲ្យការព្យាបាលអ្នកជំងឺបានត្រឹមត្រូវ ហើយកាត់បន្ថយការចំណាយពេលវេលាថែមទៀត។ ក្នុងសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ម៉ាស៊ីន MRI 3 Tesla ដែលរៀបចំឡើងដោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី២៧ ឧសភា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមភាគីទាំងពីរ បានពិភាក្សានិងចែករំលែកទស្សនៈទានស្តីពីកម្មវិធីណែនាំតម្រង់ទិសមុនពេលដំណើរសម្រាប់ទេសន្តរប្រវេសករឱ្យអាចទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវមុនពេលបំពេញការងារនៅប្រទេសទទួល ហើយនឹងអាចដឹងពីវិធីសាស្ត្រសុំជំនួយពេលត្រូវការ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី...
កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាល ជាមួយក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យលាភីលេខ១ ក្នុងការប្រកួតដណ្តេីមពាន់ង្វាន់ថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ ២០២៤ ក្រោមប្រធានបទ កីឡាឌីជីថលគឺជាអនាគតរបស់យុវជន។...
នារសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដែលសមាសភាពចូលរួមមានលោកមេបញ្ជាការរងទទួលជំនាញ លោកនាយសេនាធិការ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ប្រធានមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងដកបទពិសោធន៍កិច្ចការជំនាញ ដើម្បីបង្កើនប្រសិទ្ធិភាពស្រាវជ្រាវនិងបង្ក្រាបបទល្មើស ជាពិសេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់រ៉ុក្កែតទៅកាន់ទីក្រុង Tel Aviv ដែលជាការវាយប្រហារលើកដំបូងរបស់ខ្លួនទៅលើទីក្រុងអ៊ីស្រាអែលក្នុងរយៈពេលជិត៤ខែកន្លងមកនេះ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីឧបទ្ទវហេតុនេះ ដោយបានចែករំលែករូបភាពនៃមីស៊ីលទាំងនោះផងដែរហើយយោធាបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចជាច្រើនគ្រាប់ក្នុងចំណោមគ្រាប់ទាំងប្រាំបីដែលចូលមកដោយមិនផ្តល់ចំនួនពិតប្រាកដ។ ខ្សែវីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបង្ហាញថា ការវាយប្រហារបានធ្វើឱ្យខូចខាតតែបន្តិចបន្តួចនៅលើដីក្នុងតំបន់ Tel Aviv ។ យ៉ាងហោចណាស់ផ្ទះលំនៅឋានមួយត្រូវបានវាយប្រហារដោយកំទេចកំទី ហើយរណ្ដៅធំមួយត្រូវបានទុកចោលនៅក្នុងតំបន់បើកចំហ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា រាល់ការវាយប្រហាររបស់អាមេរិក លើគោលដៅរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នឹងបង្កជាសង្គ្រាមលោកដោយស្វ័យប្រវត្តិ។ មន្ត្រីជាន់ខ្ពស់រូបនេះ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើការកត់សម្គាល់ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន បានគម្រាមធ្វើការវាយប្រហារបែបនេះ ប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ នៅក្នុងការបង្ហោះនៅលើ...
បរទេស៖ អតីតមន្ត្រី CIA និងជាអ្នកជំនាញភាសាកិច្ចសន្យាសម្រាប់ FBI ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យប្រទេសចិនយ៉ាងហោចណាស់មួយទសវត្សរ៍ គឺបានសារភាពកំហុសកាលពីថ្ងៃសុក្រនៅក្នុងបន្ទប់តុលាការសហព័ន្ធក្នុងទីក្រុង Honolulu ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Alexander Yuk Ching Ma អាយុ ៧២...
ភ្នំពេញ ៖ លោក ប្រាជ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា បរិយាកាសទូទៅជុំវិញ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ ការបោះឆ្នោតនេះ បើតាមតួលេខបណ្តោះអាសន្ន នៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថា «អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាសថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ តាមតួលេខបណ្តោះអាសន្ន អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% (ភាគរយ) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ១១.៦២២នាក់៕
សម្ដេចតេជោ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា សហការជាមួយវៀតណាម វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណនhttps://dap-news.com/?p=416457 មួយសប្តាហ៍ មន្ត្រីបន្តផ្ដល់ អត្តសញ្ញាណប័ណ្ណជាង ៨ពាន់សន្លឹកទៀត ដល់ពលរដ្ឋដោយឥតគិតថ្លៃhttps://dap-news.com/?p=416519 សម្តេចធិបតី ៖ លោក ស៊ុន ចន្ធី មកពីមួលបង្កាច់រាជរដ្ឋាភិបាល ពីការចែកប័ណ្ណក្រីក្រ ដើម្បីចំណេញ នយោបាយខ្លួន ទើបចាប់ខ្លួនhttps://dap-news.com/?p=417144 Update: តុលាការធម្មនុញ្ញ...