ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...
បរទេស៖ កាសែត Wall Street Journal របស់អាមេរិក បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសចិនកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត Wall Street Journal គឺមេដឹកនាំចិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងការទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនេះ តាំងពីយូរយារណាស់មកហើយ...
ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានអំពាវនាវឱ្យមានការបោះឆ្នោតសហព័ន្ធនៅថ្ងៃទី២១ ខែឧសភា ដោយយុទ្ធនាការរំពឹងថា នឹងផ្តោតលើបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Morrison បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា “យើងកំពុងដោះស្រាយជាមួយពិភពលោក ដែលមិនសូវមានស្ថេរភាពជាងពេលណាមួយផ្សេងទៀតចាប់តាំងពីសង្រ្គាមលោកលើកទីពីរ លោកបានសន្យាថា នឹងរក្សាសុវត្ថិភាពប្រជាជន ដោយបន្តការកសាងឡើងវិញដ៏ធំបំផុតនៃកងកម្លាំងការពារ និងសន្តិសុខរបស់ប្រទេស។ លោក Morrison ក៏បានឲ្យដឹងផងដែរថា...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ មានសុទិដ្ឋិនិយមថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ នឹងបើកទ្វារឲ្យខេត្តមួយនេះស្រូបយករំហូរវិនិយោគ និងការអភិវឌ្ឍ ដែលមិនធ្លាប់មានកន្លងមក។ ក្នុងពិពីផ្សព្វផ្សាយ ស្ដីពីការដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនជាបុគ្គលិកសិក្សានៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ លោក សូមអរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងវត្តមានរបស់លោកគ្រូអ្នកគ្រូជាសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញប្រមាណ ៣,៥០០ នាក់ ស្របពេលដែលប្រជាជននៅទូទាំងប្រទេសកំពុងត្រៀមខ្លួនអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយខុសគ្នាស្រឡះពីស្ថានភាពកាលពី ០២ ឆ្នាំមុន...
រាជធានីភ្នំពេញ៖ ដោយខកខានក្នុងការប្រារព្ធកម្មវិធីជួបជុំកម្សាន្តរបស់បុគ្គលិកអស់រយះពេល២ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និង ដើម្បីជាការចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ បានរៀបចំជាកម្មវិធីជប់លៀងប្រចាំឆ្នាំសម្រាប់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខាអូតែ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២ ជាមួយនឹងការរៀបចំខ្លួនតាមបែប ជំនាន់ទស្សវត្សទី៦០ ក្នុងគោលបំណងចូលរួមអភិរក្សអត្តសញ្ញាណខ្មែរ។ ដើម្បីញុំងអោយកម្មវិធីកាន់តែមានភាពអធិកអធម ក្នុងកម្មវិធីជប់លៀងនេះផងដែរ ក្រុមហ៊ុនបានរៀបចំជាការសំដែង របាំជូនពរ...
(ភ្នំពេញ) ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២៖ ហើយឡើងឡូយម៉ង…! ដើម្បីអបអរសង្រ្កាន្តឆ្នាំថ្មី 2022 ទិញ Galaxy S22 ស៊េរី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 ខែមេសា ឆ្នាំ 2022 នៅតាមបណ្តាហាងដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងប្រទេស អតិថិជននឹងទទួលបានឆ្នាំងសាកឥតខ្សែ...
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះទស្សនកិច្ចសិក្សានៅមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ដែលស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ច នេះ លោកបណ្ឌិតប្រតិភូ បានទស្សនាអំពី វដ្តនៃវារីវប្បកម្មសមុទ្រ...
នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី និងតំណាងធនាគារ អេស៊ីលីដា បានធ្វើការផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី...
ស្វាយរៀង ៖ លោកសរសុដានីអភិបាលរងក្រុងស្វាយរៀង បានចាត់ទុកប្រជាការពារជាភូមិ ជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀងបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២២ដែលមានការចូលរួមពីកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។ លោកសរ សុដានីបានថ្លែងនូវការកោតសរសើរដល់ប្រជាការពារភូមិដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងដែរ។ លោកក៏បានថ្លែងជំរុញដល់ប្រជាការពារភូមិទាំអស់ក្នុងសង្កាត់ស្វាយរៀងសូមបន្តយកចិត្ត ទុកដាក់បន្ថែមទៀតដេីម្បីសុខសុវត្ថិភាព និងការអភិវឌ្ឍក្នុងមូលដ្ឋានយេីង និងចូលរួមឱ្យបានកាន់តែសកម្មលេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងញៀនគ្រប់ប្រភេទនិងបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេសក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរពីមុខនេះ៕