ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៨០០ នាក់មកពី ឃុំពោធិ៍រំចាក ស្រុកព្រៃក្បាល ខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានទៅទស្សនាខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនេះ ប្រជាពលរដ្ឋទាំង៨០០ នាក់មកពីឃុំពោធិ៍រំចាក ដែលភាគច្រើន ជាមនុស្សមានវ័យចំណាស់ បានទៅទស្សនាកន្លែងសំខាន់ៗ ដូចជារូបសំណាក់ព្រះថោងនិងនាងនាគ ខ្មែរធ្វើបាន និងការទស្សនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងការទទួលទានអាហារសមុទ្រ ដ៏ឆ្ងាញ់ផងដែរ។ ជំទប់ទី១នៃឃុំពោធិ៍រំចាក...
នៅពេលចាប់ផ្តើមក្នុងអាណត្តិថ្មីនេះ នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ នេះ ចំនួន ៦ចំណុច សម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត។ ក្នុងនោះ ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ គឺជាអាទិភាពមួយ ក្នុងចំណោមអនុសាសន៍ជាអាទិភាពទាំង ៦ចំណុចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំអំពីការរៀបចំដាក់ឱ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួនប្រមាណ ១,៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត អាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ។ ក្នុងនោះ ដើម្បីបង្កើនផលិតភាពប្រសិទ្ធភាពការងារនៅកន្លែងការងារ ក៏ត្រូវរៀបចំវគ្គបណ្តុះបណ្តាល នៅវេនពេលយប់ ឬចុងសប្តាហ៍ សម្រាប់បងប្អូនកម្មករនិយោជិត។ នេះ គឺជាការគិតគូររយៈពេលវែងរបស់រាជរដ្ឋាភិបាល បន្ថែមលើការកសាងធនធានមនុស្ស ដែលស្ថិតក្នុងអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ កម្មវិធីថ្មីនេះ ក្រៅតែពីបង្រៀនឱ្យយុវជន មានជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏អាចបង្កើនចំណេះ និងជំនាញបន្ថែមដល់កម្មករនិយោជិតពិសេសកម្មករកាត់ដេររបស់យើង។ ពោលគឺប្រែក្លាយការប្រើកម្លាំងពលកម្មសុទ្ធសាធ ទៅជាកម្មករមានជំនាញច្បាស់លាស់ ហើយកម្មករនិយោជិត ដែលទទួលការបណ្តុះបណ្តាលជំនាញច្បាស់លាស់ តាមរយៈការបណ្តុះបណ្តាលពិសេសនេះ ច្បាស់ណាស់ប្រាកដជានឹងទទួលបានការងារល្អជាងមុន ហើយក៏ច្បាស់ណាស់ថែមទៀត នឹងទទួលបានប្រាក់ខែច្រើនជាងមុន។ និយាយឱ្យងាយស្តាប់ បើសិនជាយុវជន ដែលទើបចេញពីសាលា ដែលរៀនចប់ត្រឹមមធ្យមសិក្សា ឬក៏ប្រឡងបាក់ឌុបធ្លាក់ ស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាព ដែលអាចចុះឈ្មោះចូលរួមជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាកម្មវិធីអាទិភាពមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្រៀនរួចហើយនូវជំនាញ ក្នុងវិស័យកម្មន្តសាល វិស័យសំណង់វិស័យអគ្គិសនី វិស័យមេកានិករថយន្ត សេវាកម្មធុរកិច្ច និងបរិក្ខាត្រជាក់ និងក្តៅ។ ក្រៅពីជំនាញក្នុងវិស័យគោលទាំងនេះ អំឡុងពេលបើកវគ្គបណ្តុះបណ្តាលពិសេស ១,៥លាននាក់ ក៏អាចបង្កើតជំនាញ ក្នុងវគ្គសិក្សារយៈពេលខ្លីនូវជំនាញជួសជុលម៉ូតូ ជាងទឹកភ្លើង ជាងម៉ាស៊ីនត្រជាក់ ខាងសំអាង សាឡន ឬក៏ជំនាញធ្វើម្ហូបអាហារ និងភេសជ្ជៈជាដើម។ សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា មានចំនួន ១០៧។ ក្នុងនោះ មានគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ ចំនួន ៣៧ នៅទូទាំង២៥រាជធានីខេត្ត។ ក្នុងនោះ ក្រសួង ក៏បានបង្កើតទីតាំងបណ្តុះបណ្តាលជំនាញពហុបច្ចេកទេសវិជ្ជាជីវៈ ច្រើនទីតាំង មាននៅរាជធានីភ្នំពេញ នៅខេត្តសៀមរាប នៅខេត្តបាត់ដំបង នៅកំពង់ធំ និងនៅខេត្តបន្ទាយមានជ័យ ជាដើម។ ក្រៅពីកន្លែងបណ្តុះបណ្តាលជំនាញថ្មី សម្រាប់យុវជន នៅតាមទីតាំងខាងលើនេះ កម្មករនិយោជិត ពិសេសកម្មករកាត់ដេរ ដែលកំពុងធ្វើការងារប្រចាំថ្ងៃ គឺនៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកម្មវិធីបណ្តុះបណ្តាលថ្មីនេះ នៅតាមរាជធានីខេត្ត គឺបងប្អូនកម្មករនិយោជិតយើង អាចឆ្លៀតពេលទំនេរពីការងារ ឬនៅម៉ោងចេញពីធ្វើការងាររៀងរាល់ថ្ងៃ ឬក៏នៅថ្ងៃអាទិត្យចុងសប្តាហ៍ ចូលរៀនជំនាញណាមួយ ដោយឥតគិតថ្លៃ។ រៀនចប់ មានជំនាញច្បាស់លាស់ កម្មករនិយោជិតយើង អាចផ្លាស់ប្តូការងារពីកម្មករ ដែលប្រើកម្លាំងសុទ្ធ ទៅជាកម្មករនិយោជិត ដែលមានជំនាញ ហើយទទួលបានប្រាក់ខែខ្ពស់ជាងមុន។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ប្រទេសកម្ពុជាយើង ក៏កំពុងមាននិន្នាការនៃការកើនឡើងចំនួនប្រជាជន គួរកត់សម្គាល់ក្នុងរយៈពេល ២ទស្សវត្សរ៍កន្លងមកនេះ។ ពោលគឺកើនឡើងពីប្រមាណ ១១,៤លាននាក់ ដល់១៦,៨លាននាក់ ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២ ឬមានអត្រាកំណើនមធ្យមប្រចាំឆ្នាំប្រមាណ ១,៦%។ នៅកម្ពុជាយើង និន្នាការកើនឡើងនូវអត្រាប្រជាជន ក្នុងវ័យធ្វើការអាយុចន្លោះ ១៥ឆ្នាំ ទៅ ៦៤ឆ្នាំ កាន់តែច្រើន ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវបង្កើតការងារថ្មីប្រមាណពី ២០ ទៅ ៣០ម៉ឺនកន្លែង ក្នុង ១ឆ្នាំ៕ ដោយ៖ សុវណ្ណនរិន្ទសូរ្យ
នៅក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យសមត្ថកិច្ចពាក់ព័ន្ធ រៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដល់ទីតាំងនោះផ្ទាល់តែម្តង ដើម្បីសម្របសម្រួលមធ្យោបាយ កាត់បន្ថយពេលវេលា ការចំណាយរបស់ពលករខ្មែរនៅទីនោះ។ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍គូសបញ្ជាក់ថា លោកបានសម្រេចអនុញ្ញាត ឱ្យរៀបចំធ្វើលិខិតឆ្លងដែន (Passport) បាននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីកូរ៉េខាងត្បូងមុនគេ។ តាមរយៈការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលដូច្នេះ ត្រូវគេមើលឃើញថា ជារបត់មួយថ្មីបន្ថែមទៀតជាពិសេសពាក់ព័ន្ធនឹងវិស័យការងារកម្ពុជា គឺជាលើកដំបូងហើយ ដែលប្រមុខរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មានការគិតគូរដល់សុខទុក្ខ និងបញ្ហាចោទរបស់ពលករខ្មែរនៅក្រៅប្រទេស មិនត្រឹមតែកម្មករនៅក្នុងប្រទេសនោះទេ។ ជាទូទៅការដែលប្រមុខរដ្ឋាភិបាលកម្ពុជា បង្ហាញនូវសុឆន្ទៈដ៏ម៉ោះមុតក្នុងការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មធ្វើលិខិតឆ្លងដែនដល់ៗទីកន្លែង ដែលពលករស្នាក់នៅ និងធ្វើការឯក្រៅប្រទេសដូច្នេះ វាជាការឆ្លុះបញ្ចាំងនូវទំនុកចិត្តដ៏ខ្ពស់ និងការយកចិត្តទុកដាក់ដ៏ធំធេងទៅលើតម្លៃនៃកម្លាំងពលកម្ម ខណៈដែលរដ្ឋាភិបាលថ្មីទើបតែចេញដំណើរមិនដល់មួយខែផង។ ជាការពិត ការសម្រេចអនុញ្ញាតឲ្យក្រសួងការងារ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នពាក់ព័ន្ធសហការគ្នាផ្តល់លិខិតឆ្លងដែនដល់ពលករ នៅក្រៅប្រទេសដល់កន្លែងពួកគេធ្វើការតែម្តងនោះ គឺជាគុណសម្បតិមួយដ៏ធំធេង និងជាការផ្តល់ផលប្រយោជន៍ដ៏ក្រាស់ក្រែល សម្រាប់ពលករកម្ពុជា ដែលធ្វើចំណាកស្រុកទៅធ្វើការ នៅបរទេស។ តួយ៉ាងដូចជា នៅប្រទេសកូរ៉េខាងត្បូងជាដើម ដែលជាការចាប់ផ្តើមមុនគេនេះ គឺពិតជាជួយសម្រួលដល់ពលករខ្មែរដ៏ច្រើនមិនអាចប្រកែកបាន ខណៈពលករខ្មែរនៅកូរ៉េខាងត្បូងប្រមាណ៦ម៉ឺននាក់ នឹងទទួលបានអត្ថប្រយោជន៍នេះ យ៉ាងពិតប្រាកដ។ផលប្រយោជន៍ដែលពលករខ្មែរ ទទួលបាននោះគឺការជួយបង្កើនប្រាក់ចំណូល ដល់ពួកគេបន្ថែមទៀត នៅពេលដែលការចំណាយមួយចំនួនរបស់ពលករ មិនត្រូវបានបាត់បង់តាមរយៈយន្តការថ្មីរបស់ប្រមុខរដ្ឋាភិបាល។ តាមសភាពជាក់ស្តែងពលករម្នាក់ៗ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ ពិតជាមានភាពចាំបាច់ នឹងត្រូវការជំនួយពីរាជរដ្ឋាភិបាល ដោយហេតុថាពួកគេមានការលំបាក ក្នុងការធ្វើលិខិតឆ្លងដែនថ្មី ខណៈដែលលិខិតឆ្លងដែនចាស់ អស់សុពលភាព និងមិនអាចពន្យាបាន ហើយត្រូវចំណាយពេលវេលា និងថវិកាធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនថ្មី និងឯកសារផ្សេងៗទៀត ដូចជាលិខិតថ្កោលទោសជាដើម។ មួយវិញទៀត ការដែលត្រូវចាកចេញពីកន្លែងធ្វើការមួយរយៈ ក៏ព្រោះតែ ដើម្បីវិលត្រលប់ទៅប្រទេសកំណើត ដើម្បីធ្វើលិខិតឆ្លងដែន និងលិខិតស្នាមផ្សេងៗ មិនមែនជាការងាយស្រួលទេ។ ពលករខ្លះបានប្រឈមនឹងការសុំអនុញ្ញាតច្បាប់តឹងតែងពីនិយោជកសហគ្រាស ក្រុមហ៊ុន ឬកសិដ្ឋាន ដោយគេបារម្ភថាអវត្តមានរបស់បុគ្គលិកច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់ច្រវ៉ាក់ផលិតកម្មរបស់គេ។ ពេលខ្លះនិយោជក អាចនឹងកាត់ប្រាក់ខែក៏មាន។ ក៏ប៉ុន្តែបញ្ហាលំបាកទាំងនេះ នឹងលែងមានទៀតហើយ ហើយនឹងត្រូវបានដោះស្រាយតាមរយៈការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងការគិតគូរដ៏ធំធេង របស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។ ដូច្នេះការដាក់ការរិយាល័យ នៅតាមទីតាំងការងារពលករ ដែលមានចំងាយរាប់ពាន់គីឡូម៉ែត្រពីមាតុប្រទេស ដើម្បីធ្វើលិខិតឆ្លងដែនដល់ពលករនៅប្រទេសកូរ៉េពេលនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបន្ថែមទៀត បន្ថែមពីលើការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយរកការងារឲ្យពលរដ្ឋរបស់ខ្លួនធ្វើនៅក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ។ អតីតអ្នកការទូត ក៏ដូចជាអ្នកតាមដានសង្គមនានាយល់ឃើញប្រហាក់ប្រហែលគ្នាថា ការសម្រេចចិត្តរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកាយវិការដ៏ឈ្លៀសវៃមួយ ដែលបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ នៅចំពោះមុខពលរដ្ឋម្ចាស់ឆ្នោត និងប្រជាជាតិខ្មែរទាំងមូលថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជាពិតជាមានសមត្ថភាព និងគុណភាពក្នុងការដឹកនាំនិងដោះស្រាយនូវបញ្ហាប្រឈមនានារបស់ពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស។ ទោះយ៉ាងណា យន្តការបង្ខិតសេវាលិខិតឆ្លងដែនទៅកៀកនឹងកាំជណ្តើររបស់ពលករ ដែល ប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់ចេញពេលនេះ ត្រូវបានគេមើលឃើញថាមិនអាចគេចផុតពីការរិះគន់ពីសំណាក់ពួកប្រឆាំងផ្កាប់មុខមួយចំនួនតូច ថាធ្វើឡើងក្នុងគោលបំណងកេងចំណេញនយោបាយ។ ក៏ប៉ុន្តែអ្នកតាមដានសង្គមនានា ក៏ដូចជាអតីតអ្នកការទូតយល់ឃើញថា ដើម្បីប្រយោជន៍របស់ពលរដ្ឋ និងសង្គម ទោះជារងនូវការវិនិច្ឆ័យដោយអយុត្តិធម៌យ៉ាងណា ក៏រាជរដ្ឋាភិបាលមិនរាថយដែរ។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹម តាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។ សារប្រកបដោយក្តីសង្ឃឹមនេះ គឺធ្វើឡើងក្រោយពេលដែលលោក បានចូលរួមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា និងលោក អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានទស្សនាការប្រគុំតន្ត្រីអូខេស្ត្រាក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)ក្នុងរាជធានីភ្នំពេញ។ លោក ហេង សួរ បានគូសបញ្ជាក់ថា៖ “ បានមកចូលរួមជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោក អូអេណុ អាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទស្សនាការ ប្រគំតន្ត្រីអូខេស្ត្រា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ជប៉ុន និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន”។ កម្ពុជា ជប៉ុន បានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការដំបូង នៅឆ្នាំ ១៩៥៣ ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។ ក្រៅពីការលើកឡើងក្នុងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចកិច្ច លោក ហេង សួរ ក៏បានសរសើរយុវតន្ត្រីករជប៉ុនថាពិតជាសម្តែងបានល្អ និងថ្លែងអំណរគុណដែលធ្វើដំណើរដ៏សែនឆ្ងាយដម្រាប់ការប្រគំតន្ត្រីនេះ ហើយក៏ជូនពរដល់យុវតន្រ្តីករជប៉ុនមានសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅកម្ពុជា។ គួររំលឹកផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ៨៦០លានដុល្លារអាម៉េរិក ខណៈដែលកម្ពុជា បាននាំចេញទៅជប៉ុន ៥៤៥លានដុល្លារអាម៉េរិក៕
អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម០,៥%ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដលើ៩៩,៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។ តាមរយៈរបាយការណ៍ ILO បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិមួយនេះ ក៏បានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ,...
ភ្នំពេញ៖ អ្នកនាំក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបង្ហោះនូវរូបភាពក្រាហ្វិច ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសចិន ក្នុងការចូលរូមចំណែកកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនមហិមា ដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ តាមរយៈបណ្តាញសង្គមធ្វីតធឺរបស់ខ្លួន នាថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ លោកស្រី Hua Chunying ជាឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសចិនផងដែរនោះ បានលើកឡើងថា “ចិនជាមិត្តដែលអាហ្រ្វិកអាចពឹងពាក់បាន។ ប្រទេសចិន បានផ្តល់ជំនួយ អភិវឌ្ឍន៍យ៉ាងច្រើន...
ប៊ូសាន ដែលជាទីក្រុងធំទីពីរ និងកំពង់ផែសំខាន់របស់ប្រទេសកូរ៉េ បានទទួលកេរ្តិ៍ឈ្មោះ ជាកន្លែងដ៏ល្បីល្បាញ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ និងពិធីបុណ្យនានា។ លើសពីទិដ្ឋភាពព្រឹត្តិការណ៍ដ៏រស់រវើករបស់វា ឆ្នេរសមុទ្រ និងឆ្នេរដ៏ស្រស់ស្អាតរបស់ទីក្រុងប៊ូសាន បានធ្វើឱ្យវាក្លាយជាកន្លែងទេសចរណ៍សមុទ្រ ដ៏គួរឱ្យទាក់ទាញ។ ជាពិសេស ឆ្នេរ Haeundae និងឆ្នេរ Gwangalli ជាទីពេញចិត្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ។ ការរួមបញ្ចូលគ្នានៃការលំហែកាយ និងទេសចរណ៍នេះបង្ហាញពីបទពិសោធន៍ដ៏រីករាយសម្រាប់ភ្ញៀវទាំងអស់។ បន្ថែមលើភាពទាក់ទាញរបស់វា...
បរទេស៖ ខណៈពេលដែលកូរ៉េខាងជើង កំពុងបញ្ជូនអត្តពលិកមួយក្រុមទៅចូលរួមការប្រកួតជើងឯក ពិភពលោករបស់សហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) ដែលធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ នោះ គេដឹងថាទង់ជាតិកូរ៉េខាងជើង នឹងត្រូវលើកឡើងដោយបំពានលើទណ្ឌកម្មអន្តរជាតិ។ សារព័ត៌មានតូក្យូ បានរាយការណ៍នៅថ្ងៃទី ១៧ ថាមានលទ្ធភាពខ្ពស់ ដែលទង់ជាតិកូរ៉េខាងជើង នឹងត្រូវបានលើកឡើងក្នុងអំឡុងពេល ពិធីបើកនិងបិទនិងពិធីប្រគល់មេដាយ ដោយដកស្រង់ សម្តីមន្ត្រីកូរ៉េខាងជើង។...
Vientiane, Lao PDR, 9 August 2023 — Water levels in the Lower Mekong River Basin (LMB) have increased rapidly and are projected...
Hun Manet was appointed Cambodia’s new leader by the king on Monday, after having effectively been given the post from his father...