ទីក្រុង CANBERRA ប្រទេសអូស្ត្រាលី — អូស្ត្រាលីនឹងផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារ ដល់អ៊ុយក្រែន ជាមីស៊ីល គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានអាមេរិកាំង APនៅមុននេះបន្តិច។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison កាលពីថ្ងៃអង្គារ បានរៀបរាប់លម្អិតអំពីផែនការរបស់ប្រទេសរបស់លោក បន្ទាប់ពីបានលាតត្រដាង...
ទីក្រុង CANBERRA ប្រទេសអូស្ត្រាលី — អូស្ត្រាលី នឹងផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារ ដល់អ៊ុយក្រែន ជាមីស៊ីល គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង APនៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
UPDATE៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបណ្ដេញសមាជិក ១២ នាក់នៃបេសកកម្មអង្គការសហប្រជាជាតិរបស់រុស្ស៊ី ពីអាមេរិក សម្រាប់ជា “ប្រតិបត្តិការស៊ើបការណ៍” ដែលជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារ ពីទីក្រុងមូស្គូ ដែលបានបរិហារអ្វីដែលគេហៅថា “ចលនាអរិភាព”។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ICC នឹងបើកការស៊ើបអង្កេតលើ “ស្ថានភាពនៅអ៊ុយក្រែន” នេះបើតាមព្រះរាជអាជ្ញាមួយរូប បានបង្ហើយឱ្យដឹង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Breaking: រុស្ស៊ី ត្រូវបណ្ដេញចេញពី World Cup ក្រោយការឈ្លានពាន លើអ៊ុយក្រែន – FIFA, នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌នមានបារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: IOC អំពាវនាវដល់ អ្នករៀបចំកីឡា ឱ្យដកអត្តពលិករុស្ស៊ី បេឡារុស្ស និងមន្ត្រីពី ព្រឹត្តិការណ៍អន្តរជាតិ កុំឱ្យសល់ម្នាក់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្រ្តីកាណាដា លោក Trudeau ប្រកាសហាមឃាត់ កាណាដា លើការនាំចូលប្រេង ពីរុស្ស៊ី ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៏័ត៌មាន បារាំង AFP នៅមុននេះបន្តិថ។
Breaking: កិច្ចប្រជុំកំពូលអាមេរិក អាស៊ាន២៨ ២៩ មីនា, AFP។
Update: អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី នឹងអាចដកទណ្ឌកម្ម ពីលោកខាងលិចជុំវិញការលុកលុយរបស់ខ្លួនមកលើអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងជួបក្រុមមន្ត្រី ដើម្បីពិភាក្សា ពីផលប៉ះពាល់សេដ្ឋកិច្ច។ (AFP)
Breaking: រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចា លើកដំបូង ចាប់តាំងពីការវាយលុក របស់ទីក្រុងមូស្គូ។