Breaking: អ្នកនាំពាក្យ UN និយាយថា គំនិតនៃជម្លោះនុយក្លេអ៊ែរ ‘មិនអាចយល់បាន’ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ក្រុមហ៊ុនបុត្រសម្ព័ន្ធអ៊ឺរ៉ុបនៃធនាគារ Sberbank របស់រុស្ស៊ី ‘បរាជ័យ ឬទំនងជាបរាជ័យ’: ECB, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្កើនភាពតានតឹងនៅបូព៌ា-ខាងលិចយ៉ាងខ្លាំង ដោយបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីដាក់ការប្រុងប្រយ័ត្នខ្ពស់កាលពីថ្ងៃអាទិត្យ ខណៈពេលដែលមេដឹកនាំដែលមានជម្លោះរបស់អ៊ុយក្រែនបានយល់ព្រមពិភាក្សាជាមួយទីក្រុងមូស្គូ ខណៈដែលកងទ័ព និងរថក្រោះរបស់ពូទីនបានបើកចូលកាន់តែជ្រៅទៅក្នុងប្រទេស ដោយបិទជុំវិញរដ្ឋធានី។ នេះតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ដោយលើកឡើងពី “សេចក្តីថ្លែងការណ៍ឈ្លានពាន” ដោយអង្គការណាតូ និងទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរ៉ឹង លោក ពូទីន បានចេញសេចក្តីណែនាំមួយ ដើម្បីបង្កើនការត្រៀមខ្លួន...
Breaking: អារ៉ាប៊ីសាអូឌីត បញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង ‘OPEC Plus’ ជាមួយរុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី Aeroflot និយាយថា ផ្អាកជើងហោះហើរ ទាំងអស់ទៅកាន់អឺរ៉ុប ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ពូទីន បញ្ជារមេទ័ព ត្រៀមនុយក្លេអ៊ែ ហើយ!, នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP។
Breaking: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសរុស្ស៊ី នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីអោយវាបញ្ឈប់ការឈ្លានពានរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
Breaking: ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថាមនុស្សជាង ៣៦៨.០០០ នាក់បានភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានឈ្លានពានកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
Breaking: បែលហ្សិក បិទដែនអាកាស ដល់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ទាំងអស់, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
គៀវ-អ៊ុយក្រែន (AP) – ការប្រយុទ្ធគ្នាតាមដងផ្លូវ បានផ្ទុះឡើង នៅក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន ហើយកងទ័ពរុស្ស៊ី បានច្បាមកំពង់ផែយុទ្ធសាស្ត្រ នៅភាគខាងត្បូងរបស់ប្រទេស កាលពីថ្ងៃអាទិត្យ ដែលជាការជឿនលឿន ដែលហាក់ដូចជា ធ្វើឱ្យដំណាក់កាលថ្មី នៃការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីរលកនៃការវាយប្រហារលើអាកាសយានដ្ឋាន និងកន្លែងប្រេងឥន្ធនៈ។ កន្លែងផ្សេងទៀត នៅក្នុងប្រទេស។ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា បន្ទាប់ពីទទួលបានផលប្រយោជន៍របស់ខ្លួន រុស្ស៊ី...