Update៖ ប្រធានសហព័ន្ធ កីឡាបាល់ទាត់ប៉ូឡូញ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសប៉ូឡូញ នឹងមិនលេងការប្រកួតជម្រុះ World Cup ឆ្នាំ 2022 របស់ពួកគេជាមួយនឹង ប្រទេសរុស្ស៊ី នៅទីក្រុងមូស្គូ នៅថ្ងៃទី ២៤ ខែមីនា ខាងមុខនេះទេ ដោយសារតែការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។...
Breaking: ប្រទេសប៉ូឡូញ បដិសេធការប្រកួតជម្រុះ World Cup 2022 ទល់នឹងរុស្ស៊ី៖ សហព័ន្ធប៉ូឡូញ, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែន បាននិយាយថា ជនស៊ីវិល១៩៨ នាក់ រួមទាំងកុមារ ៣នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ ដោយកងកម្លាំងរុស្ស៊ី ដែលវាយប្រហារប្រទេស ដែលគាំទ្រលោកខាងលិច។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ជនស៊ីវិលអ៊ុយក្រែន ១៩៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការឈ្លានពានរបស់រុស្ស៊ី៖ រដ្ឋមន្ត្រីសុខាភិបាល, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក Macron និយាយថា៖ «សង្គ្រាម បានវិលត្រឡប់មកអឺរ៉ុបវិញហើយ វាត្រូវបានជ្រើសរើសជាឯកតោភាគី ដោយប្រធានាធិបតីពូទីន, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ទីភ្នាក់ងារអវកាស បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី កំពុងផ្អាកការបាញ់បង្ហោះយានអវកាសពី French Guiana និងដកបុគ្គលិកបច្ចេកទេសរបស់ខ្លួន ចេញជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ មកកាន់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី ផ្អាកការបាញ់បង្ហោះ យានអវកាស ពីហ្គីយ៉ាណា របស់បារាំង ជុំវិញទណ្ឌកម្ម, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ត្រូវបានស្នើសុំឱ្យជម្លៀសទីក្រុង Kyiv តាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែបានបដិសេធសំណើនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន អាមេរិក AP នៅមុននេះបន្តិច។ លោក បានមានប្រសាសន៍ថា៖ «ការប្រយុទ្ធគឺនៅទីនេះ» ។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ពិភពលោក ‘ត្រូវតែរៀបចំ’ សម្រាប់សង្គ្រាម ‘យូរ’ នៅអ៊ុយក្រែន, នេះជាប្រសាសន៍របស់លោក ម៉ាក្រុង (Macron) ប្រធានាធិបតីបារាំង, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: Zelensky និយាយថា ‘ដៃគូ’ លោកខាងលិច បញ្ជូនអាវុធ ទៅអ៊ុយក្រែន ហើយ! នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា