បរទេស៖ កាសែត Jerusalem Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភព ដែលធ្លាប់ដឹងពីការពិភាក្សានេះថា យោធា និងមេដឹកនាំស៊ីវិលអ៊ីស្រាអែលត្រូវបានជាប់គាំង នៅក្នុងការជជែកពិភាក្សាមួយ “នៅកម្រិតខ្ពស់បំផុត” អំពីអ្វីដែលជំហានបន្ទាប់ ដែលត្រូវធ្វើឡើង នៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ជម្រើសដែលត្រូវបានគេរាយការណ៍ ថារួមមានការពង្រីកប្រតិបត្តិការយោធា...
បរទេស៖ អនុប្រធានសភា Knesset របស់ប្រទេសអ៊ីស្រាអែល បានជំរុញឱ្យយោធាអ៊ីស្រាអែល “ដុត” នៅតំបន់ ហ្គាហ្សាស្រ្ទីប និងមិនត្រូវអនុញ្ញាតឱ្យមានការនាំចូលឥន្ធនៈ ណាមួយចូលទៅក្នុងតំបន់ឡោមព័ទ្ធនេះ លុះត្រាតែចំណាប់ខ្មាំង ទាំងអស់ ដែលកាន់កាប់ដោយ ក្រុមហាម៉ាស ត្រូវបានដោះលែង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា “ការខ្វល់ខ្វាយទាំងអស់នេះ...
បរទេស៖ កងកម្លាំងយោធា នៃប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានស្ទាក់ចាប់ក្រុមនាវាអ៊ុយក្រែន មួយចំនួន ដែលធ្វើដំណើរឆ្ពោះទៅកាន់ ឧបទ្វីបគ្រីមៀ។ យោងតាមការចេញផ្សាយ របស់ RT នាវាទាំងនោះរួមមាន នាវាដែលបើកបរដោយមនុស្ស និងយន្តហោះគ្មានមនុស្សបើក ក្នុងទឹកជាច្រើនគ្រឿង ហើយវាត្រូវបានបាញ់ បំផ្លាញដោយយន្តហោះ នៃកងទ័ពជើងទឹករបស់ប្រទេស។ ក្នុងនោះនាវាល្បឿនលឿន ដែលត្រូវបានសម្គាល់ ដោយយោធាថាជានាវាពាក់កណ្តាលស្វ័យប្រវត្តិ គ្រួសារត្រកូល...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ទីក្រុងប្រ៊ូសែលអាចនឹងមិនចាប់ផ្តើម កិច្ចចរចាសមាជិកភាព ជាផ្លូវការជាមួយក្រុងគៀវ ក្នុងកិច្ចប្រជុំកំពូល នៅខែក្រោយបាននៅឡើយ។ វានឹងអាចកំណត់ពេលវេលា នៃបញ្ហាទៅដល់ខែមីនា ឆ្នាំ២០២៤ ជំនួសវិញ នេះបើតាមការរាយការណ៍របស់ Reuters នៅថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបដែលសុំមិនបញ្ចេញឈ្មោះម្នាក់។ ហុងគ្រីគឺជាអ្នកដែលមានសក្តានុពល ក្នងការរារាំងការឯកភាព ដែលទាមទារសម្រាប់ការផ្លាស់ប្តូរបែបនេះ ប៉ុន្តែបញ្ហាជាក់ស្តែង វាគឺលើពីអ្វីដែលរដ្ឋាភិបាលទីក្រុង...
បរទេស៖កាសែត Jerusalem Post បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពដែលធ្លាប់ស្គាល់ ពីការពិភាក្សាកន្លងមកថា យោធា នៃប្រទេសអ៊ីស្រាអែលត្រូវបានជាប់គាំង នៅក្នុងការជជែកពិភាក្សាមួយ នៅកម្រិតខ្ពស់បំផុតអំពីអ្វី ដែលជំហានបន្ទាប់ដែលត្រូវធ្វើឡើង នៅក្នុងតំបន់ហ្គាហ្សា។ យោងតាមប្រភពដដែល បានបញ្ជាក់ថា ជម្រើសដែលត្រូវបានគេរាយការណ៍រួម មានការពង្រីកប្រតិបត្តិការយោធា ដែលកំពុងបន្តចូលទៅក្នុងផ្នែកខាងត្បូងនៃតំបន់ហ្គាហ្សា ឬការឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល យ៉ាងហោចណាស់មួយចំនួន សម្រាប់ការផ្អាកនៅក្នុងអរិភាព...
ស្តុកខុម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រទេសស៊ុយអែត កំពុងរៀបចំផែនការពង្រីក “ដ៏ធំ” នៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរថ្មី ។ រដ្ឋាភិបាលបានឲ្យដឹងនៅទីនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយនៅឆ្នាំ២០៤៥ ខ្លួនចង់ឱ្យប្រទេស មានរ៉េអាក់ទ័រ ចំនួន១០ស្មើនឹងម៉ាស៊ីនរ៉េអាក់ទ័រ២ ដែលនឹងដំណើរការរួចហើយនៅឆ្នាំ ២០៣៥ ។ ករណីនេះមានន័យថា “ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាប្រវត្តិសាស្ត្រនៃគោលនយោបាយ...
ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់ ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរដ្ឋាភិបាលនៃប្រទេសទាំងពី រអាល្លឺម៉ង់-កម្ពុជា ។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់សាធារណជន, អ្នកវិភាគ និងអ្នកជំនាញនានា, បណ្តាញសារព័ត៌មាន, អាជ្ញាធរមូលដ្ឋាន, ផលិតកម្ម Galaxy Navatra, តារាចម្រៀង, តារាសម្តែង, សិល្បករ សិល្បការិនី, និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួនដែលបានជួយផ្សព្វផ្សាយ និងពន្យល់សាធារណជនជាពិសេសក្រុមគោលដៅ អំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រដល់ការបង្កើតតំបន់ គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសនានានៅមជ្ឈិមបូព៌ា និងការជំរុញដំណើរការសន្តិភាពមជ្ឈិមបូព៌ាថា “ដោយមើលឃើញពីបរិបទបច្ចុប្បន្ន សហគមន៍អន្តរជាតិ គួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគាំទ្រដល់ការបង្កើតតំបន់មជ្ឈិមបូព៌ា ដែលគ្មានអាវុធនុយក្លេអ៊ែរ...
ហ្គាហ្សា៖ កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងស្ត្រី និងកុមារចំនួន ៥០ នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ថ្ងៃ។ លោក Abu Ubaida អ្នកនាំពាក្យរបស់ Al-Qassam Brigades បានឲ្យដឹងនៅក្នុងសារមួយនៅលើបណ្តាញ Telegram របស់ខ្លួនថា “អ្នកសម្រុះសម្រួលកាតាបានខិតខំប្រឹងប្រែង ដើម្បីដោះលែងអ្នកជាប់ឃុំអ៊ីស្រាអែល...