ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាត់វិធានការ ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈកម្ពុជាកំពុងតែរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ។ តាមរយៈសារជាសំឡេង ជាង៧នាទី សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពណាមួយ ជាមួយមេដឹកនាំបក្សភ្លើងទៀនឱ្យសោះ និងបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតឱ្យក្រុមប្រឆាំង ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ព្រាប កុល ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
ភ្នំពេញ៖ គិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី១២ ខែឧសភានេះ វៀតណាមបន្តឈរលេខរៀងទី១ ជាមួយមេដាយមាស ៥៩គ្រឿង ប្រាក់ ៥៨គ្រឿង និងសំរិទ្ធ ៧៣គ្រឿង ខណៈកម្ពុជាបន្តឈរនៅលេខរៀងទី២ ដណ្ដើមបានមេដាយមាស ៥៦គ្រឿង ប្រាក់ ៤៤គ្រឿង និងសំរិទ្ធ ៥៤គ្រឿង ដដែល ៕
ភ្នំពេញ ៖ កីឡាការិនីស្រួង ភាវី របស់ កម្ពុជាបានយកឈ្នះ លើកីឡាការិនីរបស់ថៃ ហើយ លើការប្រកួតកីឡាស៊ីហ្គេម២០២៣វិញ្ញាសារ ប៊ីយ៉ាការ៉ុម១បាំង (Billiards 1-Cushion Carom)នារសៀលថ្ងៃទី១២ ឧសភានេះដោយលទ្ធផល ៥០ទល់២៦ ៕
បរទេស៖ តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថានបានសម្រេចថា ការចាប់ខ្លួនលោក Imran Khan អតីតនាយករដ្ឋមន្ត្រី ពីបទពុករលួយក្នុងសប្តាហ៍នេះ គឺខុសច្បាប់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការបានបង្គាប់ឱ្យដោះលែង លោក Khan ជាបន្ទាន់។ មេធាវីរបស់លោក khan បានអះអាងថា ការឃុំខ្លួនលោកពីបរិវេណតុលាការ...
ភ្នំពេញ៖ នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាគុនខ្មែរ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករ-កីឡាការិនីខ្មែរ ៣រូប បានឈ្នះមេដាយមាសនិងប្រាក់ចំនួន៣បន្ថែមទៀត។ ក្នុងនោះរួមមាន៖ ១/ កីឡាករ ឃុន ឡាំងកូស៊ីន ដណ្ដើមបានមេដាយមាស ក្នុងវិញ្ញាសារគុណខ្មែរ ដោយយកឈ្នះ កីឡាករហ្វីលីពីន Kristian Salatannarca ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan កំពុងបង្ហាញខ្លួននៅចំពោះមុខចៅក្រម មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនរបស់លោក ពីបទពុករលួយ ដែលបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសបាននិយាយថា មនុស្សជិត ១ ០០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីលោក Khan ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង...
គៀវ៖ ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានចោទប្រកាន់អង្គភាពយោធារុស្ស៊ីថា បានភៀសខ្លួនចេញពីទីតាំងជាច្រើន នៅជិតទីក្រុងសមរភូមិបេកមុត ភាគខាងកើតអ៊ុយក្រែន នៅក្នុងការវាយប្រហារ ដ៏សាហាវ ចុងក្រោយរបស់លោក ប្រឆាំងនឹងការដឹកនាំយោធា របស់ទីក្រុងម៉ូស្គូ។ លោក Yevgeny Prigozhin បានលើកឡើងថា “ថ្ងៃនេះ អ្វីៗកំពុងត្រូវបានធ្វើ ដើម្បីឲ្យសមរភូមិមុខដួលរលំ។ ថ្ងៃនេះ អង្គភាពមួយរបស់ក្រសួងការពារជាតិ...
តូក្យូ៖ អង្គការណាតូ គ្រោងនឹងបើកការិយាល័យ ទំនាក់ទំនង នៅទីក្រុងតូក្យូ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន នេះបើតាមឯកអគ្គរដ្ឋទូត របស់ប្រទេសជប៉ុន ប្រចាំសហរដ្ឋអាមេរិក លោក Koji Tomita។ លោក Tomita បាននិយាយអំពីផែនការ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ក្នុងព្រឹត្តិការណ៍សារព័ត៌មាន ក្នុងទីក្រុងវ៉ាស៊ីនតោនថា “យើងកំពុងធ្វើការក្នុងទិសដៅនោះ ប៉ុន្តែបេសកជនរូបនេះបានបន្ថែមថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិចថា បានសាបព្រួសការមិនចុះសម្រុងគ្នា និងបញ្ចេញ “សង្រ្គាមពិត” ប្រឆាំងនឹងប្រទេសកំណើតរបស់លោក ក្នុងអំឡុងពេលសុន្ទរកថា របស់លោក នៅឯព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលប្រារព្ធខួបនៃជ័យជម្នះ របស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។ នៅក្នុងសុន្ទរកថា សាធារណៈ ក្នុងអំឡុងពេលប្រារព្ធ ទិវាជ័យជំនះនៅទីលានក្រហម កណ្តាលទីក្រុងមូស្គូ...