បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា ស៊ីរ៉ែនវាយឆ្មក់តាមដែនអាកាស បានបន្លឺឡើងទូទាំង ប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកមកលើ ទីក្រុងនានា ជុំវិញប្រទេសនេះ ។ការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលអភិបាលក្រុងបានថ្លែងថា មនុស្ស៥នាក់បានរងរបួស ដោយសារការធ្លាក់កម្ទេចកម្ទី ពីយន្តហោះគ្មានមនុស្សបើក ។...
ប៉េរូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ មានកម្មករចំនួន២៧នាក់ បានស្លាប់នៅ ក្នុងអគ្គីភ័យនៅទីតាំងអណ្តូងរ៉ែមាស នៅតំបន់ដាច់ស្រយាល នៃភាគខាងត្បូងប្រទេសប៉េរូ ដែលធ្វើឱ្យវាក្លាយ ជាសោកនាដកម្ម ការនៅកន្លែងជីកយករ៉ែដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ប្រទេសនៅអាមេរិកខាងត្បូង មួយនេះ ។ សាច់ញាតិដែលមានទុក្ខព្រួយ បានប្រមូលផ្ដុំគ្នានៅជិតអណ្តូងរ៉ែ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញាថា កងកម្លាំងរុស្ស៊ី នឹងត្រូវបានកម្ចាត់នៅអ៊ុយក្រែន ដូចពួក ណាហ្ស៊ី អាល្លឺម៉ង់ត្រូវបានវាយដំនៅក្នុងសង្គ្រាមលោកលើកទី២ ដោយរំលឹកដល់ជ័យជម្នះនៅក្នុងទិវាអឺរ៉ុប ។ លោក...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្លាក់ក្នុងល្បិច របស់ក្រុមបំផុសចលនាប្រឆាំងកីឡាករបរទេស មកប្រកួតស៊ីហ្គេម៣២ នៅកម្ពុជា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «សូមបងប្អូនចាំថា អ្នកបំផុសចលនាប្រឆាំងកីឡាករបរទេស ដែលមកប្រកួតក្នុង ស៊ីហ្គេម៣២ នៅកម្ពុជា គឺជាក្រុមដែលមានចេតនាបំផ្លាញមហាព្រឹត្តការណ៍នេះតែប៉ុណ្ណោះ ។ នេះជាការប្រឹងប្រែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍អតីតថ្នាក់ដឹកនាំបក្សប្រឆាំង ៤រូប មកពីខេត្តចំនួន២ (បាត់ដំបងនិងព្រះសីហនុ) ឱ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈឆេណែលតេលេក្រាម នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ដំបូងខ្ញុំស្វាគមន៍លោកម៉ៃ ហុងស្រៀងនិង...
ភ្នំពេញ៖ លោកស្រី ផៃ វ៉ាន់យ៉ា នាយិកានៃសាលាខេម អាស៊ាន បានប្រកាសលាលែងឈប់ធ្វើជាអ្នកសង្កេតការ ឱ្យគណៈបក្សភ្លើងទៀន ខណៈកាបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតមកដល់។ តាមរយៈ សេចក្ដីជូនដំណឹង របស់លោកស្រី ផៃ វ៉ាន់យ៉ា ផ្ញើទៅកាន់លោក ឡុក សាន បានបញ្ជាក់ថា ពីមុនលោកស្រី ធ្លាប់ធ្វើជាអ្នកសង្កេតការ ជូនគណបក្សភ្លើងទៀន...
ភ្នំពេញ៖ លោក ណែម បន គ្រូក្របខណ្ឌពុទ្ធិកសិក្សាកម្រិតមធ្យម នៃមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានប្រាប់ទៅកាន់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឱ្យលុបឈ្មោះរបស់លោក ចេញពីសេចក្ដីសម្រេចតែងតាំង ក្នុងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ។ តាមរយៈលិខិត ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក ណែម បន បានបដិសេធលើសេចក្ដីសម្រេចតែងតាំងរបស់គណៈកម្មាធិការ...
ភ្នំពេញ៖ លោក សៅ សុខា បានប្រកាសលាលែងពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជម្រើជាតិកម្ពុជា ទទួលបរាជ័យ ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០។ នៅលើគណនីហ្វេសប៊ុក នៅរាត្រីនេះ លោក សៅ សុខា បានសរសេរយ៉ាងដូច្នេះថា៖« បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើក៏ជាសំណូមពរ ឱ្យមានការចាប់ខ្លួនបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុក ឈ្មោះ «Heng Sara» ដែលបានបង្ហោះរូបភ្ជាប់ជាមួយនឹងសំបុត្រចូលទស្សនា ព្រឹត្តិការណ៍ ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក ខៀវ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបង្ហាញក្ដីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា-ឡាវ នឹងខិតខំអនុវត្តនូវកិច្ចព្រមព្រៀង ដើម្បីឈានទៅសម្រេចឱ្យបាននូវការបោះបង្គោលព្រំដែនទាំងស្រុង ព្រមទាំងប្រែក្លាយព្រំដែននៃប្រទេសទាំងពីរឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ។ នាឱកាសអញ្ជេីញទទួលជួបសវនាការជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ សម្តេច ប្រធានព្រឹទ្ធសភា...