ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមុខច្រានចោលនូវព័ត៌មានមិនពិត ដែលបានលើកឡើងថារកឃើញបំណែក ឧទ្ធម្ភាគចក្រ ធ្លាក់នៅខេត្តពោធិ៍សាត់។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT លោក Masoud Pezeshkian ដែលជាប្រធានាធិបតី ជាប់ឆ្នោតរបស់អ៊ីរ៉ង់ បានពណ៌នាប្រទេសរុស្ស៊ីថាជា ដៃគូយុទ្ធសាស្ត្រដ៏មានតម្លៃ ហើយបានសន្យាពង្រឹងទំនាក់ទំនងបន្ថែមទៀត ជាមួយទីក្រុងមូស្គូ បន្ថែមទៀតផងដែរ។ លោក Pezeshkian ដែលនឹងត្រូវប្រកាសឡើងកាន់តំណែងនៅថ្ងៃទី ៣០ខែកក្កដា បានកំណត់អាទិភាពគោលនយោបាយការបរទេស របស់គាត់នៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា សាររបស់ខ្ញុំទៅកាន់ពិភពលោកថ្មី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញ រោងចក្រផលិតគ្រឿងផ្ទុះមួយកន្លែង ក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលក៏បាន រាយការណ៍ផងដែរថា ទាហានរុស្ស៊ីបានដកយកបំណែកនៃ Hardware និងកាំភ្លើងធំជាច្រើន រួមទាំងកាំភ្លើង ដែលផ្តល់ដោយប្រទេសលោកខាងលិច ហើយបានសម្លាប់កងកម្លាំងយោធាអ៊ុយក្រែន រាប់រយនាក់ត្រឹមតែមួយថ្ងៃ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួងបាននិយាយថា កន្លែងស្តុកគ្រឿងផ្ទុះ ក៏ដូចជារ៉ាដាមួយ ស្ថិតក្នុងចំណោមគោលដៅ...
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ លោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឱ្យលោក ម៉េត មាសភក្តី ជាប្រធានលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអាវ ជាសមាជិកមូលនិធិស៊ីក្លូ...
ភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២៤ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ១៦៦គណនី និង ១១៩គណនីទៀត...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តសិស្សនិស្សិត ឱ្យចូលរួមក្នុងការប្រកួតប្រជែង រ៉ូបូត ឱ្យបានច្រើនបន្ថែមទៀត ព្រោះជាពហុជំនាញ ដែលធ្វើឱ្យសិស្សនិស្សិត អាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត ដោយមិនត្រឹមតែមានជំនាញស្នូល របស់ខ្លួនមួយមុខប៉ុណ្ណោះទេ។ ការលើកឡើងបែបនេះ គឺនៅក្នុងពេលដែលលោករដ្ឋមន្ត្រី បានចូលរួមជាសហប្រធាន ជាមួយលោកនេត ភក្ត្រា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យុដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួនដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំជួរក្រវាញ រវាងខេត្តខេត្តពោធិ៍សាត់ និងខេត្តកោះកុងនោះ មានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់ ពុំមែន៧នាក់ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួន ដែលផ្សាយខុសពីការពិតនោះទេ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការបង្កើតកង រាជអាវុធហត្ថ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ...
បរទេស៖ ព្រឹទ្ធសភាហ្វីលីពីន បានបញ្ជាឱ្យចាប់ខ្លួន អភិបាលក្រុងតូចមួយ បន្ទាប់ពីលោកស្រីជាអភិបាលក្រុងរូបនេះ បដិសេធមិនចូលខ្លួន ក្នុងសវនាការស៊ើបអង្កេត លើទំនាក់ទំនងដែលត្រូវបានចោទប្រកាន់ ជាមួយក្រុមឧក្រិដ្ឋជនចិន ដែលជាករណីមួយបានទាក់ទាញ ការចាប់អារម្មណ៍ពេញប្រទេស ចំពេលមានភាពតានតឹង រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដីកាចាប់ខ្លួនដែលចុះហត្ថលេខា ដោយប្រធានព្រឹទ្ធសភា...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនកំពុងតាមដាន “រលក” នៃការធ្វើតេស្តមីស៊ីល ដែលធ្វើឡើងនៅក្នុងតំបន់ភាគខាងជើង របស់ប្រទេសចិន គឺ ម៉ុងហ្គោលី ហើយថាកងកម្លាំងការពារដែនអាកាស របស់ខ្លួនកំពុង ស្ថិតក្នុងការប្រុងប្រយ័ត្ន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន គឺរក្សាការឃ្លាំមើលយ៉ាងដិតដល់លើរាល់សកម្មភាពយោធារបស់ចិន...
បរទេស៖ មេដឹកនាំពិភពលោកជាច្រើន នៅថ្ងៃសៅរ៍បានថ្កោលទោសចំពោះការបាញ់ប្រហារ នៅឯការជួបជុំរបស់លោក Donald Trump ក្នុងរដ្ឋ Pennsylvania ដែលអតីតប្រធានាធិបតីលោក Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំត្រចៀកខាងស្តាំ ខណៈដែលអ្នកចូលរួមបាតុកម្មម្នាក់ និងអ្នកបាញ់ប្រហារ បានស្លាប់បាត់បង់ជីវិត។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំមកពីប្រទេសជាច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះឧបទ្ទវហេតុបាញ់ប្រហារនេះ ដោយបានបរិហារថាជាអំពីអំពើហិង្សាផ្នែកនយោបាយ...