ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ តាមការឲ្យដឹងពីលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឲ្យដឹងថា មានកម្មវិធី២សំខាន់ៗ៖ ទី១ គឺការបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ តាមការឲ្យដឹងពីលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឲ្យដឹងថា សម្រាប់ពិធីនៅថ្ងៃស្អែក មានកម្មវិធី២សំខាន់ៗ៖ ទី១...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្តាយបង្កើតរបស់លោករដ្ឋមន្ត្រី បានទទួលមរណភាព...
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ការពង្រឹងវប្បធម៌និងគុណតម្លៃប្រជាធិបតេយ្យ គឺដើម្បីផល ប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា» ដែលវីដេអូនេះមានរយៈពេល១៣នាទី។ ខ្លឹមសារវីដេអូ បានបង្ហាញថា កម្ពុជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តែងរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ រៀងរាល់៥ឆ្នាំម្តងដើម្បីជ្រើសរើសគណបក្សនយោយបាយដែលប្រជាពលរដ្ឋពេញចិត្តឱ្យដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនទៅមុខជាលំដាប់។ ពីមួយអាណត្តិទៅមួយអាណត្តិ ចាប់តាំងពីឆ្នាំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំសារជាថ្មីដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំស្លាយផ្សាយបន្ដផ្ទាល់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឲ្យបានច្រើនទីតាំង។ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកឲ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោត ។ ការអំពាវនាវរបស់សម្តេចនេះ បានធ្វើឡើងតាមរយៈសារលិខិត អបអរសាទរទិវាកម្មសិទ្ធិបញ្ញា ពិភពលោកឆ្នាំ២០២៣ នាថ្ងៃ២៦ មេសា។ ទោះបីយ៉ាងនេះក្តី សម្តេចក៏បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងអំពីការមិនសូវយកចិត្តទុកដាក់ដើមត្នោត ខ្មែរផងដែរ ដោយសម្តេចថា...
“ពួកគេគ្រាន់តែចូលច្រឡំកន្លែង បើកច្រឡំទ្វារ ហើយភាន់ច្រឡំដោយអចេតនា បែរជាបណ្តាលឱ្យកើតមានផលវិបាក ដែលប៉ះពាល់ដល់អាយុជីវិត”។ សំដៅចំពោះ ករណីបាញ់ប្រហារជាច្រើនលើក ដែលកើតមាននៅសហរដ្ឋអាមេរិក នាពេលថ្មីៗកន្លងទៅនេះ កាសែត《New York Times》បានធ្វើការអត្ថាធិប្បាយដូចពោលខាងលើ ។ សោកនាដកម្មមួយលើក ក្នុងចំណោមនោះ គួរឱ្យសោកស្តាយនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺ នៅពេលដែលយុវជនអាមេរិក ដើមកំណើតអាហ្វ្រិកអាយុ ១៦ ឆ្នាំម្នាក់នៅរដ្ឋ Michigan...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែង ពីគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បាននិងកំពុងបង្កើតនិន្នាការ សង្គមមួយដែលទទួលស្គាល់សក្តានុពល និងអានុភាពស្ត្រីនៅគ្រប់វិស័យ ។ តាមរយៈសារលិខិត អបអរសាទរទិវាកម្មសិទ្ធិបញ្ញា ពិភពលោក ឆ្នាំ២០២៣ សម្ដេចតេជោមានប្រសាសន៍ថា មូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣នេះ មិនត្រឹមតែបានបំផុសស្មារតីឲ្យ គ្រប់ទាំងអស់ចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ...
ការ៉ាកាស៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានអះអាងពីការគាំទ្ររបស់រដ្ឋាភិបាលរបស់លោកសម្រាប់កិច្ចចរចាសន្តិភាពជាមួយក្រុមប្រឆាំង ខណៈដែលវេទិកាអន្តរជាតិ ស្តីពីវិបត្តិនយោបាយរបស់ប្រទេសវេណេស៊ុយអេឡា បានបើកនៅក្នុងប្រទេសជិតខាង កូឡុំប៊ី។ ប្រជុំដោយប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro នៅទីក្រុងបូហ្គោតា សន្និសីទអន្តរជាតិ ស្តីពីដំណើរការនយោបាយនៅវ៉េណេស៊ុយអេឡា មានគោលបំណងជំរុញការសន្ទនារវាងរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ និងក្រុមប្រឆាំង។ លោក ម៉ាឌូរ៉ូ បានបង្ហោះនៅលើគណនី...