ភ្នំពេញ៖ ថ្នាក់ដឹកនាំគណៈគ្រប់គ្រង និងសមាជិក-សមាជិកា នៃសមាគមអ្នកជំនាញរងទ្រព្យកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការចេញសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣នេះ ពីការកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្និដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវ ជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២រដ្ឋ តាមមាត្រា៤៣៩ និងមាត្រា...
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សាលក្រមចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោស លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិនៃមាត្រា៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) (នៃក្រម ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ គឺជាការសម្រេចដើម្បីការពារដល់សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា...
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាគ្រឹះដ៏រឹងមាំនៃក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ពលរដ្ឋខ្មែរ លើរាជរដ្ឋាភិបាលដឹកនាំដោយតេជោ សែន ជាមួយនឹងការរំលេចឡើងវិញនូវជោគជ័យដ៏ត្រចះត្រចង់ និងដែលបានធ្វើឲ្យកក្រើកពិភពលោកក្នុងឆ្នាំ២០២២ កន្លងទៅ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងជាពិសេស ការចូលរួម ប្រជុំអាស៊ាន-សហគមន៍អ៊ឺរុបនៅទីក្រុងព្រុចសែល...
ញូវដេលី៖ រដ្ឋលេខាធិការសហរដ្ឋអាមេរិកលោកអ្នកលោក Antony Blinken បាននិយាយយ៉ាងខ្លី ជាមួយនឹង រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov លើពិធីជប់លៀងពហុភាគី ដោយប្រាប់លោកថា ទីក្រុងម៉ូស្គូ ត្រូវតែបញ្ចប់សង្គ្រាមរបស់ខ្លួន ប្រឆាំងនឹង អ៊ុយក្រែនភ្លាមៗ។ លោក Blinken បានលើកឡើងថា ក្នុងការសន្ទនាដែលមានទល់មុខគ្នាខ្ពស់រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមជាងមួយឆ្នាំមុន “បានចូលរួមក្នុងការទូតប្រកបដោយអត្ថន័យដែលអាចផលិតបានយុត្តិធម៌...
បរទេស៖ គិតត្រឹមការចេញផ្សាយ ដោយទូរទស្សន៍ BBC នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាចំនួន នៃអ្នកស្លាប់បាត់បង់ជីវិត ដោយសារតែហេតុការណ៍ រថភ្លើងបុកគ្នានៅក្នុងប្រទេសក្រិក មានចំនួនកើនឡើង ទៅដល់៥៧នាក់ហើយ ខណៈដែលពលរដ្ឋដែលមិនសប្បាយចិត្ត និងភ្ញាក់ផ្អើលចំពោះគ្រោះថ្នាក់នេះ បានបន្តកើនឡើងតាមរយៈ ការចូលរួមធ្វើបាតុកម្ម។ ក្នុងពេលដែលមនុស្សភាគច្រើនបាននាំគ្នាធ្វើការស្តីបន្ទោសចំពោះការធ្វេសប្រហែលរបស់រដ្ឋាភិបាលនោះក្រសួងទទួលបន្ទុកកិច្ចការងារផ្លូវដែកបានចេញមកធ្វើការអះអាងថានៅអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសក្រិកអំឡុងទសវត្សឆ្នាំ២០០០បានធ្វើឲ្យរដ្ឋាភិបាលមានការខ្វះខាតក្នុងការវិនិយោគបន្ថែមទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ កាលពីថ្ងៃព្រហស្បតិ៍ក្រុមកម្មករធ្វើការងារនៅលើផ្លូវដែករបស់ក្រិកបានចូលរួមធ្វើការតវ៉ាប្រឆាំងនិតសំដែងការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងការធ្វេសប្រហេសលើកនេះផងដែរ។ ចំណែកឯបាតកម្មផ្សេងទៀតដែលមានការចូលរួមពីសំណាក់ពលរដ្ឋដល់ទៅ២០០០នាក់បានឈានចូលមកដល់ថ្ងៃទី២ហើយនៃការចូលរួមសំដែងការកាន់ទុក្ខនិងមិនពេញចិត្តរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាក្រុមការងារជួយសង្គ្រោះមកដល់ពេលនេះនៅតែបន្តធ្វើការជួយសង្គ្រោះនិងស្វែងរកសាកសពនិងទូរថភ្លើងដែលបែកបាក់នៅឡើយ។ គួរឲ្យដឹងដែរថាហេតុការណ៍បុកគ្នារវាងរថភ្លើងនិងរថភ្លើងនេះបានកើតឡើងនៅវេលាកណ្តាលយល់ថ្ងៃអង្គារដែលមានអ្នកដំណើរ៣៥០នាក់និងម្ខាងទៀតជារថភ្លើងដឹកទំនិញ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អតីតប្រធានាធិបតី រុស្សី លោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាអ្វី ដែលយោធាកាណាដានិងអាល្លឺម៉ង់ បានធ្វើការហ្វឹកហាត់ជូន យោធាអ៊ុយក្រែន ចំពោះការប្រើប្រាស់រថក្រោះ Leopard គឺមានន័យថាជាការចូលរួមទៅនឹង សង្គ្រាមរួចបាត់ទៅហើយ។ លោកបានបន្តពន្យល់ទៀតថា ប៉ុន្តែអ្វីដែលលើសពីនេះទៀតនោះ គឺបំណងក្នុងការបញ្ជូនយន្តហោះចម្បាំង ជាច្រើនទៅប៉ូឡូញ គឺបានបញ្ជាក់ថាវាគឺជាសកម្មភាព ចូលរួមជាមួយនឹងសង្គ្រាម តែម្តង...
ស្វាយរៀង ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឲ្យចុះអន្តរាគមន៍ជាបន្ទាន់ពន្លត់អគ្គីភ័យ ឆេះអគារមណ្ឌលកំសាន្តខារ៉ាអូខេ ជាន់ទី ៦ ក្នុងបរិវេណកាស៊ីណូប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតកាលពីវេលាម៉ោង៦និង០០នាទី ថ្ងៃទី២ខែមីនាឆ្នាំ២០២៣។ លោកលឹម សៀងហេងអភិបាលក្រុងបាវិតបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យឆេះបន្ទប់កំសាន្តខារ៉ាអូខេនៅជាន់ទី ៦នៃ casino paris បានអន្តរាគមន៍បាញ់ពន្លត់រហូតដល់រលត់ទាំងស្រុងនៅវេលាម៉ោង...
ភ្នំពេញ ៖ ក្នុងការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ )។ ការសម្រេចផ្តន្ទាទោសនេះ គឺការឃុំខ្លួនលោកផ្ទះរយៈពេលជិត៣០ឆ្នាំនេះ គឺមិនចេញជួបអ្នកណា និងដកសិទ្ធិស៊ីវិល និងសិទ្ធិធ្វើនយោបាយជាស្ថាពរ។ លោក មុត ចន្ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការកសាងរូបសំណាក ឬបដិមា ដោយទាមទារធ្វើឱ្យបានត្រឹមត្រូវតាមរចនាបថខ្មែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាវប្បធម៌ជាតិ លើកទី២៥ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ដើម្បីចូលរួមអភិរក្ស និងកាត់បន្ថយការចាក់មេក្រូ ក្នុងកម្មវិធីបុណ្យទាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្តាវត្តអារាមនៅទាំងប្រទេស ត្រូវតែមានភ្លេងពិណពាទ្យ និងភ្លេងឆៃយ៉ាំ។ ថ្លែងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារ សាម គ្គីជាមួយសិល្បករសិល្បការិនីនារសៀលថ្ងៃទី២មីនាឆ្នាំ២០២៣នៅសាលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖«នៅតាមទីអារាម នានាជួយលើកបញ្ហាយ៉ាងហោចណាស់មានចំនួនពីរគឺទាក់ទងនិងភ្លេងពិណពាទ្យ និងឆៃយ៉ាំ»។ សម្តេចបានលើកឡើងថាភ្លេងពិណពាទ្យត្រូវទុកនៅតាមទីអារាម អីចឹងទេ ចំណុចនេះគួរត្រូវលើកទឹកចិត្តដល់...