បរទេស៖ អ៊ីស្រាអែលត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលត្រូវធ្វើដើម្បីឈ្នះសង្រ្គាម “អត្ថិភាព” របស់ខ្លួនជាមួយក្រុមហាម៉ាស ដូចជាសហរដ្ឋអាមេរិកបានធ្វើយ៉ាង “សមហេតុផល” ក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី របស់ជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២ , នេះបើតាមព្រឹទ្ធសមាជិក Lindsey Graham របស់អាមេរិក បានអះអាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីផលប៉ះពាល់ផ្នែកសន្តិសុខ និងមនុស្សធម៌នាពេលថ្មីៗនេះនៃប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងបំផុត។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក Shoukry បានគូសបញ្ជាក់ពីផលវិបាកធ្ងន់ធ្ងរនៃប្រតិបត្តិការរ៉ាហ្វា ដែលប៉ះពាល់ដល់ប្រជាជនប៉ាឡេស្ទីនជាង ១,៤លាននាក់បន្ទាប់ពីការបិទច្រករ៉ាហ្វា ចំពេលមានការវាយលុកយ៉ាងទូលំទូលាយរបស់អ៊ីស្រាអែល។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តការផ្តល់ជំនួយដល់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានផ្អាកកាលពីប៉ុន្មានថ្ងៃមុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ឱ្យលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការ ដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ពាក់ព័ន្ធករណីអតីតឧកញ៉ា ឡេង ចាន់ណា ដែលសម្តេចថា មានលក្ខណៈជាប្រព័ន្ធឆបោក តាមរូបមន្ត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ ១៩ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី...
បរទេស៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong កាលពីថ្ងៃទី ១៣ ឧសភា បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានាធិបតី Tharman Shanmugaratnam ដោយនិយាយថា លោក និងរដ្ឋាភិបាលរបស់លោកនឹងលាលែងពីតំណែងនៅថ្ងៃទី ១៥ ខែឧសភា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជចែកជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីចុងសប្តាហ៍ ដែលនៅក្នុងនោះ លោកបានរំលឹកឡើងវិញនូវការប្រឆាំងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រតិបត្តិការជើងគោកដ៏ធំមួយនៅទីក្រុងរ៉ាហ្វា។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller លោក Blinken “បានបញ្ជាក់ជាថ្មីពីការប្រឆាំងរបស់សហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការមូលដ្ឋានយោធាដ៏ធំមួយនៅទីក្រុងរ៉ាហ្វា ដែលជាកន្លែងដែលមនុស្សជាងមួយលាននាក់បានជ្រកកោន” ក្នុងអំឡុងពេលការហៅទូរស័ព្ទថ្ងៃសៅរ៍ជាមួយលោក...
បេរូត៖ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បានឲ្យដឹងថា ក្រុមរបស់លោកនឹងបន្តការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល ក្នុងការគាំទ្រតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ក្នុងស្រុក al-Manar ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Nasrallah បានឲ្យដឹងថា ផ្នែកខាងមុខនៃការប្រយុទ្ធរបស់ក្រុមហេសបូឡា និងអ៊ីស្រាអែល ដើរតួយ៉ាងសំខាន់ក្នុង “ការគាបសង្កត់សត្រូវឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹងតំបន់ហ្គាហ្សា ដោយប្តេជ្ញាបន្ត...
បរទេស៖ យោងតាមអ្នកស្រាវជ្រាវទីផ្សារ DKRA Group បានឱ្យដឹងថា ៩០ភាគរយនៃគម្រោងខុនដូក្នុងប្រទេសវៀតណាមបានកត់ត្រាថា មិនមានការលក់ដាច់នោះទេនៅក្នុងត្រីមាសទី១ ដោយសារតម្រូវការបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ថ្មីមួយដោយក្រុមនេះបាននិយាយថា បើទោះបីជាខុនដូថ្មីចំនួន ៤.៨០០ យូនីត (units) ត្រូវបានដាក់ឱ្យដំណើរការក៏ដោយ ប៉ុន្តែមានតែ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លេីកឡេីងថា រាជធានីភ្នំពេញ ចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះ កំពុងតែរកដៃគូ ។ ការលើកឡើង របស់លោកអភិបាលរាជធានីភ្នំពេញ បែបនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក លីវ ហុងឈាន (H.E. Mr. Liu...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ច្បាស់ៗទៅកាន់ លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថាកម្ពុជាមានគោលការណ៍មួយគឺ ស្វាគមន៍សម្របសម្រួលរួមចំណែក នៅក្នុងទស្សនៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដោយត្រូវផ្ដោតលើគោលការណ៍ចំនួន៣។ គោលការណ៍ទាំង៣នោះគឺ៖ ទី១) សកម្មភាពបម្រើឲ្យសន្តិភាព...