ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃសុក្រនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលផែនការរបស់ខ្លួន ក្នុងការលក់សព្វាវុធទៅឱ្យតំបន់តៃវ៉ាន់ របស់ប្រទេសចិន និងបញ្ឈប់ការបំពាក់សព្វាវុធក្នុងតំបន់ដោយគ្រប់រូបភាព។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការយល់ព្រមនាពេលថ្មីៗនេះ របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក លើការលក់សព្វាវុធ ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារអាមេរិក ទៅឱ្យតៃវ៉ាន់។ ការលក់អាវុធរបស់អាមេរិកទៅឲ្យតំបន់តៃវ៉ាន់របស់ចិនបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
តូក្យូ៖ មេដឹកនាំ និងសមាជិកដទៃទៀតនៃក្រុមនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ត្រូវប្រឈមជាមួយនឹងដីកាចាប់ខ្លួនថ្មីកាលពីថ្ងៃសុក្រ សម្រាប់ការចោទប្រកាន់ថា បានរារាំងយុទ្ធនាការរបស់បេក្ខជនគូប្រជែង សម្រាប់ការបោះឆ្នោតដោយសភា ក្នុងខែមេសា។ ប៉ូលីសបានឲ្យដឹងថាលោក Atsuhiko Kurokawa អាយុ ៤៥ឆ្នាំជាអ្នកដឹកនាំ “Tsubasa no To” លោក Ryosuke Nemoto អាយុ ២៩ឆ្នាំដែលជាបេក្ខជនមិនជោគជ័យរបស់ក្រុមនៅក្នុងការបោះឆ្នោតថ្ងៃទី២៨...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យរដ្ឋមន្ត្រីមួយ បង្កើតច្បាប់មួយ ដើម្បីបង្កើនសមត្ថភាព “ការពារតាមអ៊ីនធឺណិតសកម្ម” របស់ប្រទេសជប៉ុន ដើម្បីទប់ស្កាត់ ការវាយប្រហារតាមអ៊ីនធឺណិត ប្រឆាំងនឹងប្រទេស ដោយការត្រួតពិនិត្យសញ្ញា ព្រមានជាមុន។ លោក គីស៊ីដា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូង នៃក្រុមរដ្ឋាភិបាល ដែលមានការចូលរួម ពីអ្នកជំនាញក្នុងវិស័យនេះថា “វាគឺជាកិច្ចការបន្ទាន់ដែលកាន់តែខ្លាំងឡើង...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណារៀបចំកិច្ចពិភាក្សា ជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅអឺរ៉ុ បនៅសប្តាហ៍ក្រោយ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចថ្មី។ ប្រភពបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក ប្រហែលជានៅលើគែម នៃកិច្ចប្រជុំកំពូលក្រុមប្រាំពីររយៈពេលបី ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ នៅទីក្រុង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណា លើការបង្កើនចំនួនក្បាលគ្រាប់បរមាណូ របស់ខ្លួន នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយមើលឃើញពីស្ថានភាពអន្តរជាតិ នាពេលបច្ចុប្បន្ននេះ។ លោកPranay Vaddi គឺជានាយកជាន់ខ្ពស់ សម្រាប់ការគ្រប់គ្រងអាវុធ ការរំសាយអាវុធ និងការមិនរីកសាយភាយនៃ NSC ហើយលោកបានថ្លែងសុន្ទរកថាសំខាន់ នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ត្រួតពិនិត្យអាវុធ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា អំណាចនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានដណ្តើមកាន់កាប់ ហើយអាជ្ញាធរប្រតិបត្តិរបស់ខ្លួន បានបាត់បង់ភាពស្របច្បាប់ របស់ពួកគេបាត់ទៅហើយ។ លោកVladimir Zelenskyនៅតែកាន់អំណាច ក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាអាណត្តិរបស់លោក បានផុតកំណត់ជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ក៏ដោយក្តីហើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោធាអាមេរិក បានប្រកាសថាខ្លួន បានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួនពីរក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ដោយពណ៌នាវាគឺជាការបាញ់បង្ហោះ ជាទម្លាប់ និងមិនទាក់ទងនឹងព្រឹត្តិការណ៍ពិភពលោក ទេ។ មន្ទីរបញ្ចកោណ បាននិយាយថា មីស៊ីល Minuteman III ចំនួនពីរត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ហើយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញឱ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ អង្គុយតែក្នុងការិយាល័យ រង់ចាំតែចុះហត្ថលេខាលើឯកសារ ប៉ុន្តែត្រូវចុះជួយមូលដ្ឋានឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស និងលើកទិសដៅការងារបន្ត នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា កុំព្យាយាមទម្លាក់កំហុសឲ្យចិន នៅពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ ការលើកឡើងរបស់សម្តេចបែបនេះ បានធ្វើឡើងនាយប់ថ្ងៃ ៧ មិថុនានេះភ្លាមៗ ក្រោយមានកាសែតបរទេសមួយនៅថ្ងៃ ៧មិថុនានេះ ចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ នេះបើតាមហ្វេសប៊ុកសម្តេច។ ករណីនេះ សម្តេចតេជោបន្តថា គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។...