បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីនឹងវាយលុកគោលដៅ ដែលខ្លួនមិនបានវាយប្រហារ មកទល់ពេលនេះ ប្រសិនបើមីស៊ីល រយៈចម្ងាយឆ្ងាយ ត្រូវបានបញ្ជូនទៅ អ៊ុយក្រែន។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា លោកពូទីនបានប្រាប់ទូរទស្សន៍ Russia 1...
ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បាននាំមុខដាច់ ទាំង១០៣ ឃុំ-សង្កាត់ ទូទាំងខេត្តបាត់ដំបង។ ថ្លែងប្រាប់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល លោក សុខ លូ បានមានប្រសាសន៍ថា ” យើង១០៣ឃុំ-សង្កាត់ យើងឈ្នះទាំងអស់ ក្នុងនោះសង្កាត់ដែលចាប់អារម្មណ៍ គឺសង្កាត់អូរចារ...
ភ្នំពេញ៖ បើតាមលទ្ធផលក្រៅផ្លូវការ បានឱ្យដឹងថា ស្រុកបូរីជលសារ ខេត្តកាកែវ របស់ លោក ស៊ូភិរិន្ទ គណបក្សប្រជាជនកម្ពុជា ឈ្នះនាំមុខទាំងអស់ (៥ឃុំ)។ ដោយឡែកឃុំ បូរីជលសារ ស៊ី សរតែម្តង។
ភ្នំពេញ៖ បើតាមលទ្ធផលក្រៅផ្លូវការ នៅរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹង គណបក្សប្រជាជនកម្ពុជា បាននាំមុខទាំង១០៥សង្កាត់។
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បើតាមលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ។
ភ្នំពេញ៖ ខេត្តតាកែវ គណបក្សប្រជាជនកម្ពុជានាំមុខ (60 706សន្លឹក) ឆ្ងាយជាងគណបក្សភ្លើងទៀន(18 658)។ យោងតាមលទ្ធផលក្រៅផ្លូវការ។
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អស់រយៈពេលពេញមួយថ្ងៃ តាមការកំណត់រួចមក គ.ជ.ប នឹងរៀចំធ្វើសន្និសីទសារព័ត៌មាន ប្រកាសលទ្ធផលចំនួន អ្នកទៅបោះឆ្នោត នៅម៉ោង៤រសៀលថ្ងៃ៥ មិថុនា នេះ នាទីស្តីការគ.ជ.ប ៕
ភ្នំពេញ ៖ គិតមកត្រឹមម៉ោង៣រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាការដល់ពេលកំណត់នៃការបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ហើយ ។ ជាមួយនឹងការបិទបញ្ចប់នេះ គឺអមទៅដោយភាពរលូន គ្មានភាពអសកម្មណាមួយកើតឡើងឡើយ ។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះចំនួនពលរដ្ឋទៅបោះឆ្នោតគ្រប់ចំនួននោះ មិនទាន់ដឹងទេ ព្រោះមិនទាន់បានទទួល របាយការណ៍មកពីគ្រប់រាជធានី-ខេត្ត ៕
ភ្នំពេញ ៖ ក្រោយបញ្ចប់ដំណើរការបោះឆ្នោតអស់រយៈពេលពេញមួយព្រឹកមកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញតារាងលទ្ធផលជាផ្លូវការ ចំពោះអ្នកទៅបោះឆ្នោតមានជាង៥លាននាក់ ស្មើជាង៥៦ភាគរយ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ជាសះស្បើយ និងស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕