បរទេស៖ គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម ចំណែកអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាគឺលោក Tran Thanh Man ឡើងជាប្រធានសភា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសវៀតណាម...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងធ្វើការពិចារណាឡើងវិញ នូវការហាមប្រាមលើត្បូងពេជ្រ រុស្ស៊ី ដែលត្រូវណែនាំដោយ EU និង G7 កាលពីឆ្នាំមុន ដោយសារតែការត្អូញត្អែរ ជាច្រើនពីឧស្សាហកម្មនេះ។ ការដាក់ទណ្ឌកម្ម ដោយផ្ទាល់លើពេជ្ររុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន បានចូលជាធរមាននៅក្នុងខែមករាហើយ ត្រូវបានបន្តដោយការរឹតបន្តឹង ជាដំណាក់កាលលើការនាំចូល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែនលោក Vladimri Zelensky បានអះអាងថា កងកម្លាំងរបស់ទីក្រុងគៀវ នឹងទទួលបានជោគជ័យបន្ថែមទៀត នៅលើសមរភូមិ ប្រសិនបើពួកគេ មិនត្រូវបានហាមឃាត់ មិនឱ្យប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារគោលដៅ នានា ក្នុងប្រទេសរុស្ស៊ីទេនោះ។ លោក Vladimir Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែន កំពុងមានតម្រូវការនិងទាមទារ ប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំង បន្ថែមទៀត ពីអ្នកគាំទ្រលោកខាងលិច ដើម្បីសម្រេចបាន សមភាពជាមួយរុស្ស៊ី។ លោក Zelensky បានទទួលស្គាល់ ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយ AFP កាលពីថ្ងៃសុក្រថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ឧសភានេះ បានចេញសាររំលែកទុក្ខ និងបានចាត់ឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាចំនួន៥លានរៀល ទៅជូនក្រុមគ្រួសារសពលោក ហោ ម៉ៅ ដែលតែងតែសម្រួលចរារណ៍ នៅស្តុបចាក់អង្រែលើ ដែលបានបាត់បង់ជីវិត ដោយជំងឺគាំងបេះដូង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤។ តាមរយៈសារលិខិតរំលែកទុក្ខលោក...
ភ្នំពេញ៖ អ្នកសារព័ត៌មានលើកឡើងថា ការសិក្សាជំនាញ របស់យុវជន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ គឺមានភាពទំនើប ដោយវិទ្យាស្ថានបណ្តុះបណ្តាល មានឧបករណ៍ សម្រាប់សិក្សាសម្បូរបែប សិស្សមានការអនុវត្តន៍ផ្ទាល់បានយ៉ាងល្អ បន្ទាប់ពីសិក្សាទ្រឹស្តីជាមួយសាស្រ្តាចារ្យនៅក្នុងថ្នាក់រៀន។ តាមរយៈការសិក្សាដ៏ល្អប្រសើរនេះយុវជននឹងសម្រេចបាននូវអភិក្រមរបស់សម្តេចនាយករដ្ឋមន្រ្តី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី...
យេរ៉ូសាឡឹម៖ ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល ៦០ គ្រាប់ឆ្ពោះទៅកាន់មូលដ្ឋានបញ្ជាទ័ពអាកាស និងតំបន់ផ្សេងទៀតនៅភាគខាងជើង ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ដោយមិនបណ្តាលឱ្យ មានអ្នករងរបួសនោះទេ ។ គ្រាប់រ៉ុក្កែតបានបង្កសំឡេង ស៊ីរ៉ែន វាយប្រហារតាមអាកាស នៅតំបន់ជុំវិញមូលដ្ឋាន ភ្នំមេរ៉ុន និងទីក្រុងគីរីយ៉ាត ស្មូណា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កងកម្លាំងការពារអ៊ីស្រាអែល...
តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការប៉ុនប៉ង ធ្វើឃាត លើនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ បន្ទាប់ពីលោក Fico បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧប្បត្តិហេតុបាញ់ប្រហារមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលនៅឆ្ងាយពីផ្ទះនៅក្នុងតំបន់ Trencin នៃប្រទេសស្លូវ៉ាគី ដោយលោក...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមទូរស័ព្ទថា ការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងរភាហ្វា ក្នុងតំបន់ហ្គាហ្សា គឺមិនអាចទទួលយកបាននោះទេ។ លោក Fidan បានពិភាក្សាជាមួយ លោក Blinken អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងតំបន់ហ្គាហ្សា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមសារព័ត៌មាន...
បរទេស៖ លោក Yury Ushakov ដែលជាជំនួយរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ដំណើរទស្សនកិច្ច លើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅក្រៅប្រទេសបន្ទាប់ពីការចូលកាន់តំណែង នឹងមានការឈប់សម្រាក នៅទីក្រុងប៉េកាំង និងទីក្រុងហាប៊ីន រួមជាមួយនឹងការពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី ជាមួយសមភាគីចិនលោក ស៊ី ជីនពីង ។ យោងតាមសារព័ត៌មាន RT...