បរទេស៖ យោងតាមរបាយការណ៍ ស្រាវជ្រាវដោយ Politico Europe ដែលបានធ្វើការប្រកាស កាលពីថ្ងៃចន្ទម្សិលមិញ បានបង្ហាញថាសហភាពអឺរ៉ុប គឺបានដាក់ផែនការ រួចទៅហើយ ក្នុងការបង្កើនមូលនិធិចំណាយជូនទៅដល់រដ្ឋាភិបាល ទីក្រុងគៀវ ក្នុងរយៈពេលយ៉ាងហោចណាស់៣ខែទៀត ។ ប្រភពដដែលបានអះអាងទៀតថា មូលនិធីទាំងនោះ នឹងត្រូវធ្វើឡើងតាមរយៈ ការប្រមូលបណ្ណបំណុល ដែលមានតម្លៃប្រមាណជា១៥ពាន់លានអឺរ៉ូ ដោយប្រើប្រាស់ទំរង់ជាកញ្ចប់ថវិកា ជំនួយសម្រាប់កិច្ចការងារ ប្រយុទ្ធប្រឆាំងនឹងកូវីដ។...
បរទេស៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា រថភ្លើងមួយខ្សែ បានបើកធ្លាក់ផ្លូវ នៅក្នុងតំបន់ Munchendorf ស្ថិតនៅភាគខាងត្បូង ក្បែរទៅនឹងរដ្ឋធានីទីក្រុង Vienna ប្រទេសអូទ្រីសនិងបណ្តាលឲ្យ មានមនុស្សម្នាក់ បាត់បង់ជីវិត ខណៈដែល១២នាក់ទៀត រងរបួស។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះក្រុមការងារ មិនទាន់អាចអះអាង បានទេថាហេតុការណ៍នេះ កើតឡើងដោយសារមូលហេតុអ្វី...
ភ្នំពេញ ៖ មុនចាក់ចេញពីកម្ពុជា ដើម្បីដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីភាពជោគជ័យ យ៉ាងធំធេងបំផុត ដែលមិនធ្លាប់ជួបជាង២ឆ្នាំមកនេះ ដែលត្រឹម៣ថ្ងៃកន្លងមក កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទៀត ។ តាមសារសំឡេងជាង៧នាទី នាព្រឹកថ្ងៃ១០...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាការប៉ុនប៉ង ដោយកងកម្លាំង របស់អ៊ុយក្រែន ដើម្បីអាចធ្វើការកាន់កាប់ ដែនកោះពស់ ឬ Snake Island មកវិញទាំងតាមសមុទ្រ និងតាមអាកាស កាលពីចុងសប្តាហ៍នោះ គឺមិនទទួលបានជោគជ័យ ឡើយ។ ប្រភពដដែលបានឲ្យទៀតថា ដែនកោះ ដែលស្ថិតនៅក្នុងតំបន់ឈូងសមុទ្រខ្មៅនេះ គឺជាទីតាំងដ៏សំខាន់...
សារសំឡេងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៖
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជា៧និង៤៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស...
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមានជំនួបទ្វេភាគី នៅលើទឹកដីនៃប្រទេសមហាអំណាចសហរដ្ឋអាមេរិក។ ជំនួបនេះ នឹងធ្វើឡើងនៅក្នុង ក្នុងឱកាសមេដឹកនាំនៃប្រទេសសទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នាថ្ងៃទី១២-១៣ ឧសភា ខាងមុខនេះ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាន នឹងទទួលការស្វាគមន៍...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រកាសច្រានចោលទាំងស្រុង នូវសេចក្ដីសម្រេចរបស់ សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ ទៅលើក្រុមអ្នកនយោបាយ ប្រឆាំងនៅកម្ពុជា” ។ យោងតាមសេចក្ដីថ្លែងការណ៍ បានឱ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័តនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ពីមូលហេតុដែលសម្ដេចមិនអាចអាក់ខានចូលរួម កិច្ចប្រជុំ អាស៊ាន-អាមេរិក ព្រោះ សម្ដេចមានតួនាទីជាប្រធានអាស៊ាន ត្រូវមានមុខគ្រប់អង្គប្រជុំ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែននាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹក បានក៏ដោយ។ សម្ដេចតេជោ...
ភ្នំពេញ៖ ក្រោយរៀបចំពិធីបុណ្យសពបងប្រុសទី២ រួចរាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច ធ្វើអោយឈាមរលាយជាទឹក បានក៏ដោយ។ នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច...