ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែប្រសើរឡើងថែមទៀត លើគ្រប់វិស័យ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី...
យោងតាមទិន្នន័យថ្មីបំផុត របស់ក្រសួងពាណិជ្ជកម្មចិន បង្ហាញឱ្យឃើញថា នៅត្រីមាសទីមួយ ប្រទេសចិនបានបង្កើតសហគ្រាសថ្មី ដែលវិនិយោគដោយពាណិជ្ជករបរទេស ចំនួន ១,២ ម៉ឺនសហគ្រាស បានកើនឡើង ២០,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង របស់ប្រទេសចិនមានចំនួនដល់ទៅ ៣ សែន ១ ពាន់ ៦ រយ ៧០...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថាប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគ្រោងនឹងពង្រឹងវិធានការ ប្រឆាំងនឹងការជួញដូរខុសច្បាប់ នៃផលិតផលក្លែងក្លាយ ដោយសហការជាមួយប្រតិបត្តិករទីផ្សារអនឡាញ។ ជាមួយនឹងអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដើរតួនាទីសំខាន់ ក្នុងការផ្លាស់ប្តូរ ដៃគូដែលមានគំនិតដូចគ្នានឹងសហការជាមួយប្រតិបត្តិករទីផ្សារអនឡាញដូចជា Amazon.com Inc. និង Rakuten Group Inc. ហើយមានបំណងបង្កើតគោលការណ៍ណែនាំនៅឆ្នាំ២០២៥ ឬក្រោយនេះ ដើម្បីការពារ...
តូក្យូ៖ ការស្ទង់មតិរបស់កាសែតក្យូដូ បានបង្ហាញនៅថ្ងៃចន្ទនេះថា ការវាយតម្លៃអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានកើនឡើង ០,៤ភាគរយដល់ ២៤,២ភាគរយ ជាមួយនឹងរឿងអាស្រូវមូលនិធិនយោបាយនៅតែអង្រួនគណបក្សប្រជាធិបតេយ្យសេរីរបស់លោក។ ការស្ទង់មតិតាមទូរស័ព្ទ ដែលបានធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃសៅរ៍កន្លងទៅនេះ ក៏បានបង្ហាញពីអ្នកឆ្លើយសំណួរចំនួន ៧៩,៧ ភាគរយមិនយល់ព្រម ចំពោះសំណើរបស់ប្លុក ដែលកំពុងកាន់អំណាច ដើម្បីកែប្រែច្បាប់គ្រប់គ្រងមូលនិធិនយោបាយដែល LDP និងដៃគូសម្ព័ន្ធយុវជនរបស់ខ្លួនគឺគណបក្ស...
ពោធិ៍សាត់: ផ្ទះចំនួន ៦ ខ្នងដែលសាងសង់ឡើងតាមគំរូប្លង់រូមដូចៗគ្នាតែមួយធ្វើអំពីដែកដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីទំហំ ៤ គុណ ៨ ម៉ែត្រចំនួន ៦ ខ្នងដែលជាអំណោយដ៍ថ្លៃថ្លាររបស់សម្តេចធិតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី្ន ត្រូវបានលោកខូយ រីដា អភិបាលខេត្តពោធិ័សាត់បន្តប្រគល់ជូនជនចាស់ជរាទីទាល់ក្រជួបការលំបាករស់នៅក្នុងសង្កាត់រលាប សង្កាត់ចំរើនផល...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទទួលផលច្រើននៅក្នុងតំបន់ Kharkov បន្ទាប់ពីដណ្តើមបានការតាំង ទីលំនៅចំនួន៤។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពនៃក្រុមខាងជើងរបស់ខ្លួនបានឈានទៅមុខយ៉ាងជ្រៅទៅក្នុងការការពាររបស់អ៊ុយក្រែន ដោយដណ្តើមបានការតាំងទីលំនៅរបស់ Gatyshche, Krasnoye, Morokhovets និង Oleynikovo នៅក្នុងតំបន់ Kharkov ។ កងពលតូចអ៊ុយក្រែនចំនួន៣ បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងការតាំងទីលំនៅរបស់ Degtyarnoye, Volchansk...
បរទេស៖ “អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងជើងមិនមានស្វ័យភាពក្នុងជីវិតរបស់ពួកគេទេ ដោយផ្លូវជីវិតរបស់ពួកគេបានកំណត់សម្រាប់ពួកគេស្ទើរតែគ្រប់ផ្នែក រួមទាំងវិស័យស្រាវជ្រាវ លំនៅដ្ឋាន អាហារ និងអាពាហ៍ពិពាហ៍ តាំងពីពួកគេនៅជាសិស្សសាលាបឋមសិក្សាមកម្លេះ។ នៅក្នុងសង្គមមួយដែលភាពបរាជ័យត្រូវបានចាត់ទុកថា ជាភាពមិនស្មោះត្រង់ ពួកគេរស់នៅក្រោមលក្ខខណ្ឌបន្ទាបបន្ថោកដោយបង្ខំឱ្យធ្វើការដោយមិនឈប់ឈរដើម្បី “កិច្ចការនៃមាតុភូមិ” រហូតដល់ស្លាប់។ បើតាមសារព័ត៌មាន THE CHOSEN Dailly ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ,ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្មាយុ ៧១ យាងចូល ៧២ ព្រះវស្សា។ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ...
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្មាយុ ៧១ យាងចូល ៧២ ព្រះវស្សា។ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក...