កំពង់ស្ពឺ៖អគី្គភ័យមួយបានកើតឡើងបណ្តាលអោយឆាបឆេះផ្ទះមួយខ្នងខូចខាត ទាំងស្រុងដោយសារទុស្សេចរន្តអគ្គិសនី។ហេតុការណ៏នេះកើតឡើងនៅចំណុច ភូមិទួលសុទិនឃុំអង្គពពេលស្រុកគងពិសីខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៤។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាអគី្គភ័យបានឆាបឆេះផ្ទះមួយខ្នង ដែលមានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វេីអំពីឈេី ប្រកសង្ក័សី ជញ្ជាំងឈេី ថ្មក្រោមមានម្ចាស់ ឈ្មោះ ប៉ែន បញ្ញា ភេទ ប្រុស អាយុ៣៨ឆ្នាំ ស្ថិតនៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។បណ្តាលអោយខូចខាតដូចខាងក្រោម៖...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានទុក្ខសោកយ៉ាងខ្លាំង ចំពោះការស្លាប់របស់បុគ្គលិកនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខអង្គការសហប្រជាជាតិ (DSS) និងការរងរបួសដល់បុគ្គលិក DSS ម្នាក់ទៀតនៅក្នុងការវាយប្រហារនៅតំបន់ហ្គាហ្សា។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទ នៅពេលដែលរថយន្ត ដែលមានសញ្ញាសម្គាល់អង្គការសហប្រជាជាតិ របស់ពួកគេត្រូវបានវាយប្រហារ ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យអឺរ៉ុប...
ហេតុអ្វីបានជាជនជាតិចិនហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី» ? ចាប់ពីខែតុលា ឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីគ្រា គន្លឹះមួយ ដែលកើតឡើងចាប់ពីចុងឆ្នាំ ១៩៧៨។ កាលនោះ មជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំពេញអង្គ និងបានសម្រេចបង្វែរស្នូលការងារបក្សនិងរដ្ឋទៅលើការកសាងសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់និងបើកទូលាយ។ ដើម្បីលើកទឹកចិត្តមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មឱ្យចូលរួមការកសាងសេដ្ឋកិច្ចជាតិ ក្រោយបានបញ្ចប់កិច្ចប្រជុំមជ្ឈិមបក្ស លោក តេង ស៊ាវ ភីង...
ពោធិ៍សាត់៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ឃាត់ខ្លួនបានកាលពីវេលាម៉ោង ១០ និង ៣៥ នាទីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៤ ស្ថិតនៅផ្ទះរបស់ជនសង្ស័យក្នុងភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានអោយដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះប្រាក់ ច័ន្ទសុភា ភេទស្រីអាយុ ៤០...
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីឆក់ទូរសព្ទដៃពីនារីរងគ្រោះ នៅចំណុច ភូមិចំរើនផល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ភ្លាមៗនោះ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានចុះដល់ទីកន្លែងកើតហេតុ និងដោយបានសហការល្អពីប្រជាពលរដ្ឋ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ ចាន់ ឧត្តម...
ហ្គាហ្សា៖ ការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល បានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ និងម្នាក់ទៀត រងរបួសកាលពីថ្ងៃចន្ទ នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បុគ្គលិករបស់អង្គការសហប្រជាជាតិ កំពុងធ្វើដំណើរក្នុងយានជំនិះ របស់អង្គការសហប្រជាជាតិ ហើយមានទង់ជាតិ និងសញ្ញាសម្គាល់ របស់អង្គការសហប្រជាជាតិ នៅពេលពួកគេត្រូវបានវាយប្រហារ។ ការស្លាប់របស់បុគ្គលិកអង្គការសហប្រជាជាតិ ត្រូវបានបញ្ជាក់ដោយអង្គការសហប្រជាជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres...
ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា លំហូរជនចំណាកស្រុកទៅកាន់ សហរដ្ឋអាមេរិកត្រូវបានកាត់បន្ថយចំនួន ៥០ភាគរយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយជាថ្មីម្តងទៀតបានអំពាវនាវ ឱ្យទីក្រុងវ៉ាស៊ីនតោន ជួយផ្តល់មូលនិធិដល់កម្មវិធីអភិវឌ្ឍន៍ ដែលត្រូវបានរចនាឡើងដើម្បីទប់ស្កាត់បញ្ហាអន្តោប្រវេសន៍។ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់គាត់ លោក Lopez Obrador បានឲ្យដឹងថា តួលេខថ្មីៗបង្ហាញពីការធ្លាក់ចុះ...
ភ្នំពេញ៖ លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមគណបក្សកុម្មុយនីស្តចិន ផ្ញើសារអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដែលត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា អាណត្តិទី៥នេះ។ តាមរយៈសារលិខិតបកប្រែក្រៅផ្លូវការ លោក Liu Jianchao ចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតចំពោះ សម្តេចតេជោដែលត្រូវបានបោះឆ្នោតជ្រើស តាំងជា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការី បានអនុញ្ញាតឲ្យអគ្គលេខាធិការដ្ឋាន នៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ (ADFIAP) ដែលដឹកនាំដោយ លោក Enrique Florencio ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤...
ប៉េកាំង៖ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានថ្កោលទោសការនិយាយ បំផ្លើសរបស់សហរដ្ឋអាមេរិក ចំពោះការព្រួយបារម្ភអំពីការផ្ទុកលើសចំណុះ និងការភ័យខ្លាចផ្នែកសន្តិសុខជាតិ ទាក់ទងនឹងឧស្សាហកម្មរថយន្តថាមពលថ្មី (NEV) របស់ប្រទេសចិនថា ជាករណីបុរាណនៃការគាំពារពាណិជ្ជកម្មនិយម។ លោក Fu Bingfeng អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការរបស់ CAAM បានសង្កត់ធ្ងន់ថា សកម្មភាពការពារ និងឯកោនិយមបែបនេះ “មិនគួរជាប្រធានបទ” នៃវិស័យ...