ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេស និងតំបន់ទាំងអស់ដែលប្តេជ្ញាចិត្ត ចំពោះការប្រើប្រាស់ លំហអាកាសដោយសន្តិភាព ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ បន្ថែមទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោក Wang បានបន្តថា អវកាសយានិកបរទេសត្រូវបានស្វាគមន៍ក្នុងការមកទស្សនាស្ថានីយអវកាសរបស់ប្រទេសចិន និងធ្វើការជាមួយអវកាសយានិកចិន...
បរទេស៖ អភិបាលនៃតំបន់ Belgorod ភាគនិរតី ប្រទេសរុស្ស៊ី លោក Vyacheslav Gladkov បាននិយាយថា ភូមិរបស់រុស្សីមួយទៀតត្រូវបាន វាយប្រហារពីសំណាក់អ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលតំបន់បានប្រកាសនៅលើប៉ុស្តិ៍ Telegram របស់គាត់ថា ភូមិ...
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាសម្ដេចនឹងអញ្ជើញ ទៅចូលរួមវេទិកាទឹក នៅប្រទេសជប៉ុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះបាននិងកំពុងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។...
ភ្នំពេញ ៖ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានជំរុញដល់បុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឲ្យបានគ្រប់ៗគ្នា។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រគល់កម្រងសំណួរមួយ ដែលមានគោលបំណង សម្រេចបាននូវឋានៈ បេក្ខជនរបស់ប្រទេសរបស់លោក សម្រាប់សមាជិកភាព សហភាពអឺរ៉ុប ដល់ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅអ៊ុយក្រែន លោក Matti Maasikas។ លោក Zelensky បានឲ្យដឹងនៅក្នុងពិធីប្រគល់អំណាចក្នុងទីក្រុងគៀវ ថា “ថ្ងៃនេះគឺជាដំណាក់កាលមួយ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានព្យាយាមចាប់ផ្តើមដំណាក់កាល សកម្មនៃការវាយលុក នៅភាគខាងកើតអ៊ុយក្រែន។ យោងតាមលោក Danilov បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា នៅតាមខ្សែបន្ទាត់ជួរមុខស្ទើរតែទាំងស្រុងនៅក្នុងតំបន់ Donetsk តំបន់ Lugansk...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈចំនួន១ គឺ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ចាប់ពីថ្ងៃទី២០ដល់២៦មេសា ឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ១៩ មេសា បានលើកឡើងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ ។ ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ...