ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ»។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវនៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឲ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់និងសកល។ សារៈប្រយោជន៍នៃសេចក្តីព្រាងច្បាប់ ស្តីពី សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងលោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់មីយ៉ាន់ម៉ា បានឯកភាព ធ្វើការរួមគ្នាក្នុងការជួយមីយ៉ាន់ម៉ា ឲ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ ៖ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាបានកោតសរសើរាជរដ្ឋាភិបាល និងប្រធានរដ្ឋសភាចំពោះការអភិវឌ្ឍប្រទេសជាតិ និងរដ្ឋសភា ក្នុងនោះក៏បានដាក់ចេញយុទ្ធសាស្ត្រទប់ស្កាត់បង្ក្រាបការឆ្លងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ។ យោងតាមព្រះសាររបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកបវេសនកាលរដ្ឋសភា សម័យប្រជុំលើកទី៧ នីតិកាលទី៦ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ អានដោយសម្តេច ហេង...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានអត្ថាធិប្បាយ លើសេចក្តីប្រកាសរបស់ទីក្រុងម៉ូស្គូ អំពីការកាត់បន្ថយប្រតិបត្តិការយោធា នៅជុំវិញទីក្រុងគៀវ ។ លោក Stoltenberg ក៏បានថ្លែងផងដែរថា...
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានអនុម័តទាំងស្រុងលើរបៀបវារៈស្តីពី «សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨»។ ច្បាប់ស្ដីពីការគ្របគ្រងរដ្ឋបាលរាជធានី ខេត្ត...
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៧ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។ សម័យប្រជុំពេញអង្គនេះ មានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន៩៣រូប។ របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ មាន៤ ៖...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាទ្វេភាគីតាមប្រព័ន្ធ Online ជាមួយនាយឧត្តមសេនីយ៍ លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ។ ភាគីទាំងបានសម្រេចចុះហត្ថលេខារួមគ្នាលើ “អនុស្សារណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាព ក្នុងការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយណាដែលអាចផលិតគ្រឿងញៀនបាន ក្នុងគោលបំណង ដើម្បីទប់ស្កាត់គ្រឿងញៀននៅកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងថា សារធាតុគីមី...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសជិតខាង ដែលជាអាទិភាពមួយ នៃគោលនយោបាយ ការបរទេស របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយ សមភាគីរុស្ស៊ី លោក Sergei...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃពុធបានទទួលការហៅទូរស័ព្ទពីសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដែលជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពី “ការវិវត្តនៃវិបត្តិអ៊ុយក្រែន” ។ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានពន្យល់ប្រាប់លោក Sisi អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃការចរចាសន្តិភាពរុស្ស៊ី...