ដូចរៀងរាល់ឆ្នាំដែរមុននឹងបិទបញ្ចប់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីឆ្នាំ២០២២មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមសង្ខេបជូនព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំឡើងវិញជូនមិត្តអ្នកអានដែលរួមមាន៖ រឿងរ៉ាវនយោបាយ ទំនាក់ទំនងការបរទេស សេដ្ឋកិច្ចសង្គម ការអូសបន្លាយនៃវិបត្តិកូវីដ១៩ និងដំណើរការចាក់វ៉ាក់សាំង ជាដើម។ ការបន្តអូសបន្លាយនៃវិបត្តិកូវីដ១៩ នៅទូទាំងពិភពលោករួមទាំងកម្ពុជាបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បណ្ដោះអាសន្នរយៈពេលខ្លីនៅរវាងខែមេសានិងឧសភានៅក្នុងឆ្នាំ២០២១ ហើយបានកំណត់ជាតំបន់ក្រហម តំបន់លឿង តំបន់លឿងទុំ។ ពេលនោះរដ្ឋាភិបាលតម្រូវឲ្យប្រជាជននៅតែក្នុងផ្ទះដើម្បីទប់ស្កាត់ឆ្លងកូវីដ១៩ទ្រង់ទ្រាយធំ លើកលែងតែចំពោះតែបុគ្គលមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាត្តឲ្យចេញក្រៅបានដូចជាៈបុគ្គលិកសុខាភិបាល បុគ្គលដឹកជញ្ជូនសេវាម្ហូបអាហារនិងអ្នកសារព័ត៌មានជាដើម។ បន្ទាប់មករដ្ឋាភិបាលកម្ពុជាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្តេជ្ញាបន្តនៅជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការធានាសុវត្ថិភាព និងវិបុលភាពប្រជាជន នៃប្រទេសទាំងពីរ។ យោងតាមសេចក្តីប្រកាសរបស់ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ស្តីពីការផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន២.៣៥លានដូស ដល់ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «អូស្ត្រាលី នឹងបន្តនៅជាមួយកម្ពុជា ធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ។ យើងនៅតែប្ដេជ្ញាចិត្ត...
បរទេស៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al Sisi និងប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសៅ បានឈានទៅដល់កិច្ចព្រមព្រៀង ដោយប្តេជ្ញាចិត្តមួយ ក្នុងការចូលរួមដោះស្រាយ បញ្ហានៅលីប៊ី ជាមួយគ្នា។ នៅអំឡុងពេល នៃកិច្ចសន្ទនារវាងគ្នា ប្រធានាធិបតីទាំងពីរ បានធ្វើការលើកឡើង អំពីស្ថានភាពនៅលីប៊ី ដែលក្នុងនោះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា អាកាសយានិករបស់កងកម្លាំងអាកាសឥណ្ឌា (IAF) ម្នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះចម្បាំង MiG-21 នៅភាគខាងលិចរដ្ឋ Rajasthan ។ យោងតាម IAF បានឲ្យដឹងថា យន្តហោះបានធ្លាក់ក្នុងអំឡុងពេលហ្វឹកហាត់ នៅផ្នែកខាងលិចកាលពីល្ងាចថ្ងៃសុក្រ ។ អានសេចក្តីថ្លែងការណ៍ដែលចេញដោយ IAF ថា “ដោយសោកសៅយ៉ាងជ្រាលជ្រៅ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃសៅរ៍ បានឲ្យដឹងថាត្រឹមរដូវកាលវិស្សមកាល ចុងសប្តាហ៍ថ្មី នេះប៉ុណ្ណោះ ជើងហោះហើរពាណិជ្ជកម្ម ដល់ទៅជាង៤៣០០ត្រូវបាន លុបចោល ខណៈដែលចំនួននៃការរីករាលដាល វិរុសថ្មីអូមីក្រុង កំពុងស្ទុះឡើងខ្លាំង។ ប្រភពដដែល បានបញ្ជាក់ទៀតថា ត្រឹមថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរ នៅទូទាំងសកលលោក បានលប់ចោលនូវការហោះហើរ ប្រមាណជា២៣៦៦ជើង នៅមុនពេលដែលនៃការបុណ្យគ្រិស្តម៉ាកមកដល់ត្រឹមមួយយប់...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា មនុស្សជាង៣០នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ ហើយសាកសព របស់ពួកគេ ត្រូវបានដុតនៅក្នុងរដ្ឋ Kayah ដែលហែកហួរដោយជម្លោះ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ នេះបើយោងតាមអ្នកស្រុក របាយការណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទ្ធិមនុស្សក្នុងស្រុកមួយ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុត របស់ម៉ាឡេស៊ី ក្នុងរយៈពេលកន្លងមកនេះ បានកើនឡើងដល់៤៦នាក់ហើយ គិតត្រឹមនៅថ្ងៃសៅរ៍ ដោយមនុស្ស៥នាក់នៅតែបាត់ខ្លួន ខណៈក្រុមបុគ្គលិកបន្តការរុករកដ៏ធំនៅថ្ងៃបុណ្យណូអែលនេះ ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានធ្វើឱ្យទឹកទន្លេហូរហៀរកាលពីចុងសប្តាហ៍មុន ដោយបានជន់លិចទីក្រុង កាត់ផ្តាច់ផ្លូវសំខាន់ៗ និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលយោធា នៃប្រទេសស៊ូដង់ បានចាប់ផ្តើម ធ្វើការរឹតបន្តឹង ទៅលើសេវាអ៊ិនធឺណេត នៅក្នុងរដ្ឋធានីទីក្រុង Khartoum មុនពេលដែលមានការរៀបចំ ជំនួបគ្នាដ៏ធំមួយ នៃក្រុមបាតុករប្រឆាំង ទៅនឹងរដ្ឋាភិបាល ដោយរដ្ឋប្រហារនេះ។ មកដល់ពេលនេះ ស្ពានជាច្រើនកន្លែង ត្រូវបានបិទជាផ្លូវការ ហើយក្រុមបាតុករ ក៏បានទទួលរងបម្រាម...
បរទេស៖ យោងតាមការបញ្ជាក់ ដោយយោធា នៃប្រទេសរុស្សី នៅថ្ងៃសៅរ៍ បានឲ្យដឹងថាយោធារបស់ខ្លួន ប្រមាណជាជាង១០០០០នាក់ បានធ្វើដំណើរ វិលត្រឡប់មកកាន់មូលដ្ឋានទ័ព ក្នុងប្រទេសវិញ បន្ទាប់ពីបានធ្វើសកម្មភាពសមយុទ្ធយោធា ក្បែរទៅនឹងព្រំដែន នៃប្រទេសអ៊ុយក្រែន។ កាសែតក្នុងស្រុក Interfax បានបន្តទៀតថាសមយុទ្ធយោធា របស់រុស្សីបានធ្វើឡើង នៅតាមតំបន់ជាច្រើន ក្បែរទៅនឹងព្រំដែន ដែលក្នុងនោះរួមទាំង តំបន់ Crimea...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល ហៅថា (MOH) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ករណីឆ្លងមេរោគ Omicron សរុបចំនួន៤៤៨ករណីត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី រហូតមកដល់បច្ចុប្បន្ន ដែលរួមមានករណីនាំចូលចំនួន៣៦៩នាក់ និងការឆ្លងមេរោគក្នុងស្រុកចំនួន ៧៩ករណី ។ ក្រសួងសុខាភិបាលក៏បាន ប្រកាសផងដែរថា...