ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមគ្រូបង្រៀនធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត ដើម្បីធ្វើកំណែប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញជាង៨ពាន់នាក់ ត្រូវបានរកឃើញឆ្លង៩ករណី ៕
បរទេស៖រដ្ឋាភិបាលនៃប្រទេសបារាំងនៅថ្ងៃអាទិត្យនេះបានប្រកាសថាចាប់ពីថ្ងៃចន្ទតទៅគោលការណ៍ច្បាប់ដើម្បីធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរនឹងត្រូវលប់ចោលទាំងអស់ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់សកម្មភាពរបស់សង្គមនិងសេដ្ឋកិច្ច។ នៅក្នុងសេចក្តីប្រកាសថ្មីមានន័យថាពលរដ្ឋទាំងឡាយណាដែលបានទទួលបានវ៉ាក់សាំងរួចរាល់និងធ្វើតេស្តឃើញវិជ្ជមាននឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល៧ថ្ងៃប៉ុណ្ណោះនិងសម្រាកព្យាបាលប៉ុន្តែនឹងអាចចាកចេញបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះប្រសិនបើគេអាចធ្វើតេស្តឃើញអវិជ្ជមានវិញ។ ក្នុងនោះគោលការណ៍ធ្វើចត្តាឡីស័កចំពោះអ្នកពាក់ព័ន្ធក៏លែងត្រូវបានអនុវត្តដែរប៉ុន្តែពួកគេគួរតែគោរពទៅតាមគោការណ៍ការពារនិងការធ្វើតេស្តឲ្យបានញឺកញាប់ផងដែរនេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Olivier Veran៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រដែលជាជំនួយរបស់កូរ៉េ នៅព្រឹកថ្ងៃ៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មានពលករខ្មែរជាង៥ម៉ឺននាក់ កំពុងធ្វើការនៅកូរ៉េដែលបានបញ្ជូនថវិកាមកឲ្យក្រុមគ្រួសារ៕
បរទេស៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រទេសចិន បានដាក់ការរំពឹងទុកថា ទំហំនៃការលក់រាយរបស់ខ្លួន នឹងអាចកើនឡើង រហូតទៅដល់៥០ទ្រីលានយ័ន ឬប្រមាណជា៧,៨៨ទ្រីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប ផែនការមេរយៈពេល៥ឆ្នាំ ២០២១-២០២៥ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថាទំហំនេះ នឹងអាចទៅរួចប្រសិនបើទំហំ នៃការលក់ទំនិញអនឡាញ នឹង កើនឡើងទៅដល់ ១៧ទ្រីលានយ័ន ផងដែរនោះ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកអាចប្រើប្រាស់កម្លាំង ដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍ នុយក្លេអ៊ែរ របស់អ៊ីរ៉ង់បាន ដោយមិនចាំបាច់ ជូនដំណឹងដល់ប្រធានាធិបតី អាមេរិក លោក Joe Biden ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ។ នេះបើយោងតាម ក្រសួងសាធារណការនិងដឹកជញ្ជួន។ ក្រសួង បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជួន នៅថ្ងៃទី០២ ខែមករាឆ្នាំ២០២២ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ។ ការចុះពិនិត្យ នេះដើម្បីត្រៀមរៀបចំ ពិធីប្រកាស បើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការកម្មវិធីនេះ អាចប្រព្រឹត្តឡើងបានយ៉ាងរលូនតាមផែនការដែលបានគ្រោងទុក។ សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវនេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន៖ ផ្លូវពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ផ្លូវ ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ៕
បរទេស៖ កងម៉ារីនអាមេរិក (USMC) បានបញ្ជាក់នៅក្នុងកំណត់ហេតុ កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានម៉ារីនអាមេរិកជាង ២០០ នាក់ ត្រូវបានបញ្ឈប់ពីសេវា ដោយសារការបដិសេធ មិនព្រមចាក់វ៉ាក់សាំង ការពារវីរុស COVID-19 ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងសប្តាហ៍នេះ ទាហានម៉ារីនចំនួន...
បរទេស៖ ក្រសួងមហាផ្ទៃ របស់ប្រទេសបារាំងបាននិយាយថា រថយន្តសរុបចំនួន ៨៤៧ ត្រូវបានដុតបំផ្លាញនៅក្នុងប្រទេសបារាំងនៅព្រឹកព្រលឹមនៃថ្ងៃដំបូងនៃឆ្នាំថ្មីនេះ ជាមួយនឹងមនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួន ជុំវិញការបំផ្លិចបំផ្លាញនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការដុតរថយន្តដ៏ច្រើនបានក្លាយទៅជា “ទំនៀមទម្លាប់” ដ៏អាក្រក់ និងគួរឲ្យសោកស្ដាយ ក្នុងប្រទេសបារាំង ដែលរថយន្តរាប់រយគ្រឿង ត្រូវបានដុតបំផ្លាញស្ទើរតែរៀងរាល់ថ្ងៃ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ចំនួនអង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២១គឺជាលើកទី១ ដែលមានចំនួន លើសពី៣០ម៉ឺនតោន។ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា «យោងតាមទិន្នន័យនៃក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនដែលឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនខាងលើនេះមានចំនួន ៣០៦២២២.៧៥តោន មានកំណើន២២.៨២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺជាតួលេខដែលសម្រេចបានលើស ពី៣០ម៉ឺនតោន»៕