ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្តថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិ ដើម្បីបង្កលក្ខខណ្ឌអំណោយផលដល់ការវិនិយោគនៅកម្ពុជា។ ក្នុងពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រាសជាំងស៊ូនៅកម្ពុជា ដែលប្រារព្ធនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាថ្ងៃទី១ មករា សម្ដេច ស...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យលើកលែងពន្ធនាំចូល ដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ចំនួន ៧៥៧គ្រឿង របស់ក្រសួងមហាផ្ទៃ។ ការលើកលែងពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានចំណាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅលើសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី...
បរទេស៖ ប្រទេសរុស្ស៊ី បានធ្វើការបាញ់តេស្តសាកល្បង នាវាលឿនជាងសម្លេងថ្មី Tsirkon (Zircon) ចំនួនប្រមាណ១០គ្រឿង ពីនាវាចម្បាំងមួយគ្រឿង និងច្រើនជាងពីរគ្រាប់ពីនាវាមុជទឹកមួយគ្រឿង នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Interfax នៅថ្ងៃសុក្រនេះ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA News នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ ភ្លើងឆេះព្រៃដែលបំផ្លិចបំផ្លាញ ដោយខ្យល់បក់ខ្លាំង បានចាប់ផ្តើមនៅ Boulder County រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែធ្នូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សបីនាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន និងអាចស្លាប់ បន្ទាប់ពីភ្លើងឆេះព្រៃបានវាយប្រហារទីក្រុង Boulder County...
បរទេស៖ រដ្ឋ Johor បានក្លាយជារដ្ឋចុងក្រោយបង្អស់របស់ប្រទេសម៉ាឡេស៊ី ដែលរងគ្រោះដោយទឹកជំនន់ ដោយចំនួនអ្នកជម្លៀសខ្លួន គឺបានកើនឡើងជាលំដាប់នៅថ្ងៃសៅរ៍ (1 មករា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សជាង 1 000 នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង គិតត្រឹមម៉ោង 4 រសៀល។ មជ្ឈមណ្ឌលសង្គ្រោះជិត២០ ត្រូវបានបង្កើតឡើងនៅក្នុងស្រុកចំនួនពីរ គឺ Segamat និង Tangkat បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់តាំងពីយប់ថ្ងៃសុក្រ។ ក្រៅពីរដ្ឋ Johor , ចំនួនអ្នកស្រុកដែលជម្លៀសចេញពីទឹកជំនន់នៅ Pahang, Melaka និង Negeri Sembilan ក៏បានបន្តកើនឡើងផងដែរកាលពីថ្ងៃសៅរ៍ ខណៈដែលរដ្ឋទាំង៤ កំពុងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ ការជូនដំណឹងពណ៌ទឹកក្រូចត្រូវបានចេញដោយនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី ដោយព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់នៅក្នុងរដ្ឋទាំងនោះរហូតដល់ថ្ងៃច័ន្ទ។ យោងតាមប្រធានគណៈកម្មាធិការសុខភាព និងបរិស្ថានរដ្ឋ លោក R Vidyananthan បាននិយាយថា ទន្លេចំនួនបីនៅរដ្ឋ Johor – Sungai Segamat, Sungai Muar និង Sungai Tangkak – បានឡើងហួសកម្រិតគ្រោះថ្នាក់រួចទៅហើយ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១នាក់ និងស្លាប់ម្នាក់។ គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ៥១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៦ ៩៤០នាក់ និងស្លាប់ ៣ ០១៣នាក់៕
ភ្នំពេញ៖ “រួមគ្នាដើម្បីស្នាមញញឹម កុមារកម្ពុជា” គឺជាកម្មវិធីសប្បុរសធម៌មួយ ដែលធ្វើឡើងដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ ដល់មណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ ដែលពួកគាត់បច្ចុប្បន្នកំពុងតែខ្វះខាតសម្ភារសិក្សា មួយចំនួនដូចជា៖ កាតាប , សៀវភៅ , ខ្មៅដៃ បន្ទាត់ និងគ្រឿងឧបភោគបរិភោគមួយចំនួន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កម្មវិធីសប្បុរសធម៌នេះ បានរៀបចំដោយ...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ពិធីឆ្លងឆ្នាំសកល ២០២១-២០២២ ចាប់ពីម៉ោង៦រសៀលដល់ម៉ោង១២យប់ នៅក្នុងតំបន់ទេសចរណ៍ភូមិព្រៃស្នួល មានបងប្អូនប្រជាពលរដ្ឋ ប្រមាណជិត១ពាន់នាក់ ចូលរួមរាំលេងកម្សាន្ដ និងទស្សនាការបាញ់កាំជ្រួញ ដែលមិនធ្លាប់មានសម្រាប់ភូមិមួយនេះ។ សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ ភូមិព្រៃស្នួល ក៏បានរៀបចំនូវកម្មពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ ដែលទទួលបានអ្នកចូលរួមកម្សាន្ត ជាង៣ពាន់នាក់ផងដែរ។ នេះជាកម្មពិធីទី២ហើយ...
ប្រវត្តិសាស្រ្តរបស់ពិភពលោក គឺចាប់ពីក្រោយសង្រ្គាមលោកលើកទី២ចប់ រហូតមកដល់សព្វថ្ងៃនេះ មានការផ្លាស់ប្ដូរប្រែប្រួលច្រើន មកពីមានព្រឹត្តិការណ៍ធំៗ ដែលបានកើតមានឡើង ដោយពុំអាចមានការទាយទុក ព្យាករណ៍ណាមួយបានឡើយ!។ ហើយរបៀបរបបពិភពលោកមួយ មានលក្ខណៈសម្បត្តិ ជាពហុប៉ូល ដែលត្រូវបានឯកច្ឆ័ន្ទ បង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ ហើយដែលប្រព័ន្ធនយោបាយមួយនេះ ត្រូវបានស្ថិតស្ថេរ គង់វង្សអស់រយៈកាលជិត៤ទសវត្សរ៍នោះ ក៏ត្រូវបានរលំរលាយទៅនាឆ្នាំ១៩៩១បន្ទាប់ពីកំពែងដ៏រឹងមាំ នៃប្រព័ន្ធសង្គមនិយម ដែលមាន សហភាពសូវៀតជាប្រធាន និងបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលត្រូវបានផ្ដួលរំលំទាំងផ្ទាំងៗមកពីការអស់ជំនឿទៅលើនិកាយសាសនា(Doctrine...