បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា មន្ត្រីចរចារុស្ស៊ីនិងអាមេរិក នឹងអង្គុយពិភាក្សាគ្នា នៅដើមឆ្នាំក្រោយ ដើម្បីជជែកពីការទាមទារ របស់ទីក្រុងមូស្គូ ឲ្យលោកខាងលិច ធានាមិនពង្រីកវិសាលភាព របស់អង្គការសម្ពន្ធមិត្ត ណាតូ ទៅប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្ត្រីការបរទេស Sergey Lavrov បានមានប្រសាសន៍ថា នៅក្នុងខែមករា ប្រទេសរុស្ស៊ីក៏នឹងចាប់ផ្តើម កិច្ចពិភាក្សាផ្សេងគ្នាមួយ ជាមួយអង្គការសម្ពន្ធមិត្តយោធាណាតូ ដើម្បីជជែកពីបញ្ហា...
បរទេស៖ រដ្ឋមន្ត្រីករពារជាតិ នៃប្រទេសប៊ុលហ្គារី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសប៊ុលហ្គារី ចាត់ទុកការដាក់ពង្រាយកងទ័ពណាតូនៅលើទឹកដីខ្លួន ថាជាទង្វើមិនសមហេតុផល។ លោករដ្ឋមន្ត្រីការពារជាតិ Stefan Yanev បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសារបង្ហោះលើបណ្ដាញផ្សព្វផ្សាយសង្គមហ្វែសប៊ុក ស្តីពីការឆ្លើយតបដែលអាចទៅរួចរបស់សម្ពន្ធមិត្តយោធា ចំពោះការប្រមូលផ្តុំយោធារបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែធ្នូ...
ភ្នំពេញ ៖ ក្នុងនាមជាអ្នកចូលចិត្តតាមដាន និងបញ្ចេញមតិលើភូមិសាស្រ្តនយោបាយ លោក សយ សុភាព បានឲ្យក្រុមនិស្សិតភូមាដែលបានយករូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅជាន់ឈ្លី និងដុតចោលនោះ ស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានិងភូមា ។ ក្រុមនិស្សិតភូមាបានយករូបថតសម្តេចតេជោ ហ៊ុន សែន ដែលបានថតរូបជាមួយរដ្ឋមន្រ្តីការបរទេសភូមាក្នុងពេលទស្សនកិច្ចកម្ពុជា ទៅជាន់ និងដុតចោលនៅតាមទីសាធារណៈ ក្រោយសម្តេចតេជោ បានកំណត់ពេលវេលាជាក់លាក់...
ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានសំណូមពរ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា ពិនិត្យមើលសកម្មភាពមិនប្រក្រតី កើតមាននៅក្នុងខេត្តនេះ ពាក់ព័ន្ធទៅនឹងការកាប់ទន្ទ្រានយកដីព្រៃលិចទឹក បឹងទន្លេសាបជាច្រើនហិកតា។ នេះបើយោងតាមហ្វេសប៊ុក របស់លោក សយ សុភាពដែលបានទទួល សេចក្តីរាយការណ៍ មកពីខេត្តនេះតែម្តង ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម របស់លោក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អាវុធរបស់អាមេរិកដែលកងកម្លាំងនគរបាលប្រើនាពេលបច្ចុប្បន្ន មិនច្រើនប៉ុន្មានឡើយ គឺសល់ពីសម័យសង្គ្រាម ហើយចាស់ៗផងដែរ។ សម្ដេច ស ខេង ថ្លែងបែបនេះក្រោយពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឲ្យអង្គភាពប្រដាប់អាវុធទាំងអស់ ត្រូវត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា គ្រោះបាក់ដីនៅអណ្តូងរ៉ែត្បូង១កន្លែងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ បង្កឲ្យរងរបួសចំនួន២៥នាក់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន នេះបើតាមសម្តីរបស់សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះបានប្រាប់ទីភ្នាក់ងារ AFP ។ ចំនួននៃអ្នកស្លាប់ជារៀងរាល់ឆ្នាំដែលធ្វើការក្នុងជំនួញត្បូងដែលរកកម្រៃបាន ប៉ុន្តែមានការគ្រប់គ្រងមិនសូវល្អរបស់ប្រទេសនេះ ដែលប្រើប្រាស់កម្មករចំណាកស្រុកដែលមានប្រាក់ខែទាបដើម្បីលាងសម្អាតត្បូងដែលចង់បានយ៉ាងខ្លាំងនៅក្នុងប្រទេសចិនដែលជិតខាងរបស់ខ្លួន ។ គ្រោះមហន្តរាយបានកើតឡើងនៅអណ្តូងរ៉ែ១កន្ទែងនៅទីប្រជុំជន Hpakant...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា តួលេខនៃជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា បានកើនឡើងដល់៣៤.៧៥៨.៤៨១នាក់ គិតត្រឹមថ្ងៃពុធនេះ ខណៈដែលករណីថ្មីចំនួន៦.៣១៧នាក់ ត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅទូទាំងប្រទេស ។ ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញទិន្នន័យចុងក្រោយរបស់ ខ្លួនឲ្យដឹងថាយ៉ាងដូច្នេះ ។ ក្រៅពីនេះ អ្នកស្លាប់ចំនួន៣១៨នាក់ដោយសារជំងឺរាតត្បាតត្រូវបានរាយការណ៍ចាប់តាំងពីព្រឹកថ្ងៃអង្គារ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤៧៨.៣២៥នាក់ ។ នៅតែមានករណីឆ្លងជំងឺកូវីដ-១៩ សកម្មចំនួន៧៨.១៩០នាក់នៅក្នុងប្រទេសនេះ បើទោះបីជាមានករណីសកម្មចំនួន៩០៧ នាក់ដែលបានធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយក៏ដោយ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្ទេរតំណែងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ និងលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំងវិញ ។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានសម្រេចតែងតាំង លោក ចេង ចាន់ដូណា មកកាន់មុខតំណែងជាអភិបាល ស្រុកបរិបូណ៌ជំនួសវិញ ។ ចំណែកលោក យ៉ែម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ថែមទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន១០នាក់ និងគ្មានអ្នកស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៤៣៤នាក់ អ្នកជាសះស្បើយចំនួន១១៦ ៨៣៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០០៦នាក់៕
ក្នុងសមយ័កាល របស់សង្គ្រាមត្រជាក់ សហភាពសូវៀតនិងចិនប្រជាមានិត បានសហការគ្នា យ៉ាងស្និទ្ធរមួតបង្កើត ទៅកម្លាំងសម្ភាធមួយមកលើ សហរដ្នអាមេរិកនិងពួកសម្ពន្ធ ។ តែក្រោយមកក្រោមគំនិត ប្រឹក្សារបស់ជនជាតិ Jews លោក Henry Kissinger មកប្រធានាធិបតី Richard Nixon បានអនុវត្តន៏ កលយុទ្ធសាបកុក ដោយបន្ធូបន្ថយជាមួយចិន តែរឹងជាមួយ សហភាពសូវៀតក្នុងគោលបំណង...