ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់នីតិសម្បទាឡើងវិញ ដល់អតីតមន្ត្រី ជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២រូប គឺលោក ស៊ុន ចន្ធី និងលោក មុត ផល្លា ដែលត្រូវ បាន...
បរទេស៖ កងទ័ពរបស់ប្រទេសថៃ បានបដិសេធការចោទប្រកាន់អំពីការបៀតបៀនផ្លូវភេទដែលពាក់ព័ន្ធនឹងទាហានមួយចំនួន ត្រូវបានបង្ខំឱ្យសម្រេចកាមដោយខ្លួននៅឯអង្គភាពយោធាមួយ បន្ទាប់ពីការបែកធ្លាយរូបថតមួយ ដែលបានរីករាលដាលនៅលើអ៊ីនធ័រណិត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការចោទប្រកាន់នេះទាក់ទងនឹងរូបថតនៅលើអ៊ិនធ័រណិត ដែលបង្ហាញពីបុរសមួយក្រុមក្នុងឯកសណ្ឋានយោធា កំពុងអង្គុយនៅលើឥដ្ឋក្នុងបន្ទប់មួយ អមដោយការសរសេរថា ទាហាន ១៦៨ នាក់ត្រូវបានបញ្ជាឱ្យសម្រេចកាមដោយខ្លួនឯងមុនពេលងូតទឹក។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ...
បរទេស៖ តំបន់ជាច្រើននៅភាគនិរតី នៃប្រទេសបារាំង ត្រូវបានជន់លិចបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលពីរទៅបីសប្តាហ៍មកនេះ។ ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យទឹកទន្លេឡើង និងបង្កឱ្យមានការបាក់ដី នៅតាមតំបន់មួយចំនួន បង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមបារាំង Meteo France បានចេញការព្រមានពណ៌ក្រហមនៅក្នុងនាយកដ្ឋាន Pyrenees-Atlantiques និង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន លើកំណាត់ ផ្លូវលេខ១៧៨ ចន្លោះផ្លូវ១៧៨កែងផ្លូវ១៩ និងផ្លូវ១៧២ពីរកែងផ្លូវ១៣ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥ព្រឹកតទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕
វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់រដ្ឋចំនួន ២២ របស់សហរដ្ឋអាមេរិក បានកំណត់ករណីនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង រួមទាំងមួយចំនួន ដែលបង្ហាញពីការឆ្លងក្នុងសហគមន៍ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC)។ យោងតាម CDC បានឱ្យដឹងថា ក្នុងចំណោមករណីចំនួន ៤៣ករណី ដែលមានការតាមដានជាបឋម មានម្នាក់សម្រាកនៅមន្ទីរពេទ្យ និងមិនមានអ្នកស្លាប់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រោគ...
នាពេលថ្មីៗកន្លងទៅនេះ ជនឈ្មោះ Nathan Law ដែលជាជនបង្កភាពវឹកវរនៅហុងកុង និងកំពុងរត់គេចខ្លួន នៅអាមេរិក បានអះអាងថា ខ្លួនទទួលបានការអញ្ជើញ ពីសំណាក់សហរដ្ឋអាមេរិក ដើម្បីត្រៀមនឹងថ្លែងសុន្ទរកថា នៅក្នុងអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”នោះ ។ ការចាត់ទុកជនសង្ស័យ ដែលកំពុងរត់គេចខ្លួនម្នាក់ជា “ភ្ញៀវកិត្តិយស” សម្រាប់ចូលរួមកិច្ចប្រជុំនេះ ទង្វើរបស់អាមេរិក គឺពិតជាធ្វើឱ្យគេគ្រប់គ្នា ស្រឡាំងកាំង នេះមិនត្រឹមតែបានលាតត្រដាង...
ភ្នំពេញ៖ និយាយក្នុងន័យធៀប និងឌឺដងទៅកាន់ មហាអំណាចអាមេរិក លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា សាហាវដូចតោ ខ្លាំងដូចដំរី មិនគួរមកចាញ់សុច ដោយគ្រាន់តែខ្សឹបដាក់ត្រចៀក! ។ ការលើកឡើង របស់លោក សយ សុភាព បែបនេះស្របពេលដែលសហរដ្ឋអាមេរិក...
បរទេស៖ មហាអំណាចពិភពលោក និងប្រទេសអ៊ីរ៉ង់ បានជាប់គាំងក្នុងកិច្ចពិភាក្សាគ្នា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ នាថ្ងៃសុក្រនេះ ដោយប្រភពអឺរ៉ុបមួយ និយាយថា ពួកគេកំពុងតែធ្វើការងារពីអត្ថបទ ដែលពិភាក្សាគ្នា កាលពី៥ខែមុន ស្របពេលដែលមន្ត្រីអ៊ីរ៉ង់ បាននិយាយថា ខ្លួនប្រកាន់ខ្ជាប់នឹងគោលជំហរ ដ៏មុតមាំពីសប្ដាហ៍មុន។ កិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែ បានបន្តនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអ៊ីស្រាអែល...
បរទេស៖ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក មានការខឹងសម្បារ ដោយមានសេចក្តីរាយការណ៍មួយថា ទាហានមីយ៉ានម៉ា បានឡោមព័ទ្ធ និងសម្លាប់មនុស្សចំនួន១១នាក់ នៅក្នុងតំបន់ Sagaing ស្ថិតនៅភាគពាយព្យប្រទេស។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ន ក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។...