ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ធ្វើអ្វីកុំឱ្យហួសព្រំដែន ដើម្បីថែរក្សាតម្លៃវប្បធម៌ និងអត្តសញ្ញាណជារបស់ខ្មែរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិភពលោកមានការរីកចំរើន ជាក់ស្តែង...
ភ្នំពេញ៖ លោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងឲ្យដឹងថា សមាគម នឹងបើកការិយាល័យរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ លោក កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញនូវជំនឿទុកចិត្ត លើរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយ បន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ។ ការបង្ហាញជំនឿទុកចិត្តនេះ ធ្វើឡើងក្នុងឱកាសអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា ក្បួនរថយន្តដឹកប្រេងចំនួន ៥០គ្រឿង ដែលផ្ទុកដោយប្រេងខុសច្បាប់ពីវាលស្រែនៅភាគឦសានប្រទេសស៊ីរី បានចេញដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាត ដោយឆ្ពោះទៅកាន់ទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃពុធ។ ប្រភពពី SANA បានឲ្យដឹងថា “កងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិក” បានដកកប៉ាល់ដឹកប្រេងជាច្រើន ដែលពេញទៅដោយប្រេង ពីអណ្តូងប្រេងស៊ីរីក្នុងខេត្ត Hasakah ភាគឦសាន ដោយប្រើប្រាស់ច្រក Al-Mahmudiyah...
ភ្នំពេញ៖ លោក អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក សន្តិភាព និងសម្រេចបាននូវសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ។ ការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាស ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើការសង្កត់ធ្ងន់ និងព្រមានសាជាថ្មីថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង កំពុងបង្កើនសមត្ថភាពយោធា របស់ខ្លួន ប៉ុន្តែទុកសម្រាប់ តែគោលបំណង ការពារប៉ុណ្ណោះ ហើយនឹងមិនវាយប្រហារមុននោះឡើយ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងត្រៀមខ្លួនសម្រាប់សង្គ្រាម ហើយនឹងមិនមានការស្ទាក់ស្ទើរក្នុងការបំផ្លាញកូរ៉េខាងត្បូងឡើយមិនត្រឹមតែប៉ុណ្ណោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសហ្វាំងឡង់ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបន្តការបិទព្រំដែនរបស់ខ្លួន ជាមួយរុស្ស៊ី យ៉ាងហោចណាស់មួយខែទៀត។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់ដែលដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលរបស់ប្រទេសនេះហើយការសម្រេចផ្អាកប្រតិបត្តិការច្រកព្រំដែនបច្ចុប្បន្នត្រូវផុតកំណត់នៅថ្ងៃទី១៤ ខែមករា។ គួរឲ្យដឹងដែរថាភ្នាក់ងារព័ត៌មាន Helsingin Sanomat និង Iltalehti សមាជិកសភាហ្វាំងឡង់ត្រូវបានកំណត់ថានឹងកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការបន្ថែមគោលនយោបាយដែលត្រូវបានណែនាំដំបូងកាលពីខែមុន។ កិច្ចប្រជុំនេះធ្វើឡើងគឺបន្ទាប់ពីរដ្ឋាភិបាលទីក្រុង Helsinki បានចោទប្រកាន់ក្រុងមូស្គូពីបទរៀបចំវិបត្តិចំណាកស្រុកនៅតាមព្រំដែនដែលបើយោងតាមគេហទំព័រនានា ប្រភពរដ្ឋាភិបាលនិយាយថាបច្ចុប្បន្នមិនមានការរារាំងផ្នែកនយោបាយ ឬផ្លូវច្បាប់ចំពោះការពន្យារពេលនេះទេ៕ ប្រែសម្រួល៖ស៊ុនលី...
ម៉ូស្គូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ីលោក Sergei Shoigu បានប្រកាសថា យោធារុស្ស៊ី កំពុងបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីកាត់បន្ថយប្រសិទ្ធភាព ប្រយុទ្ធរបស់យោធាអ៊ុយក្រែន និងរក្សាការផ្តួចផ្តើមយុទ្ធសាស្ត្រ នៅក្នុងតំបន់ប្រតិបត្តិការ យោធាពិសេស។ លោក Shoigu បានឲ្យដឹងនៅឯសន្និសីទសារព័ត៌មានមួយថា “ក្រុមទាហានរុស្ស៊ី កំពុងកាត់បន្ថយជាវិធីសាស្រ្តនៃសក្តានុពលប្រយុទ្ធរបស់កងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការខាតបង់របស់សត្រូវ មានលើសពី...
បាងកក៖ ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) បានឲ្យដឹងថា តម្លៃនៃការនាំចេញរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី ១ ទៅ ២ ភាគរយនៅឆ្នាំនេះ ចំពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ២៩០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ដោយបានថ្លឹងថ្លែងដោយការឡើងថ្លៃនៃប្រាក់បាតរបស់ប្រទេសថៃ អត្រាការប្រាក់សកលខ្ពស់ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ក្នុងការចំណាយផលិតកម្ម។...
ហ្គាហ្សា៖ ក្រសួងសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៣,២១០នាក់ ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា។ ក្រសួងបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២៦ នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប និង ២៤១ នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល ២៤...