ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣០នាក់ថ្មី និងមានករណីជាសះស្បេីយ៤២នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ថ្មី ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Ebrahim Raisi វិលត្រឡប់មកចរចា ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ ២០១៥ ឡើងវិញ ដោយបញ្ជាក់ថា ឱកាសការទូត នឹងមិនមានជារៀងរហូតនោះទេ។ លោក Raisi ដែលត្រូវបានជ្រើសរើស ជាប្រធានាធិបតីថ្មី របស់អ៊ីរ៉ង់ នៅថ្ងៃទី ១៨...
ម៉ិកស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ិក នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាផ្សះផ្សារ រវាងរដ្ឋាភិបាលប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ និងគណបក្សប្រឆាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រធានាធិបតីម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោកថា គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងដំបូង ដោយន័រវែស ដែលចង់ផ្សះផ្សាររដ្ឋាភិបាល និងបក្សប្រឆាំង នៅវេណេស៊ុយអេឡា។ លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំបង់ចាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥០នាក់ និងស្លាប់ម្នាក់។ ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១០នាក់ ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០៤នាក់,ស្រុកកោះសូទិន ០៧នាក់, ស្រុកចំការលើ ០៣នាក់,...
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រទេសកូរ៉េខាងជើង កំពុងតែត្រូវបានពន្យាពេល ព្រោះតែរបបរបស់លោក គីម ជុងអ៊ុន មិនបំពេញតាមតម្រូវការ សម្រាប់ការដឹកជញ្ជូន។ មន្ត្រីនាំពាក្យ ឲ្យមូលនិធិកុមារអង្គការ សហប្រជាជាតិ ហៅកាត់ថា UNICEF បាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាង មិនបានធ្វើការរៀបចំតាមដែលតម្រូវឲ្យធ្វើ បន្ទាប់ពីព្រមព្រៀង នាំចូលថ្នាំវ៉ាក់សំាងកូវីដ១៩ ចំនួនប្រហែល១,៧លានដូស...
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.អ.ក) បានប្រកាសឲ្យដឹងថា នៅយប់ថ្ងៃទី៤ ខែសីហា នៃអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ១ពាន់នាក់ បញ្ជូនទៅតុលាការ ១៨នាក់ និងទទួលបានប្រាក់ពិន័យជាង ៣០លានរៀល ។ សេចក្តីជូនដំណឹង គ.អ.ក បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២១ (៥សីហា១៩៥២-៥សីហា២០២១) ជាការប្រារព្ធពិធីគម្រប់៦៩ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ សម្តេចតេជោ មានថ្ងៃកំណើតចំនួន២ ៖ ១.ថ្ងៃ៤មេសា ១៩៥១ គឺថ្ងៃ៤មេសា យកថ្ងៃចូលបម្រើកងទ័ព តាមការអំពាវនាវ របស់សម្តេចឪ សម្តេចព្រះនរោត្តម...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវតែធ្វើការឆ្លើយតប ក្រោយមានការវាយប្រហារ ដ៏សាហាវទៅលើនាវាដឹកប្រេង មួយគ្រឿង កាលពីសប្ដាហ៍មុន និងបានចោទប្រទេសអ៊ីរ៉់ង ពីបទមានឥរិយាបថ បង្កអស្ថិរភាព។ ដោយយោងដល់លិខិតមួយ ផ្ញើឲ្យក្រុមប្រឹក្សា សន្តិសុខកាលពីថ្ងៃអង្គារ ដែលចុះហត្ថលេខា ដោយប្រទេសអង់គ្លេស និងប្រទេសដទៃទៀត...
បរទេស៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចាប់ផ្តើមសមយុទ្ធ ទ្រង់ទ្រាយធំ ឆ្នាំ២០២១ ហើយនេះគឺជាការលើកឡើងដំបូង នៃការធ្វើសមយុទ្ធ តែអាមេរិកតែឯង ជាមធ្យោបាយ បង្ហាញពីការត្រៀមខ្លួន ជាសកល។ ទីបញ្ជាការកងកម្លាំង កងនាវាអាមេរិក កងនាវាប៉ាស៊ីហ្វិកអាមេរិក និងកងទ័ពជើងទឹក អាមេរិក ប្រចាំនៅអឺរ៉ុប បានចាប់ផ្តើមធ្វើការហាត់សម នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន...
បរទេស៖ ក្រសួងសុខាភិបាល ប្រទេសវៀតណាម បានឱ្យដឹងនៅថ្ងៃពុធនេះថា អ្នកដែលបានចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ ពេញលេញ ដែលមកដល់ប្រទេសវៀតណាម គឺនឹងត្រូវចំណាយពេល៧ថ្ងៃ ក្នុងការដាក់ឲ្យ នៅដាច់ពីគេ (ចត្តាឡីស័ក) និងត្រួតពិនិត្យសុខភាព ខ្លួនឯង នៅសប្តាហ៍បន្ទាប់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...