បរទេស៖ យោងតាមកាចេញផ្សាយរបស់ RT កសិករបារាំងបានសម្រុកចូល ទៅក្នុងពិព័រណ៍កសិដ្ឋានដ៏ធំ នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍មុនដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Emmanuel Macron ហើយបានធ្វើឲ្យមានការប៉ះទង្គិច ជាមួយប៉ូលីសកុបកម្មទៀតផង។ ប្រភពដដែល បានដកស្រង់ព័ត៌មានថា ពួកបាតុករបានតវ៉ានឹង បទប្បញ្ញត្តិបរិស្ថាន របស់សហភាពអឺរ៉ុប ដែលរឹតត្បិតក៏ដូចជា ការដំឡើងថ្លៃនិងពន្ធជាដើម។ វីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីកសិករស្រែកថា៖...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានឲ្យដឹងថា ប្រទេសជប៉ុនកំពុងពិចារណាផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៣២ លានដុល្លារសម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្រ្ទីប ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បន្ដអូសបន្លាយ។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅឯការប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន ២០ក្រុមនៅទីក្រុង Rio de Janeiro លោកស្រី Kamikawa បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” អំពី...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រៅពីវិធានការបន្ទាន់ចំនួន៣ចំណុច ចំពោះករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមហើយ រដ្ឋបាលខេត្តក៏បាននិងកំពុង សិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀតផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំង លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ ត្រូវរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខនេះ។ យោងតាមមាត្រា១៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សកម្មភាពឃោសនាបោះឆ្នោត ត្រូវចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត ខណៈការឃោសនានឹងត្រូវបញ្ចប់នាថ្ងៃ២៣ កុម្ភៈស្អែកនេះ។ ដូច្នេះតាមរយៈសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី២២...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ចាំកេសន ដែលប្រារព្ធនៅគេហដ្ឋាន ក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សូមបញ្ជាក់ថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន ១ខ្សែ មានប្រវែង ២ ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ កុម្ភៈ ២០២៤អញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទDBST មួយខ្សែ តភ្ជាប់ពីភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ បើតាមក្រសួងអភិឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្លូវនេះមានប្រវែងប្រមាណ២០គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ទប់ស្កាត់ការវាយលុកដ៏ធំ របស់អ៊ីស្រាអែល ដែលអាចកើតមានលើ ទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើ ទៅកាន់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា...
យេរ៉ូសាឡឹម៖ សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែល បានកើនឡើង ២ភាគរយក្នុងឆ្នាំ២០២៣ នេះបើយោងតាមការិយាល័យស្ថិតិកណ្តាល របស់ប្រទេស បានឲ្យដឹងនៅក្នុងរបាយការណ៍ គណនីជាតិឆ្នាំ២០២៣ របស់ខ្លួនដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ។ តួលេខកំណើនចុងក្រោយបំផុត គឺទាបជាងពីរឆ្នាំមុន ដែលនៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់អ៊ីស្រាអែលបានឈានដល់ ៨,៦ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២១ឆ្នាំ ហើយនៅឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះមានកម្រិត ៦,៥...