បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយ នៅថ្ងៃអ្នកនយោបាយ របស់ប្រទេសមិកស៊ិកូ យ៉ាងហោចណាស់៨៨នាក់ មកហើយដែលបានបាត់ បង់ជីវិត គិតចាប់តាំង តែពីខែកញ្ញា។ តួលេខ ដែលត្រូវបានចេញផ្សាយ ដោយផ្ទាល់ពីសំណាក់ ការិយាល័យប្រឹក្សា របស់ប្រទេសដែល មានឈ្មោះថា Etellekt Consultores បានបន្តទៀតថាអំពើហិង្សា បែបនយោបាយ បានកើតឡើងជារៀងរាល់ រដូវកាលបោះឆ្នោត...
WILMINGTON៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យានឹងប្រាប់មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅឯកិច្ចប្រជុំកំពូលខែមិថុនារបស់មេដឹកនាំទាំងពីរថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យទីក្រុងមូស្គូ“ រំលោភបំពាន” សិទ្ធិមនុស្សនោះទេ។ ជំនួបទល់មុខគ្នា ជាមួយមេដឹកនាំវិមានក្រឹមឡាំងកើតឡើងចំពេលមានភាពតានតឹង ដែលត្រូវបានគេមើលឃើញថា មានជាយូរមកហើយដោយក្រុងវ៉ាស៊ីនតោន បានឆ្លើយតបនូវមហិច្ឆតារបស់ខ្លួនជាជាងការបង្កើតទំនាក់ទំនង ដែលភាគីទាំងពីរយល់ពីគ្នាហើយអាចធ្វើការជាមួយគ្នានៅក្នុងវិស័យជាក់លាក់។ លោក បៃដិន បានឲ្យដឹង នៅក្នុងសុន្ទរកថា មួយនៅឯកិច្ចប្រជុំកំពូល...
ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ចំនួន ៦,១១៥ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ចំនួនសរុបកើនឡើងដល់ ១,៨១៦,០៤១ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើង ១៤២នាក់ ចំនួនសរុបកើបឡើងដល់ ៥០,៤០៤ នាក់។ យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺចំនួន ៤,០២៤ នាក់បន្ថែមទៀត បានជាសះស្បើយ...
ពោធិសាត់៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១នេះបានអោយដឹងថា មានករណីវិជ្ជមានជម្ងឺកូវីដ-១៩ ដែលត្រូវបានរកឃើញចំនួន២នាក់បន្ថែមទៀត (ស្រី១នាក់) ក្នុងនោះមកពី ខេត្តព្រះសីហនុចំនួន ១នាក់និងអ្នកប៉ះពាល់អ្នកវិជ្ជមាន ជម្ងឺកូវីដ១៩ ចំនួន ១ នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរសុខាភិបាលខេត្តពោធិសាត់។ សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន៦៦០នាក់ថែមទៀត ខណៈជាសះស្បើយចំនួន៧៥០នាក់ និងស្លាប់៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍៦២៦ នាក់ និងអ្នកដំណើរពីបរទេស៣៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន២៦,៩៨៩នាក់ អ្នកជាសះស្បើយចំនួន១៩,៧៧២នាក់ និងអ្នកស្លាប់ចំនួន១៩០នាក់៕
ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរ ៦នាក់ និងកុមារ ២នាក់ នឹងធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញតាមជើងយន្តហោះ លេខ SQ158 ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង ៥:៣៥នាទីល្ងាច។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅព្រឹកនេះថា ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមប្រឆាំង គួរចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាជាងប្រកួតប្រជែងគ្នាដណ្តើមមុខមាត់ ប្រជាប្រិយភាព និងអំណាច។ នេះជាការថ្លែងរបស់លោកក្នុងកម្មវិធីសំឡេងការពិតដើម្បីប្រជាជន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆលងជំងឺកូវីដ១៩ ថ្មីចំនួន១៦នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការសហគម ២០ កុម្ភៈ ចំនួន៧នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៩នាក់ និងករណីព្យាបាលជាសះស្បើយ ចំនួន៧នាក់។
កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និងលោក Kuang Changke ប្រធានផ្នែក FSI ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា បានរួមគ្នាប្រគល់ឧបករណ៍ថេប្លិត (tablet) Huawei ចំនួន ២០ឈុត...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤៨៨នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ៦៤០នាក់និងស្លាប់២នាក់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុប២៤,៦៤៥នាក់អ្នកជាសះស្បើយ១៧,១៦៤នាក់ និងមាអ្នកស្លាប់១៦៧នាក់៕