កំពង់ចាម ៖ លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកស្រី នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១នេះ បាននាំអំណោយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្ដល់ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្មេងប្រុសអាយុប្រហែល៣ឆ្នាំដែលជា សះស្បើយពីជំងឺកូវីដ១៩បានធ្វើឲ្យមានការចាប់ អារម្មណ៍ខ្លាំងពីសាធារណជននោះ គឺរូបគេឆ្លងតែម្នាក់ឯងប៉ុណ្ណោះ ខណៈឪពុក-ម្តាយមិនបានឆ្លងជំងឺ នោះទេ។ រូបភាព២សន្លឹករបស់ក្មេងប្រុសនេះ បានចាប់អារម្មណ៍ខ្លាំងក្រោយដើរចេញមកពីមណ្ឌលព្យាបាលជំងឺកូវីដ១៩។ តាមការឲ្យដឹងពីឪពុក របស់ក្មេងប្រុស បានបញ្ជាក់ថា ម្ដាយ-ឪពុក របស់គេមិនមានវិជ្ជមានកូវីដ១៩ នោះទេ គឺក្មេងប្រុសនេះបានមកព្យាបាល ជាមួយមីងរបស់គេ ហើយបានជាសះស្បើយមុនម្តាយមីង៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្នផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត នៅផ្លូវស៊ីវត្ថា ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ។ ការបិទនេះ ដោយសារនៅថ្ងៃទី៤ ឧសភា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៧២នាក់ទៀត និងអ្នកស្លាប់កើនឡើង១១០នាក់។ បើតាមការប្រកាសរបស់ក្រសួង គិតមកដល់ថ្ងៃ៥ ឧសភា កម្ពុជា មានអ្នកជាសះស្បើយ សរុបចំនួន ៦០១៩នាក់ និងមានអ្នកជំងឺសរុប ចំនួន១៦៩៧១ករណី ៕
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង អំណោយ ពី ហាងលក់ម្ហូបជប៉ុន សួស ស៊ីនីវ៉ា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក ក៏ដូចជា ប្រើប្រាស់ជាប្រយោជន៍...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសកំណត់យកខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕
បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន ជប៉ុន មួយ បានឲ្យដឹងថា ប្រទេសជប៉ុន នឹងកសាងបណ្ដាញសន្តិសុខ សេដ្ឋកិច្ច ដែលអាចទប់ស្កាត់មិនឲ្យបែកធ្លាយបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញាជប៉ុន ដែលផ្តល់ផលប្រយោជន៍ ឲ្យចិន។ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍ នេះថា រដ្ឋាភិបាលជប៉ុន កំពុងតែពិភាក្សាគ្នា អំពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច...
បរទេស៖ ស្ថានទូតថៃ ប្រចាំនៅទីក្រុងញូវដែលី កាលពីថ្ងៃច័ន្ទបានផ្តល់យោបល់អោយប្រជាជនថៃ ចាកចេញពីប្រទេសឥណ្ឌាដោយសារតែស្ថានភាពឆ្លងជំងឺកូវីដ-19 នៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមស្ថានទូតថៃថា ប្រជាជនថៃណាដែលមិនចាំបាច់នៅក្នុងស្នាក់នៅក្នុងប្រទេសឥណ្ឌា គួរតែចុះឈ្មោះដើម្បីវិលត្រឡប់ទៅផ្ទះវិញតាមជើងហោះហើរដែលបង្កើតឡើងសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍ ពីរដ្ឋធានី Chennai និង ១៥ ឧសភា ពីទីក្រុង ញូដេលី។...
បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-19 របស់ថៃ បានកើនលើស ៣០០ នាក់ហើយ គិតត្រឹមរសៀលថ្ងៃអង្គារ បន្ទាប់មានអ្នកស្លាប់ថ្មី ២៧ នាក់ ហើយថៃក៏បានរកឃើញករណីឆ្លងវីរុសថ្មីចំនួន ១ ៧៦៣ ករណីបន្ថែមទៀត ផងដែរ ដែលបាននាំឱ្ យចំនួនអ្នកស្លាប់ដោយសារវីរុសនេះ កើនដល់ ៣០៣ នាក់ និងមានអ្នកឆ្លងសរុប...