ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំ នូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួល ដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ។ យោងតាមបណ្តាញសង្គម របស់សម្តេចធិបតី នាថ្ងៃទី១៣...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ការអត្ថាធិប្បាយមិនសមរម្យ របស់អតីតប្រធានាធិបតីអាមេរិក Donald Trump អំពីការខកខាន របស់សមាជិកណាតូ ក្នុងការបង់ចំណែករបស់ពួកគេ នៃការចំណាយលើវិស័យការពារជាតិ បានធ្វើឱ្យសម្ព័ន្ធមិត្តទាំងមូល ប្រឈមនឹងហានិភ័យ។ លោកបាននិយាយថា៖...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ នៅសប្តាហ៍នេះថា រោងចក្រចម្រាញ់ប្រេងរដ្ឋ នៅក្នុងប្រទេសឥណ្ឌា កំពុងចរចាកិច្ចព្រមព្រៀង រយៈពេលវែង សម្រាប់ការផ្គត់ផ្គង់ប្រេងឆៅ ជាមួយក្រុមហ៊ុន ថាមពលរុស្ស៊ី Rosneft ។ យោងតាមរបាយការណ៍ ប្រេងឥណ្ឌា ប្រេង Bharat Petroleum និង Hindustan Petroleum...
គៀវ៖ រុស្ស៊ី បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើទីក្រុង Kharkov របស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សចំនួន៧នាក់ រួមទាំងកុមារតូចៗ ចំនួន៣នាក់ ដោយបង្កជាអណ្តាតភ្លើង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះលំនៅដ្ឋានជាច្រើន ។ លោក Oleh Synehubov អភិបាលតំបន់ Kharkiv បានលើកឡើងថា កងកម្លាំងរុស្ស៊ី បានវាយលុកទីក្រុងកាលពីល្ងាចថ្ងៃសុក្រ...
តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបានរកឃើញបាល់ឡុងហោះរបស់ប្រទេសចិនចំនួន៨ ត្រូវបានបង្ហោះឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងមុន ដែលក្នុងនោះ បាល់ឡុងចំនួន៥ បានហោះឆ្លងកាត់កោះតៃវ៉ាន់ ដែលជាថ្ងៃទី២ជាប់ៗគ្នា ត្រូវបានគេរាយការណ៍ថា មានបាល់ឡុងហោះជាច្រើន ។ កោះតៃវ៉ាន់ ដែលប្រទេសចិន អះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរតាំងពីខែធ្នូ អំពីបាល់ឡុង ដោយបានលើកឡើងថា វាគឺជាការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងការប៉ុនប៉ងធ្វើសង្គ្រាមចិត្តសាស្ត្រទៀតផង ។...
ទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងវីយែនបានអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាលើកដំបូង ទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបានរៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនម្តងទៀត ហើយអគារដែលជាទីសម្គាល់នៃប្រទេសជាច្រើនបានបំភ្លឺពណ៌”ក្រហមប្រទេសចិន”។ល។បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ បរិយាកាសនៃបុណ្យចូលឆ្នាំថ្មីចិននៅគ្រប់ទីកន្លែងទូទាំងពិភពលោកកាន់តែមានភាពខ្លាំងក្លា។ពី”ឆ្នាំថ្មីប្រទេសចិន”ដល់”ឆ្នាំថ្មីសកល” បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោងនេះបានផ្តល់កម្លាំងចលករនិងឱកាសថ្មីសម្រាប់ឱ្យប្រជាជនពិភពលោកយល់ដឹងពីប្រទេសចិននិងវប្បធម៌ប្រជាជាតិចិន។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជាពិធីបុណ្យប្រពៃណីដ៏ចំណាស់និងសំខាន់បំផុតរបស់ប្រទេសចិន។ វាត្រូវបានកំណត់ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ នេះគឺមានន័យថា ស្ថាប័នអង្គការសហប្រជាជាតិនឹងជៀសវាងពីការបើកធ្វើកិច្ចប្រជុំនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ ដែលនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យអ្នកផងទាំងឡាយដកយកបទពិសោធន៍ពីវប្បធម៌ប្រជាជាតិចិន។ សព្វថ្ងៃនេះ ពីទីក្រុងញូវយ៉កប្រទេសអាមេរិក ទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ពីទីក្រុងឡាអេប្រទេសហូឡង់ទៅដល់ទីក្រុងម៉ិកស៊ិក ប្រជាជនប្រហែលមួយភាគប្រាំលើទូទាំងពិភពលោកបានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ផ្សេងៗគ្នា។ការសម្តែងម៉ុងសាយនិងនាគ ធ្វើនំគាវ ដើរទិញឥវ៉ាន់ ...
ឥស្លាម៉ាបាដ៖ នៅថ្ងៃអាទិត្យនេះ គណៈកម្មាធិការរៀបចំ ការបោះឆ្នោត នៃប្រទេសប៉ាគីស្ថាន បានប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតសភាជាតិ ។ គណកម្មការខាងលើ បានឲ្យដឹងថា បេក្ខជនមកពីបក្សឯករាជ្យ ទទួលបាន១០១អាសនៈ ហើយគណបក្ស Pakistan Muslim League-Nawaz របស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif ទទួលបាន៧៥អាសនៈ ដោយអាសនៈចំនួន២ចុងក្រោយ នៅតែរង់ចាំលទ្ធផលបន្ត ៕...
ម៉ានីល៖ អាជ្ញាធរបានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដីទ្រង់ទ្រាយធំ ដែលបានកើតឡើង នៅក្នុងភូមិនានាក្នុងខេត្ត Davao de Oro ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន បានកើនឡើងដល់៣៥នាក់ហើយ ដោយរាប់ពីចំនួន២៧នាក់ ខណៈមនុស្សចំនួន៧៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ ។ រដ្ឋាភិបាលក្រុង Maco បានលើកឡើងថា មនុស្សចំនួន៣២នាក់ត្រូវបានជួយសង្គ្រោះពីគ្រោះបាក់ដីនេហដែលបានកើតឡើង កាលពីយប់ថ្ងៃអង្គារនៅជិតកន្លែងរុករករ៉ែមួយកន្លែងនៅក្នុងទីក្រុង Maco...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសង្កេតឃើញថា និន្នការ នៃការចម្លងជំងអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) នៅប្រទេសកម្ពុជា មានការកើនឡើង ស្របគ្នានិងនិន្នាការលើសកលលោក។ នេះបេីយោងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩-១០ កុម្ភៈ បានបញ្ជាក់ថា...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យ កងទ័ពរៀបចំផែនការ សម្រាប់ប្រតិបត្តិការជើងគោក នៅរ៉ាហ្វា ដែលជាទីក្រុងហ្គាហ្សា ភាគខាងត្បូងបំផុត ទៅកាន់កន្លែង ដែលប្រជាជនជាងពាក់កណ្តាលនៃអ្នកស្រុកហ្គាហ្សា ជាង ២,៣លាននាក់បានភៀសខ្លួន ដោយសារតែជម្លោះ កំពុងបន្តរវាង អ៊ីស្រាអែល-ក្រុមហាម៉ាស។ ការិយាល័យ របស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...