ភ្នំពេញ ៖ គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា បានធ្វើអំពាវនាវដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅថៃ ត្រូវស្នាក់នៅថៃបន្តទៀត និងចៀសសវាង ការចល័តពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើង ក្នុងប្រទេសថៃ។ យោងតាមសេចក្ដី អំពាវនាវជាថ្មីរបស់ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នៅថ្ងៃទី១៥ ខែមករា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជួយថែរក្សារការពារ ផ្ទៃដី បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ។ លោកអភិបាលខេត្ត បានថ្លែងដូច្នេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្នុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យមើលទីតាំងដីសាធារណៈរបស់រដ្ឋ ក្នុងតំបន់ទំនប់តាសេក...
ភ្នំពេញ ៖ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១)...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កាលពីឆ្នាំ២០២០ សំណុំ រឿងបទល្មើសធនធានធម្មជាតិ បានបញ្ជូនទៅកាន់តុលាការ ចំនួន៦០៥ករណី ហើយផាកពិន័យអន្តរការណ៍លើជនប្រ ព្រឹត្តល្មើស ចំនួន៨៥៧ករណី ចំណែកបទល្មើសដែលត្រូវធ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំនួន២៩៤៦ករណី។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣...
VOA៖ មន្រ្តីជាន់ខ្ពស់នៃក្រុម Quartet ឬ ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន៤ គឺសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និង ប្រទេសជប៉ុន ថ្មីៗនេះបានបើកកិច្ចប្រជុំ តាមអ៊ិនធឺរណែត ដែលរួមមានការពិភាក្សា លើបញ្ហាទន្លេមេគង្គ។ យោងតាមក្រសួងការបរទេស សហរដ្ឋអាមេរិក នេះគឺជាផ្នែកមួយនៃការពិគ្រោះយោបល់ ជាប្រចាំនៃ “ឥណ្ឌូប៉ាស៊ីហ្វិក” ដើម្បី“ លើកកម្ពស់...
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ខែមករា ឆ្នាំ២០២១ បានយកសំណាកកម្មករពីរនាក់ ដែលមើលថែមាន់ ក្នុងកសិដ្ឋានចិញ្ចឹមមាន់ ផ្ទុះជំងឺផ្តា សាយបក្សី(H5N1)នៅខេត្តបាត់ដំបងទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញ ។ បើយោងតាមហ្វេសប៊ុកផេក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានចុះមកយកសំណាក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានអោយដឹងថា ក្រសួងបានរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩ និងគ្មានករណីជាសះស្បើយ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបានបញ្ជាក់ថា ពលករខ្មែរទាំង៦នាក់ដែលទើបឆ្លងជំងឺកូវីដ១៩ រួមមាន៖ -ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថាន អប់រំបណ្តុះបណ្តាល ជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍៕
បរទេស៖ ប្រទេសបារ៉ែន តាមសេចក្តីរាយការណ៍ នឹងបើកជើងហោះហើរទៅប្រទេសកាតា នេះបើតាមសម្តីអាជ្ញាធរ កិច្ចការអាកាសចរណ៍ស៊ីវិល និយាយនៅថ្ងៃអាទិត្យ បន្ទាប់ពីមានកិច្ចព្រមព្រៀង ធ្វើឡើងដោយរដ្ឋអារ៉ាប់ គាំទ្រដោយ សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដើម្បីបញ្ចប់ជម្លោះ ជាមួយទីក្រុងដូហា។ ការប្រកាសបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយទីក្រុងរីយ៉ាដ ប្រកាសពីព្រឹត្តិការណ៍ ដ៏សំខាន់មួយ នៅក្នុងជំនួបកំពូលកាលពី ថ្ងៃអង្គារសប្ដាហ៍មុន បញ្ចប់ជម្លោះនយោបាយមួយ...