បរទេស៖មេដឹកនាំជាន់ខ្ពស់ អ៊ីស្រាអែល លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងតេអេរ៉ង់ គ្មានភាពប្រញាប់ប្រញាល់ ឲ្យសហរដ្ឋអាមេរិក ចូលរួមជាថ្មី ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥នោះទេ ប៉ុន្តែថា ទណ្ឌកម្មលើសាធារណរដ្ឋឥស្លាម ត្រូវតែដកចេញឲ្យបានលឿន។ នៅក្នុងសុន្ទរកថា មួយដែលផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនទទូច ហើយក៏មិនប្រញាប់ប្រញាល់ ឲ្យសហរដ្ឋអាមេរិក វិលត្រឡប់មករកកិច្ចព្រមព្រៀងវិញដែរ ប៉ុន្តែអ្វីដែលសមហេតុផល គឺតម្រូវការរបស់យើង គឺការលើកលែងទណ្ឌកម្ម។ ទណ្ឌកម្មដ៏អាក្រក់ទាំងនេះ ត្រូវតែដកចេញវិញភ្លាម”។ គួរបញ្ជាក់ថា ភាពតានតឹង បាននិងកំពុងតែ កើនឡើង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ២០១៨ ជាពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ អ៊ីរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាចពិភពលោក ទាំង៦៕
សឹង្ហបុរី៖ នាយករដ្ឋមន្រ្តី សឹង្ហបុរីលោក Lee Hsien Loong បានទទួលវ៉ាក់សាំង បង្ការជំងឺកូវិដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech លើកដំបូងរបស់ខ្លួន នៅថ្ងៃសុក្រ (៨ មករា) ដែលបានក្លាយជា សមាជិកដំបូង នៃគណៈរដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវិដ១៩។ យោងតាម សារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Lee បានទទួលការចាក់ថ្នាំនេះ រួមជាមួយបុគ្គលិកមន្ទីរពេទ្យទូទៅ សិង្ហបុរី (SGH) ក្នុងពិធីបើកការចាក់វ៉ាក់សាំងជាផ្លូវការ សម្រាប់បុគ្គលិកសុខាភិបាល។ ស្ថាប័នថែទាំសុខភាព សាធារណៈ រួមទាំងមន្ទីរពេទ្យនិងពហុព្យាបាល នឹងចាប់ផ្តើមចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករបស់ពួកគេនៅថ្ងៃសុក្រ។ SGH បានប៉ាន់ប្រមាណ ថាប្រហែលជា ៩០ នាក់នៃនិយោជិករបស់ខ្លួន នឹងចាក់វ៉ាក់សាំងនៅថ្ងៃដំបូង។ សូមជម្រាបថា វ៉ាក់សាំង Pfizer-BioNTech COVID-19 ត្រូវបានអនុម័ត ដោយប្រទេសសិង្ហបុរី កាលពីចុងឆ្នាំមុន ហើយការដឹកជញ្ជូន លើកដំបូង បានមកដល់នៅថ្ងៃទី ២១ ធ្នូ។ ការចាក់ថ្នាំបង្ការ រោគ សម្រាប់មនុស្សចាស់និងអ្នកដែលមានហានិភ័យខ្ពស់ នៃការការពារ ជំងឺកូវីដ១៩ គឺនឹងចាប់ផ្តើមនៅ ខែកុម្ភៈដោយចាប់ផ្តើម ពីមនុស្សវ័យចំណាស់ដែលមានអាយុ លើសពី ៧០ ឆ្នាំ។ ការចាក់វ៉ាក់សាំងនឹងមិនគិតថ្លៃសម្រាប់ ប្រជាជនសិង្ហបុរីនិងអ្នករស់នៅ រយៈពេលយូរនៅក្នុងប្រទេសនេះ ផងដែរ៕
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ចាប់ពីពេលនេះ ទៅរាល់អ្នកដំណើរ អន្តរជាតិទាំងអស់ដែលនឹង ធ្វើដំណើរចូលមកដល់ ប្រទេសអង់គ្លេស និងស្កុតឡេន នឹងត្រូវទាមទារ ចាំបាច់នូវលិខិតបញ្ជាក់ មួយដែលថាពួកគេ គឺអវិជ្ជមានកូវីដ១៩។ ប្រភពដដែល បានសរសេរទៀតថា ការសម្រេចចិត្តនេះនឹងត្រូវចូលជាធរមាន ចាប់ពីសប្តាហ៍ក្រោយនេះ តទៅហើយនៅអង់គ្លេសហើយ ការធ្វើតេស្តនេះត្រូវធ្វើឡើងយ៉ាងយូរបំផុត ៧២ម៉ោងមុនពេលធ្វើដំណើរហើយស្កុតឡេនក៏នឹងធ្វើដូចគ្នានេះដែរក្នុងពេលឆាប់ៗបន្ទាប់គ្នា។ គួរឲ្យដឹងដែរថា ក្នុងពេលតំណាលគ្នានេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ក៏បានប្រកាសសន្យាដែរថាលោកនឹងចាត់ចែង ឲ្យមានការចែកចាយ និងចាក់វ៉ាក់សាំង កូវីដឲ្យបានដល់ខ្ទង់សែននាក់ ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១៥ខែមករាតទៅ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា តុលាការនៃប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាស ដើម្បីបញ្ជាឲ្យរដ្ឋាភិបាល នៃប្រទេសជប៉ុន ក្នុងការបង់លុយប្រាក់សំណង ទៅដល់ជនរងគ្រោះ ជាជនជាតិកូរ៉េខាងត្បូងប្រមាណជា១២នាក់ ដែលជាដើមបណ្តឹង។ ប្រភពដដែល បានសរសេរទៀតថា ពាក្យបណ្តឹងដែលបានចោទប្រកាន់ ជប៉ុនជាពិសេស យោធារបស់ខ្លួននៅក្នុងសម័យចក្រព័ទ្ធដែលបានចាប់ យកជនជាតិកូរ៉េខាងត្បូង ទៅជាទាសករផ្លូវភេទ នៅក្នុងអំឡុងសម័យសង្គ្រាមលោកទី២។ តុលាការកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុនត្រូវតែបង់ប្រាក់សំណង ប្រមាណជា១០០លានវ៉ុន ឬប្រមានជា៩១២០០ដុល្លារសម្រាប់ ដើមបណ្តឹងទាំង១២នាក់ ដែលបានដាក់ពាក្យប្តឹង នេះតាំងតែពីខែសីហា ឆ្នាំ២០១៣មកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី
CNN៖ ក្រុមហ៊ុនបាននិយាយ នៅល្ងាចថ្ងៃសុក្រថា ក្រុមហ៊ុន Twitter បានបញ្ឈប់ លោកប្រធានាធិបតី ដូ ណាល់ត្រាំពីវេទិការបស់ខ្លួន។ ក្រុមហ៊ុន Twitter បន្តថា « បន្ទាប់ពីពិនិត្យយ៉ាងដិតដល់ លើ Tweet ថ្មីៗពីគណនី @realDonaldTrump និងបរិបទនៅជុំវិញមកនោះ ពួកគេយើងបានផ្អាក គណនីនេះជាអចិន្ត្រៃយ៍ ដោយសារហានិភ័យនៃការញុះញង់ ឱ្យមានអំពើហិង្សា បន្ថែមទៀត»។ នៅក្នុងបរិបទ នៃព្រឹត្តិការណ៍ ដ៏គួរឱ្យរន្ធត់ នៅសប្តាហ៍នេះ យើងបានបញ្ជាក់ យ៉ាងច្បាស់នៅថ្ងៃពុធថា ការរំលោភបន្ថែមលើច្បាប់Twitter អាចនឹងមានលទ្ធផលនៅក្នុងសកម្មភាពនេះ។ សូមជម្រាបថា ការសម្រេចចិត្តរបស់ Twitter បានអនុវត្តតាមធ្វីតចំនួនពីរ ដោយលោក ដូណាល់ ត្រាំ នៅរសៀលថ្ងៃសុក្រដែលនឹងបញ្ចប់ ជាចុងក្រោយរបស់គាត់។ ការធ្វីតបានរំលោភលើគោលការណ៍ របស់ក្រុមហ៊ុន ប្រឆាំងនឹងការលើកតម្កើងអំពើហឹង្សាហើយធ្វីតទាំងពីរ (ការសរសេររបស់លោក ត្រាំ) ត្រូវតែអាននៅក្នុងបរិបទព្រឹត្តិការណ៍ធំ ៗ នៅក្នុងប្រទេសនិងវិធីដែលសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាចត្រូវបានប្រមូលផ្តុំដោយទស្សនិកជនផ្សេងៗគ្នារួមទាំងការញុះញង់ឱ្យមានអំពើហិង្សា ក៏ដូចជានៅក្នុងបរិបទនៃគំរូនៃឥរិយាបទពីគណនីនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
នយោបាយ កសាងតំបន់ទ្រនាប់របស់ចិន!មហិច្ឆតាដ៏មហិមា របស់អ្នកកាន់អំណាចចិន បច្ចុប្បន្នគឺប្រែក្លាយចិន ជាប្រទេសមហាអំណាច ផុតលេខរបស់ពិភពលោក។ ហើយដើម្បីបំពេញបំណង និងមហិច្ឆតានេះ ចិនដាច់ខាតត្រូវតែពង្រឹងនិងពង្រីក នូវអំណាចនិងឥទ្ធិពល របស់ខ្លួន។ នៅក្នុងចក្ខុវិស័យ នៃយុទ្ធសាស្រ្តនេះចិនត្រូវអនុវត្តន៍ កសាងនូវតំបន់ទ្រនាប់ (Buffer zone )សម្រាប់ជាខ្សែក្រវាត់ការពារខ្លួន។កត្តាភូមិសាស្រ្តបានរួមចំណែក ក្នុងការកកើតឡើង នូវភូមិសាស្រ្តនយោបាយ របស់ចិន!ហើយ លើមុខងាររបស់ភូមិសាស្រ្តនយោបាយនេះ ក៏បានកើតឡើង...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់លេខទូរសព្ទ HOTLINE 1275 ជំនួសលេខទូរសព្ទ 085 92 90 90 /015 92 90 90 /067 92 90 90 សម្រាប់ឆ្លើយតបសំណួរ និងសំណូមពរ...
បរទេស៖ ប្រេសិត ពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការយេម៉ែន លោក Martin Griffiths នឹងធ្វើដំណើរទស្សនកិច្ច ទៅប្រទេសយេម៉ែន និងប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងពេលពីរបីថ្ងៃ ខាងមុខនេះ ដើម្បីជួបជាមួយ ប្រធានាធិបតីយេម៉ែន និងមន្ត្រីជាន់ខ្ពស់ អារ៉ាប៊ីសាអូឌីត ក្រោយមានការវាយប្រហារមួយ ទៅលើអាកាសយានដ្ឋាន Aden កាលពីសប្ដាហ៍មុន ។ ការវាយប្រហារ...
បរទេស៖ ការបង្កហេតុធ្វើឡើង ដោយប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានកាត់បន្ថយ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមាន ស្របពេលដែលប្រទេសកុម្មុយនិស្ត ឯកោមួយនេះ នៅតែបិទនិងលាក់បាំងព័ត៌មាន កាន់តែច្រើន ស្តីពីជម្ងឺកូវីដ១៩ នៅក្នុងប្រទេស។ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅកូរ៉េ លោកឧត្តមសេនីយ៍ Robert Abrams បាននិយាយនៅថ្ងៃចន្ទ ក្នុងអំឡុងសន្និសីទ តាមអនឡាញរៀបចំ ដោយវិទ្យាស្ថាន សិក្សាអំពីកូរ៉េនិងអាមេរិក...