រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន នៅថ្ងៃសុក្រ បានថ្កោលទោសសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទាក់ទងនឹងផែនការ ចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប។ មុននេះ សេចក្តីថ្លែងការណ៍ ដែលចេញដោយការិយាល័យ របស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យកងទ័ពរៀបចំ ការជម្លៀស នៅច្រករ៉ាហ្វា និងចាប់ផ្តើមប្រតិបត្តិការយោធា...
ហ្គាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់ អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា អ៊ីស្រាអែល បានច្រានចោលសំណើពាក់កណ្តាល នៃសំណើជំនួយ ដែលបានដាក់ដោយទីភ្នាក់ងារ សម្រាប់ភាគខាងជើង ហ្គាហ្សាស្ទ្រីប។ ប្រធាន UNRWA លោកស្រី Philippe Lazzarini បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់តាំងពីដើមឆ្នាំមក...
ប្រេស៊ីល៖ ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីល បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺគ្រុនឈាម នៅក្នុងស្រុកសហព័ន្ធ ដោយផ្តោតលើក្រុងចំនួន ៥២១ នៅទូទាំងប្រទេស ដែលត្រូវបានកំណត់ថា ជាអាទិភាព។ ប្រេស៊ីល ក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលដាក់បញ្ចូលវ៉ាក់សាំង ការពារជំងឺគ្រុនឈាម ទៅក្នុងបណ្តាញសុខភាពសាធារណៈ។ ប្រភពបានឲ្យដឹងថា ជាមួយនឹងការទទួលបាន ៦,៥លានដូសដែលមាននៅក្នុង ឆ្នាំ២០២៤...
ស្ដុកខំ៖ អាជ្ញាធរអយ្យការ ស៊ុយអែត បានប្រកាសអំពីការបិទការស៊ើបអង្កេតរបស់ខ្លួន លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដោយលើកឡើង ពីកង្វះយុត្តាធិការ ក្នុងសំណុំរឿងនេះ។ ខណៈដែលការស៊ើបអង្កេត រយៈពេល ១៦ខែបានបញ្ចប់ អាជ្ញាធរ ដែលបានកំណត់អត្តសញ្ញាណ ឧប្បត្តិហេតុថាជា “ការបំផ្លិចបំផ្លាញទាំងស្រុង” ដែលអាចពាក់ព័ន្ធនឹង “តួអង្គរដ្ឋ” មិនបានកំណត់អត្តសញ្ញាណ ពិរុទ្ធជន ណាមួយឡើយ។...
បរទេស៖ សហរដ្ឋអាមេរិក និងជប៉ុន បានបញ្ចប់សមយុទ្ធបញ្ជាការរួមគ្នាមួយ នៅចុងសប្តាហ៍នេះ ដែលអ្នកវិភាគបាននិយាយថា សមយុទ្ធមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល នៃសមត្ថភាពរបស់ពួកគេ ក្នុងការទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សមយុទ្ធក្លែងធ្វើកម្មវិធីកុំព្យូទ័រ Keen Edge 24 មានបំណង “អនុវត្តការឆ្លើយតបក្នុងករណីមានវិបត្តិ...
បរទេស៖ គណបក្សរបស់លោក Imran Khan កាលពីថ្ងៃសុក្រ បានបញ្ចេញនូវអ្វីដែលខ្លួន បាននិយាយថាជា “សុន្ទរកថាជ័យជំនះ” ដោយអតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ដែលកំពុងជាប់ពន្ធនាគារ ដោយប្រើសំឡេង ដែលបង្កើតដោយកុំព្យូទ័រ ឬ AI ដើម្បីក្លែងបន្លំថា លោក Khan ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩...
បរទេស៖ យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទ ដោយបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងការទូត ដ៏រឹងមាំរបស់ពួកគេ ហើយក៏បានបដិសេធ នូវអ្វីដែលមេដឹកនាំទាំងពីរហៅថា “ការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក” នៅក្នុងកិច្ចការរបស់ប្រទេសផ្សេងៗ។ យោងតាមសារព័ត៌មាន...
បរទេស៖ លោក Aleksey Potapov អគ្គនាយករងនៃធនាគារ MSP របស់រុស្ស៊ី បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថា ធនាគារចិនមួយចំនួន កំពុងច្រានចោល ប្រតិបត្តិការពីធនាគាររុស្ស៊ី ដោយសារការភ័យខ្លាចថា ត្រូវបានគេកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្ម បន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក។ យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer” ដោយការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកប្រធាននាយកដ្ឋានផ្លូវលំជនបទ មន្ទីរពិសោធន៍ ប្រធានគ្រប់គ្រងគម្រោង មន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និងមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ថ្នាក់ក្រោមជាតិ...
ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ ត្រូវបានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើកំណាត់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ៧ កុម្ភៈនេះ។ បើតាមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកបង្ហាញអារម្មណ៍រន្ធត់ ចំពោះដំណឹងគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើង នៅគីឡូម៉ែលេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន។ អភិបាលខេត្តបញ្ជាក់ថា...