ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា គណៈកម្មាធិការកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះទឹកជំនន់ និងគ្រោះបាក់ដី និងគ្រោះធម្មជាតិ ដ៏អាក្រក់ផ្សេងៗទៀត បានបង្កឲ្យមានភ្លៀងធ្លាក់ចុះ យ៉ាងខ្លាំង នៅភាគកណ្តាលប្រទេសវៀតណាម និងតំបន់ខ្ពស់រាបកណ្តាល ចាប់តាំងពីដើមខែតុលា ដែលបណ្តាលឲ្យស្លាប់មនុស្ស កើនឡើងដល់១៣០នាក់ ជាមួយគ្នានេះដែរ មានអ្នកបាត់ខ្លួនចំនួន១៨នាក់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ បានបង្ហាញមោទនភាពថា សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ចុះជួបសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង ដែលគ្រោងមកធ្វើបាតុកម្ម នៅមុខស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែ តុលា ខាងមុខនេះឲ្យប្រយ័ត្នប្រយែងខ្លួន ខណៈមុខសញ្ញាអ្នកដែលគ្រោង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះបាននិងកំពុងអញ្ជើញចុះ ជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះ ដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយ ដល់ប្រជាពលរដ្ឋ១ម៉ឺ នគ្រួសារទៀត ។ ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនកម្ពុជា -ថៃ បង្កេីនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដោយសារគ្រាប់មីន ក្នុងដំណាក់កាលជំនន់ទឹកភ្លៀង។ លោក ហេង រតនា បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុកនៅព្រឹកនេះថា « សូមបងប្អូនដែលរស់នៅ និងកំពុងរងទឹកជំនន់ តាមតំបន់ព្រំដែនកម្ពុជា...
ភ្នំពេញ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលរួមសោកស្ដាយនិងបង្ហាញជំនឿជឿជាក់ថា រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា ប្រាកដជាទទួលបានជ័យជម្នះ លើការប្រយុទ្ធប្រឆាំង និងកិច្ចជួយសង្គ្រោះ ក្នុងគ្រោះជំនន់ទឹកភ្លៀង លើកនេះយ៉ាងឆាប់រហ័សមិនខាន។ ការលើកឡើងរបស់លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បែបនេះធ្វើឡើងនៅ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម...
ភ្នំពេញ៖ លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ប្រចាំកម្ពុជាបានថ្លែងអោយដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជួយគាំទ្រកម្ពុជា តាមរយៈការបន្តកិច្ចសហប្រតិបត្តិការ ជាប្រពៃណីកន្លងមក និងបានគូសបញ្ជាក់ ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពិសេស ក្នុងនោះរួមមាន មូលនិធិហិរញ្ញប្បទានរហ័ស (Rapid Financing Facility)...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ (AUMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត អគ្គលេខាធិការ...
បរទេស៖ ប្រធានសភាប្រទេសថៃ លោក Chuan Leekpai គ្រោងជួបជាមួយតំណាង រដ្ឋាភិបាលនិងក្រុមប្រឆាំង នៅក្រៅផ្លូវការនៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីលទ្ធភាពនៃការប្រជុំសភាពិសេស នៅពេលការតវ៉ាប្រឆាំង រដ្ឋាភិបាលបានបន្តនៅថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Chuan Leekpai...
បារីស៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុបបានឈានដល់ចំនួន ២៥ម៉ឺននាក់ នៅពេលដែលប្រទេសអ៊ីស្រាអែល និងទីក្រុងធំទីពីរ របស់អូស្ត្រាលី គឺទីក្រុងមែលប៊ន បានចាប់ផ្តើមបន្ធូរបន្ថយ ការបិទដ៏តឹងរឹង របស់ពួកគេបន្តិចម្តងៗ ។ បណ្តាប្រទេសអ៊ឺរ៉ុប បានបង្កើនការរឹតត្បិតលើជីវិត រស់នៅប្រចាំថ្ងៃ ដើម្បីដោះស្រាយការឆ្លងដែលកើនឡើង ដោយមានករណីកើនឡើងចំនួន ៤៤ ភាគរយ នៅក្នុងសប្តាហ៍នេះ។ បម្រាមគោចរពេលយប់លើមនុស្ស រាប់លាននាក់...