ភ្នំពេញ៖ សម្តេចតេជោបានឲ្យប្រជាពលរដ្ឋគឺត្រូវប្រុង ប្រយ័ត្ននូវសត្វកាចសាហាវ ដូចជាពស់ ក្អែបជាដើម ព្រោះពេលទឹកលិចសត្វក៏នៅមិនបាច់ហើយបង្កើតបញ្ហាចំពោះពលរដ្ឋ ដូច្នេះត្រូវការពារទាណងអស់គ្នា។ សម្តេចបន្តថា នាយករដ្ឋមន្រ្តីលំបាកជាងពលរដ្ឋទៀតនៅពេលមានបញ្ហាអ្វីមួយកើតឡើង ជាពិសេសពេលទឹកជំនន់នេះ។ សម្តេចថា ត្រូវផ្តល់ការថែទាំបាយទឹក ថ្នាំពេទ្យឲ្យពលរដ្ឋគ្រប់គ្នា៕
ភ្នំពេញ ៖ សម្តេចតេជោ បានលើកឡើងថា មានគេនិយាយថា លុបបឹងទើបមានទឹកជំនន់ ប៉ុន្តែជប៉ុន និងប្រទេសអឺរ៉ុបក៏មានជន់លិច។ ដូច្នេះសម្តេច មិនទាន់ចង់ឆ្លើយតប ទៅអ្នកណាទេ គឺចង់ពន្យល់ពលរដ្ឋ ឲ្យដឹងពីបញ្ហាទឹកលិច។
ភ្នំពេញ ៖ សម្តេចតេជោបានថ្លែងថា ទឹកជំនន់លើកនេះ មិនមែនកើតឡើង តែនៅកម្ពុជាទេ គឺមានប្រទេសជាច្រើន។ ក្នុងនោះគឺថៃ ជូនដំណឹងមកថា នឹងទំលាយទំនប់ទឹក បើទំលាយមែន ខេត្តបន្ទាយមានជ័យ នឹងជន់លិចខ្លាំងហើយ ៕
ភ្នំពេញ ៖ ក្រោយសម្តេចតេជោ ផ្តល់ថវិកាទៅ១០ខេត្ត គឺអាជ្ញាធរត្រូវផ្គត់ផ្គងអាហារ ឲ្យគ្រប់គ្រាន់ទៅពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង កុំឲ្យអ្នកណាម្នាក់ ត្រូវអត់ស្បៀង ។
ភ្នំពេញ ៖ សម្តេចតេជោបានផ្ញើសារ ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយជម្លៀសពលរដ្ឋចេញ ពីតំបន់រងគ្រោះ ដូច្នេះពលរដ្ឋត្រូវស្តាប់អាជ្ញាធរ ក្នុងការចាកចេញរកកន្លែងសុវត្ថិភាព ។ សម្តេចបន្តថា ក្នុងនោះមាន១០ខេត្ត សម្តេចបានបញ្ចេញថវិកាជួយ ហើយមានខេត្តមួយចំនួនទៀត នឹងមានភ្លៀង ៕
បរទេស៖ ក្រសួងការពារជាតិ នៃប្រទេស អាមេនីបាននិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការវាយលុក ទីតាំងយោធាណាមួយ នៅក្នុងប្រទេស អាស៊ែបៃហ្សង់ បន្ទាប់ពីបាននិយាយថា រដ្ឋាភិបាលទីក្រុងបាគូបាន វាយប្រហារសំភារៈយោធា នៅលើទឹកដីអាមេនី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃពុធនេះបានប្រកាសថា...
បរទេស៖ នៅថ្ងៃពុធនេះសារព័ត៌មាន ជប៉ុន Nikkei បានរាយការណ៍ ថា ជប៉ុនគឺមានផែនការរួចហើយដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយប្រទេសវៀតណាម ដើម្បីអនុញ្ញាតឱ្យខ្លួន នាំចេញនូវសព្វាវុធ និងបច្ចេកវិទ្យា ការពារប្រទេសមួយចំនួន ទៅដល់ប្រទេស នៅអាស៊ីអាគ្នេយ៍មួយនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា វាគឺជា ផ្នែកមួយនៃការពង្រឹងសមត្ថភាព ការពារជាតិ របស់ប្រទេសជប៉ុននៅក្នុងតំបន់ឥណ្ឌូ –...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានព្រមាននៅថ្ងៃអង្គារនេះ ថាទីក្រុងមូស្គូ អាចផ្អាកទៅនូវទំនាក់ទំនង របស់ខ្លួន ជាមួយសហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្ម នានា ជុំវិញការបំពុលមេដឹកនាំ ប្រឆាំងរុស្ស៊ីលោក Alexei Navalny និងត្រូវបានគេមើលឃើញ ដែរថាគឺជា ការគំរាមកំហែង ដែលមិនធ្លាប់មានពីមុនមក ឆ្លុះបញ្ចាំងពីភាពតានតឹង រវាងរុស្ស៊ីនិងសហភាពអឺរ៉ុប ។ សេចក្តីថ្លែងការណ៍ដ៏តានតឹង...
បរទេស៖ អង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញសេចក្តីសម្រេចថា សហភាពអឺរ៉ុបអាចដាក់ពន្ធគយលើទំនិញ សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ ក្នុងដំណើរសងសឹក ចំពោះឧបត្ថម្ភធន ខុសច្បាប់ដែលផ្តល់ឲ្យ ដល់ក្រុមហ៊ុន Boeing ។ សេចក្តីសម្រេចនេះ គឺជារឿងដ៏ថ្មីចុងក្រោយបំផុត ក្នុងជម្លោះ ដែលកំពុងតែប្រព្រឹត្តទៅ ចាប់តាំងពីឆ្នាំ២០០៤ មករវាងក្រុមហ៊ុន Boeing...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថា សម្ដេចនឹងអញ្ជើញទៅកាន់ តំបន់រងគ្រោះ ដោយជំនន់់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាពេលបន្តិចទៀតនេះ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា” បន្តិចទៀតខ្ញុំនឹងមានវត្តមាននៅតំបន់រងគ្រោះដោយជំនន់ ទឹកភ្លៀងនៅខ័ណ្ឌដង្កោរ រាជធានីភ្នំពេញ”៕