យូអិន៖ ស្ថាប័នមនុស្សធម៌ របស់អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ បានព្រមានថាភាពអាចរកបាននៃទឹក សម្រាប់ផឹក និងការប្រើប្រាស់ក្នុងស្រុក នៅក្នុងតំបន់ហ្គាហ្សា កំពុងធ្លាក់ចុះជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នអណ្តូងក្រុងមានត្រឹមតែមួយភាគដប់នៃសមត្ថភាពផលិតរបស់ពួកគេ មុនពេលមានការកើនឡើងនៃអរិភាព ដោយត្រឹមតែជាង ២១០០០ ម៉ែត្រគូបក្នុងមួយថ្ងៃឥឡូវនេះគឺធ្លាក់ចុះពី ២៥៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នេះបើតាមការលើកឡើងរបស់ដៃគូមនុស្សធម៌របស់ខ្លួន។ ទឹកពីអណ្តូងទាំងនេះត្រូវបានគេដឹងថាមានកម្រិតស្ដង់ដារ ខ្សែទឹកដែលដំណើរការដោយអ៊ីស្រាអែលជាប្រភពទឹកស្អាតបំផុតមុនពេលមានអរិភាព។...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបន្តការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ដោយបានបំផ្លាញកាំជ្រួចមីស៊ីលចំនួន៣ ដែលយោធាអាមេរិក បានវាយតម្លៃថា បានត្រៀមរួចរាល់ក្នុងការវាយប្រហារ។ លោក John Kirby អ្នកសម្របសម្រួល សម្រាប់ការទំនាក់ទំនង ជាយុទ្ធសាស្ត្រ នៅក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់សេតវិមានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការវាយប្រហារដោយជោគជ័យកាលពីថ្ងៃសុក្រគឺជា “សកម្មភាពបង្ការទុកជាមុន”...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីជំនាញ ក្រោមឱវាទចុះអន្តរាគមន៍បូមទឹកពីទន្លេសាប និង ស្ទឹង បញ្ចូលស្រែប្រាំងលើកទី ១ របស់ប្រជាកសិករនៅក្នុងតំបន់ ២ និង តំបន់ ៣(ធ្វើស្រែបណ្តេញទឹក)ក្នុងមូលដ្ឋានឃុំកញ្ជរ...
សៀមរាប៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍សរសេរតាមអាន (សំណេរអង្គរ) ថ្នាក់ជាតិលើកដំបូង នៅប្រទេសកម្ពុជាស្ថិតនៅស្ពានហាលខាងលិចប្រាសាទអង្គវត្ត នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍សរសេរតាមអាន (សំណេរអង្គរ) ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសនឹងជួយឲ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឲ្យត្រឹមត្រូវឡើងវិញ ខណៈមហាជនទូទៅ ក្រសួង...
បរទេស៖ បើតាមទីភ្នាក់ងារចិន ស៊ិនហួ បានរាយការណ៍នៅថ្ងៃសៅរ៍ថា មនុស្សចំនួន ១៣ នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះ អន្តេវាសិកដ្ឋាន នៅក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គីភ័យកើតឡើងនៅសាលា Yingcai ក្នុងភូមិ Yanshanpu...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើឡើងថា ដើម្បីចូលរួមចំណែក ដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រសួង «បាននិងកំពុងខិតខំ បំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។ ការលើកឡើងនេះ ធ្វើឡើង នៅក្នុងជំនួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចចិត្តបែងចែក កំណត់ត្រាថវិកាប្រហែល ៤៦៤លានដុល្លារអាមេរិក ដើម្បីពង្រឹងខ្សែការពាររបស់ប្រទេស។ លោក Shmyhal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលថា ប្រាក់នេះនឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់សំណង់វិស្វកម្ម និងបន្ទាយ ឧបករណ៍ពាក់ព័ន្ធ និងប្រព័ន្ធរបាំងការពារមិនផ្ទុះ។ លោកបានកត់សម្គាល់ថា ថវិកានេះនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់តំបន់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកាទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាឱ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ ក្នុងជំនួបសំណេះសំណាលជាមួយ សមាជិក សមាជិកា...
ដាវ៉ូស៖ សេដ្ឋកិច្ចពិភពលោក កំពុងផ្លាស់ប្តូរពីភាពប្រក្រតី ដែលឃើញកាលពីចុងឆ្នាំមុន ទៅជា “ភាពមិនប្រក្រតី” ថ្មីមួយ នេះបើយោងតាមលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាជាក្រុម ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃសុក្រនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រី Lagarde បានឲ្យដឹងថាមានសូចនាករដែលថា ការប្រើប្រាស់ជាធម្មតាជាកម្លាំងជំរុញសម្រាប់កំណើន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្តឱ្យបានល្អ នូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងអាណត្តិទី៧។ ការណែនាំនេះធ្វើឡើងក្នុងជំនួបសំណះសំណាល ជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើង នៅវិមាន៧មករា រាជធានីភ្នំពេញនៅព្រឹក...