ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានស្នើអភិបាលរាជធានី-ខេត្តទាំងអស់ ត្រៀមពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដោយធ្វើការអប់រំណែនាំប្រជាពលរដ្ឋ កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក និងសំណល់កសិកម្ម ជាដើម។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែលក្រសួងបរិស្ថាន...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានធ្វើឃាតមេបញ្ជាការក្រុមហាម៉ាសម្នាក់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា មន្ត្រីក្រុមហាម៉ាស ជាអ្នកទទួលខុសត្រូវ លើការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ប្រឆាំងនឹងអ៊ីស្រាអែល។ អ្នកនាំពាក្យយោធាលោក Daniel Hagari បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានកម្ចាត់ Hassan Akasha នៅក្នុងទីក្រុង Beit Jann នៅភាគខាងត្បូងប្រទេសស៊ីរី។...
ម៉ានីល៖ វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារខេត្ត Davao Occidental នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅមុនពេលថ្ងៃរះនៅថ្ងៃអង្គារនេះ។ វិទ្យាស្ថានបានឲ្យដឹងថា ការរញ្ជួយដីដែលបានកើតឡើងនៅម៉ោង ៤និង៤៨នាទីព្រឹក ម៉ោងក្នុងស្រុក បានវាយប្រហារក្នុងជម្រៅ 76 គីឡូម៉ែត្រ ប្រហែល ១១៩គីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះ Sarangani ក្នុងក្រុង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាហ៍ នៅភាគខាងត្បូងប្រទេសលីបង់ ដោយបានថ្កោលទោសវាជា “ប្រតិបត្តិការភេរវកម្មគួរឱ្យស្អប់ខ្ពើម” ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រតិកម្មចំពោះការសម្លាប់លោក Wissam Hassan Tawil មេបញ្ជាការជាន់ខ្ពស់មកពីកងកម្លាំង Radwan វរជនរបស់ក្រុមហេសបូឡាហ៍ និងសមាជិកក្រុមហេសបូឡាហ៍ ម្នាក់ទៀតគឺ Adham...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាក យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព សេដ្ឋកិច្ច និងសង្គម ជាពិសេសសមាជិកគ្រួសារ មិត្តភក្តិរួមការងារ និងអ្នកដទៃ ផងដែរ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៩ មករា បានបញ្ជាក់ថា «ជាតិអាល់កុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា អលចនទ្រព្យសម្បត្តិរាប់រយកន្លែងត្រូវបានជន់លិច ហើយអ្នកស្រុកត្រូវបានជម្លៀសខ្លួនចេញ ក្នុងចក្រភពអង់គ្លេស ហៅកាត់ (UK) ក្រោយពីមានភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំង ពេញ១សប្តាហ៍ នៅទូទាំងប្រទេស ដោយបានរំខានដលល់ការធ្វើដំណើរ ដែលបានបង្កឡើងដោយសារអាកាសធាតុ ដែលអូសបន្លាយរយៈពេលយូរ ។ ទីភ្នាក់ងារបរិស្ថាន បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ កាលពីព្រឹកថ្ងៃសុក្រយ៉ាងដូច្នេះថា...
អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រុះសម្រួល និងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាស្វែងរកសន្តិភាព ដើម្បីដោះស្រាយវិបត្តិរវាងអ៊ុយក្រែន និងរុស្ស៊ី ។ យោងតាមលោកប្រធានាធិបតីតួកគី ចំពោះការកត់សម្គាល់ របស់លោក Erdogan បានធ្វើឡើងនៅក្នុងអំឡុងពេលសន្ទនា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា កីឡាគឺជាស្ពានការទូត ជាមិត្តភាពគ្មានព្រំដែន កីឡាគឺជាមិត្តភាព ចាញ់ ឬ ឈ្នះ គឺជារឿងធម្មតា និងជាបទពិសោធន៍ សម្រាប់ការប្រកួតលើកក្រោយៗទៀត ។ ការលើកឡើងរបស់ លោក ឃួង ស្រេង ធ្វើឡើងក្នុងឱកាស អញ្ជើញ...
កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។ សូមរំលឹកថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែងលោកវរសេនីយ៍ទោល ហម សុវណ្ណរិទ្ធ ពីស្នងការរងខេត្តព្រះសីហនុ និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ពោលពីស័ក្តិ៤កន្លះ មកនៅស័ក្តិ៤។ បន្ថែមពីនេះ ផ្ទេរដោយបង្ខំឲ្យមកបម្រើការងារជាមន្ត្រីនៅអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ មូលហេតុដកតំណែង ដោយសារលោកហម សុវណ្ណរិទ្ធ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕