(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជាមួយរដ្ឋាភិបាល និងសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បញ្ជូនកីឡាករ-កីឡាការិនី តំណាងកម្ពុជា ៨ រូបទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ នាពេលខាងមុខនេះ ដែលនេះមិនមែនជាលើកទី ១ ទេ ដែលក្រុមហ៊ុនបានចូលរួមលើកទឹកចិត្តដល់កីឡាករ ដោយកន្លងមក ខ្មែរ ប៊ែវើរីជីសបានឧបត្ថម្ភគាំទ្រ បង្កើតសង្វៀនគុនខ្មែរក្នុងស្រុកជាច្រើន។ ជាក់ស្តែង ដូចជាព្រឹត្តិការណ៍ប្រកួតប្រដាល់ ថ្នាលគុនខ្មែរ ទឹកពិសាកម្ពុជា ដែលធ្វើឡើងដើម្បីបណ្តុះកីឡាករវ័យក្មេង ក៏មានសន្ទុះគាំទ្រខ្លាំងរហូតឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងសប្តាហ៍នេះផងដែរ។ ខ្មែរ ប៊ែវើរីជីស ជាប្រេនភេសជ្ជៈកូនខ្មែរធំមួយ ប្រើប្រាស់ពលកម្មក្នុងស្រុក ដែលផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញជាច្រើន ដល់យុវជនជំនាន់ក្រោយ។ សកម្មភាពទាំងអស់នេះ គឺសុទ្ធសឹងតែធ្វើឡើងដើម្បីលើកកម្ពស់ទីផ្សារផលិតផលខ្មែរ ក៏ដូចជាបណ្តុះស្មារតីអ្នកប្រើប្រាស់ ឱ្យងាកមកគាំទ្រផលិតផលក្នុងស្រុក ឱ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ក្រៅពីនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានជួយលើកស្ទួយដល់វិស័យផ្សេងដូចជាវិស័យកីឡា វិស័យទេសចរណ៍ និងវិស័យសិល្បៈជាដើម ជាពិសេស គឺវិស័យកីឡា ដើម្បីឱ្យអត្តពលិកខ្មែរយើង ក៏ដូចជាសិល្បៈករ-សិល្បៈការិនីយើង មានកម្លាំងចិត្តនាំយកទង់ជាតិខ្មែរឡើងលើឆាកអន្តរជាតិ។ ខ្មែរ ប៊ែវើរីជីស ជាអ្នកជំរុញកីឡាករកីឡាការនីកម្ពុជាឱ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម
ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអតិថិជនប្រមាណជាង...
លើសពីមជ្ឈមណ្ឌលលក់ទំនិញ ដែលប្រមូលផ្ដុំទៅដោយម៉ាកយីហោជាតិ និងអន្តរជាតិល្បីៗ ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន៣ រួមមានសាលារៀនលំដាប់អន្តរជាតិ Authentic Advanced Academy (AAA), មជ្ឍមណ្ឌលកម្សាន្តសម្រាប់កុមារ Funderland និងក្រុមហ៊ុន Baby Outlet ដើម្បីបន្តផ្ដល់នូវបទពិសោធន៍គ្មានដែនកំណត់ រួមចំណែកបន្ថែមការបណ្ដុះបណ្ដាលភាពឆ្លាតដល់កុមារ...
(ភ្នំពេញ)៖ ក្នុងបេសកកម្មលើកស្ទួយ វប្បធម៌ សិល្បៈ តន្រ្តីខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ ផលិតកម្ម ហ្គាឡាក់ស៊ី ក្នុងការរៀបចំមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្ស EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលនឹងធ្វើឡើងចំនួន ៣៨ ទីតាំង នាំយកភាពសប្បាយរីករាយ ដល់បណ្តាអ្នកគាំទ្រគ្រប់តំបន់ទូទាំងប្រទេស។ កម្មវីធីនេះ ធ្វើនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ...
(ភ្នំពេញ)៖ លោកអគ្គនាយកបន្តវេន អ៉ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការស្វាគមន៍ទូតសុច្ឆន្ទៈរបស់ CAMBODIA COLA តារាចម្រៀង Original Song លោក ថេណា (Tena) នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល នៅថ្ងៃទី...
(ភ្នំពេញ)៖ ដើម្បីជួយសម្រាលបន្ទុក និងបានឮសម្រែកលំបាករបស់ប្រជាកសិករ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសប្រមូលទិញស្រូវ ៥,០០០តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០រៀល ពីកសិករគ្រប់ខេត្តក្រុង ដើម្បីកសិករយើងបានសម្រួលជីវភាព និងបានប្រាក់ចំណូលទូទាត់ថ្លៃចំណាយនានា។ ចំពោះស្រូវដែលទិញបាន ក្រុមហ៊ុននឹងយកមកចែកចាយលក់នៅតាមបណ្តា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត (Chip Mong Supermarket) ទាំង ១៥ សាខា ដើម្បីអាចឱ្យប្រជាពលរដ្ឋជួយទិញ និងបានចូលរួមគាំទ្រផលិតផលកសិករខ្មែរ។ អ្វីដែលពិសេសនោះ គឺការប្រកាសប្រមូលជួយទិញនេះ មិនមែនទិញតែម្តងនេះឈប់ទេ ប៉ុន្តែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសបន្ថែមទៀតថាក្រុមហ៊ុន នឹងចុះជួយទិញស្រូវពីបងប្អូនប្រជាកសិករ ទូទាំងខេត្តក្រុងជារៀងរាល់ឆ្នាំ។ ជាជំហានសំខាន់មួយក្នុងការជួយកសិករខ្មែរមានភាពកក់ក្តៅ ដោយឲ្យកសិផលជាពិសេសស្រូវមានទីផ្សារ ព្រមទាំងទទួលបានតម្លៃសមរម្យ។ ក្រៅពីការទិញស្រូវក្នុងតម្លៃល្អ ធនាគារ ជីប ម៉ុង ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ក៏មានគម្រោងផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសម្រួលបន្ទុករបស់កសិករធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ វិស័យកសិកម្មនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាច្រើនដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយឡែក ការចូលរួមរបស់វិស័យឯកជនដូចជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាគំរូមួយក្នុងការជួយសម្រួលបញ្ហាទាំងនោះ៕ គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយគ្រប់វិស័យនៅកម្ពុជា!
(ភ្នំពេញ)៖ ជីប ម៉ុង ស៊ុបភើម៉ាឃីត ប្រកាសបើកសម្ពោធជាផ្លូវការនូវសាខាទី ១៥ របស់ខ្លួន ដែលស្ថិតនៅតំបន់ទួលពង្រ ស្របតាមសន្ទុះគាំទ្រខ្លាំងរបស់អតិថិជនលើផលិតផល និងកសិផលខ្មែរ ក្រោមវត្តមានចូលរួមពីលោកអ្នកឧកញ៉ា ភាព ហៀក, លោកជំទាវ តែ សុវណ្ណី, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកដំណើរការសរុបចំនួន ១៥ សាខា រួមទាំងសាខាថ្មីចំនួន ៤ ទីតាំង ដែលបានដាក់សម្ពោធក្នុងឆ្នាំ ២០២៥ នេះ ដើម្បីពង្រីកការចែកចាយផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ក្នុងនាមជាស្នាក់ការកណ្តាលរបស់កសិករខ្មែរ ដែលជួយជំរុញកសិផលក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចទាំងមូលឱ្យកាន់តែមានភាពរីកចម្រើន។ លើសពីនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាទួលពង្រ ក៏បានចូលរួមសម្រួលការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ ដោយបានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ២៣០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ហើយគ្រោងនឹងឧបត្ថម្ភអំពូលសឡាចំនួន ១៣ គ្រាប់ថែមទៀត។ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ទួលពង្រ មានទំនិញច្រើនជាង ១ ម៉ឺនមុខ ដែលអាចបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយនឹងជម្រើសផលិតផលក្នុងស្រុក និងទំនិញនាំចូលមានគុណភាពខ្ពស់ជាច្រើន ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត នំបុ័ង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ...
ភ្នំពេញ៖នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានរៀបចំសប្បុរសធម៌យុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដើម្បីអបអរសាទរខួបទី ២៥ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ការប្រកាន់យកនូវគោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ដែលប្រព្រឹត្តនៅផ្សារទំនើប អ៊ីអនម៉ល...
(ភ្នំពេញ 31 តុលា 2025)៖ ក្រុមហ៊ុន Orkide Development បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដើម្បីបង្កើតភាពសហការថ្មីដែលនឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នករស់នៅក្នុងសហគមន៍អ័រគីដេ។ ការចុះហត្ថលេខាត្រូវបានរៀបចំដោយមាន លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ Orkide Development និង លោក ម៉ៃឃើល វ៉ាល ប្រធាននាយកប្រតិបត្តិនៃ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ។ តាមរយៈកិច្ចសហការនេះ អ្នករស់នៅក្នុងគម្រោងអ័រគីដេទាំងអស់និងបុគ្គលិក នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដោយមានការបញ្ចុះតម្លៃពិសេសពី សាលាអន្តរជាតិ...
(ភ្នំពេញ)៖ ដោយមើលឃើញពីសន្ទុះនៃភាពរីកចម្រើននៃ សិល្បៈ វប្បធម៌ ដែលកើតចេញពី ស្មារតីខ្មែររួបរួមគ្នា ក្នុងការគាំទ្រ មរតកវប្បធម៌ សិល្បៈ និងស្នាដៃផ្សេងៗ ទើបក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមសហការឧបត្ថម្ភជាមួយ ផលិតកម្ម សាន់ដេ ក្នុងការបង្កើតព្រឹត្តិការណ៍្រប្រគំតន្រ្តីខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT។...